ដឹកដៃស្វាមីទៅរក ចៅសង្កាត់ជួយ ក្រោយពីម្តាយអុកឡុក

ភ្នំពេញ៖ សំឡេងភ្លេងការ បានបន្លឺឡើងលាន់ ឮរងំពេញភូមិ ប៉ុន្ដែមង្គលការនេះ បានក្លាយជា មង្គលការ ដ៏ភ្ញាក់ផ្អើលមួយ បន្ទាប់ពីឪពុកម្ដាយខាងស្រី មកតាមទាន់ កូនក្រមុំកំពុងក្រាបសំពះផ្ទឹម ជាមួយកូនកំលោះ ជាអ្នកភ្នំពេញ ខណៈឪពុកម្ដាយទាំងនេះ មិនយល់ព្រមឲ្យពួកគេរៀបការ តាមប្រពៃណីនោះឡើយ។

តាមសេចក្ដីរាយការណ៍ របស់ភ្នាក់ងារមជ្ឈមណ្ឌល ព័ត៌មានដើមអម្ពិល បានឲ្យដឹងថា ហេតុការណ៍នេះ ធ្វើឲ្យភ្ញាក់ផ្អើលនៅ វេលាម៉ោង៨និង៣០នាទីព្រឹក នៅភូមិសាមគ្គី៣ សង្កាត់ត្រញំងក្រសាំង ខណ្ឌពោធិ៍សែនជ័យ ដោយគេសង្កេតឃើញ ភ្ញៀវប្រុស-ស្រី ក្នុងសម្លៀកបំពាក់ស្អាតបាត ញញឹមប្រិបប្រិយ ក្នុងពិធីហែជំនូន កូនកំលោះកូន ក្រមុំមួយគូយ៉ាងសប្បាយរីករាយ។

មង្គលការដែលគ្រប់គ្នា គិតថាប្រព្រឹត្តិទៅដោយរលូន គ្មានឧបសគ្គនេះ ត្រូវបានគេស្គាល់ថា កូនប្រុសឈ្មោះ អឿន វិសាល អាយុ២៣ឆ្នាំ ទើបតែប្រឡងបាក់ ឌុបជាប់នៅឆ្នាំនេះ ជាគូនឹងកូនស្រី ឈ្មោះ លី គឹមអឿន អាយុ២៣ឆ្នាំ ជានិស្សិតឆ្នាំ ទី៤ មានទីលំនៅភូមិ-ឃុំថ្មស ស្រុកបទុមសាគរ ខេត្ដកោះកុង បានចាកចេញពីភូមិ កំណើតមកបន្ដការសិក្សានៅរាជធានីភ្នំពេញ ហើយបានជួបកំលោះ អឿន វិសាល រហូតធ្វើឲ្យគេទាំងពីរនាក់ ចាប់ចិត្តប្រតិព័ទ្ធ វេញជាចំណងស្នេហ៍ស្អិតល្មូតបេះមិនចេញ បើទោះបីជាកន្លងមកឪពុកម្ដាយខាងស្រី បានព្យាយាមបំបែក ច្រើនលើកច្រើន សាមកហើយក្ដី។

ពិធីមង្គលការនេះ គឺធ្វើឡើងនៅផ្ទះ ខាងប្រុស បន្ទាប់ពីគេទាំងពីរនាក់ស្រលាញ់ គ្នាយ៉ាងស្មោះស្ម័គ្រ គ្រាដែលនារី ហើយ ត្រូវបានឪពុកម្ដាយខាងស្រី មកទាន់អុកឡុក មិនឲ្យរៀបការ ទើបដឹកដៃគ្នាទៅដោះ ស្រាយនៅសាលា សង្កាត់ ទាំងសម្លៀកបំពាក់ ដែលភ្នួងបំពាក់យ៉ាងស្រស់ស្អាត ដើម្បីឲ្យចៅសង្កាត់ ធ្វើជាសាក្សីនៃក្ដីស្នេហ៍ និងចុះសំបុត្រអាពាហ៍ពិពាហ៍ស្របច្បាប់។

ទោះបីជាយ៉ាងណា បន្ទាប់ពីមានមន្រ្តីសាលា សង្កាត់ត្រញំងក្រសាំង និងលោកចៅសង្កាត់ ព្រមទាំងនឹង ឪពុកម្ដាយខាងប្រុស និងខាងស្រីចូលរួមផង ជួយសម្របសម្រួល និងបានលើកហេតុផល គ្រប់បែបយ៉ាង ពន្យល់ដល់ភាគីម្ដាយខាងស្រីឲ្យបានជ្រាប ក្នុងករណីកូនកំលោះកូនក្រមុំ ស្រលាញ់គ្នាប្ដូរផ្ដាច់ហើយ មកចុះសំបុត្រអាពាហ៍ពិពាហ៍ ដែលច្បាប់មិនហាមឃាត់នោះ ទីបំផុតស្នេហានំធំជាងនាឡិ ពិតជាបានជោគជ័យ ហើយអនុញ្ញាតឲ្យពិធីនេះ ប្រព្រឹត្តទៅរហូតចប់ចុងចប់ដើម ៕

ដឹកដៃស្វាមីទៅរក ចៅសង្កាត់ជួយ ក្រោយពីម្តាយអុកឡុក
ដឹកដៃស្វាមីទៅរក ចៅសង្កាត់ជួយ ក្រោយពីម្តាយអុកឡុក
ដឹកដៃស្វាមីទៅរក ចៅសង្កាត់ជួយ ក្រោយពីម្តាយអុកឡុក

ផ្តល់សិទ្ធដោយ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល (3) LINE, VIBER: 093868723 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត