មនុស្សជាច្រើន ចោទគាត់ថាជាចោរ តែមើលចប់ទើបដឹង ថារំជួលចិត្ដប៉ុណ្ណា (មានវីដេអូ)

ថៃ៖ បុរសជាអ្នកនេសាទត្រីមួយរូប ដែលគ្មានចិត្ដចង់បានរបស់អ្នកដទៃ និងបែរជាហត់កាយ ហត់ចិត្ដ ដើម្បីជួយ មនុស្ស២នាក់ កំពុងតែទទួលបាន ការកោតសរសើរពី អ្នកអនឡាញជាខ្លាំង ។

វីដេអូខ្លីមួយ ដែលទើបតែបង្ហោះចូលទៅក្នុងយូធូប កាលពីថ្ងៃទី ១៦ ខែតុលា មុននេះ​ កំពុងតែល្បីរន្ទឺពេញ ស្រុកថៃ ដែលបង្ហាញពី អ្នកនេសាទត្រី ជនជាតិថៃម្នាក់ បានជួយជនជាតិន័រវេស ២រូប ចេញពីក្នុងដីល្បាប់ភក់ នេះបើតាម VineScope បានលើកឡើង។ នៅក្នុងវីដេអូនេះ ដំបូងឡើង ប្រិយមិត្ដនឹងឃើញ អ្នកនេសាទត្រីរូបនេះ ព្យាយាមជួយទាញ ជនបរទេសទាំងពីរ ដោយកាន់ដៃ តែបែរជាមិនបានសម្រេច។ បន្ទាប់មក រូបគាត់ បានយកកាមេរ៉ា និងរបស់របរ ជនបរទេសទាំងពីរនាក់នេះ ទៅកន្លែងមានសុវត្ថិភាព និងត្រលប់មកជួយពួកគាត់វិញ។ យ៉ាងណាមិញ គាត់ នៅតែមិនអាច ជួយអ្នកទាំងពីរនាក់នេះបាន ផ្ទុយទៅវិញ រូបគាត់បានផ្លាស់ប្ដូរវិធីថ្មី ក្នុងការជួយ ដោយគាត់បានអង្គុយចុះ និងឲ្យ ពួកគេវារនិងឡើងជាន់ លើខ្នងគាត់ទៅវិញ ដើម្បីចាកចេញ ពីការជាប់ផុងខ្លួន នៅក្នុងភក់នេះ។ ក្រោយពីជួយជនបរទេស ទាំងពីរនាក់នេះ បានសម្រេច រូបគាត់ក៏បានដើរចេញ ហាក់ដូចជា មិនចង់បានរបស់ តបស្នងអ្វីមកវិញ។

គួរបញ្ជាក់ថា នៅពេលដែល ទស្សនាវីដេអូនេះដំបូង បានធ្វើឲ្យអ្នកមើលមួយចំនួនធំ យល់ថា អ្នកនេសាទត្រីរូបនេះ មានបំណង អាក្រក់ដោយចង់លួចកាមេរ៉ា និងរបស់របរ ជនបរទេសនេះ តែចុងក្រោយ អ្នកមើលទាំងនេះ បានផ្លាស់ប្ដូរគំនិត និងទើបដឹងថា អ្វីដែលពួកគេយល់ គឺខុស ហើយសកម្មភាពរបស់ បុរសអ្នកនេសាទរូបនេះ ពិតជាធ្វើឲ្យពួកគេ រំជួលចិត្ដជាខ្លាំង ។

នេះហើយទើបភាគច្រើន គេតែងតែនិយាយថា សូមកុំវាយតម្លៃមនុស្សពីសម្បកក្រៅ ឬឃើញតែមួយភ្លែតនោះ ព្រោះការពិត អាចមិនដូចជាអ្វីដែល អ្នកបានវាយតម្លៃពីដំបូង៕
មនុស្សជាច្រើន ចោទគាត់ថាជាចោរ តែមើលចប់ទើបដឹង ថារំជួលចិត្ដប៉ុណ្ណា (មានវីដេអូ)

វីដេអូ៖

ប្រភពពី

កែសម្រួលដោយ ម៉ា

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល (3) LINE, VIBER: 093868723 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត