គ្រូ​ក្រមុំ​ស្នង​រូប​បារមី យាយ​ទេព ល្បី​ថា​ទស្សន៍ទាយ​ឈុត​

Sanofi

​ជា​រឿង​ធម្មតា​ទៅហើយ​សម្រាប់​គ្រូ​បុរាណ​ខ្មែរ​ដែល​ចេះ​ទស្សន៍ទាយ មើល ជំងឺ លើករាសី រមែង​អះអាង ឬ អួតខ្លួន​ថា ‘​មាន​អ្នក​សច្ចំ​ខ្លាំងពូកែ មាន​បារមី ឬ អ្នក​បង់បត់​ចូល​សណ្ឋិត​” ។ ជាក់ស្តែង​ដូចជា​គ្រូ​ស្រី​វ័យ​ក្រមុំ​ព្រហ្មចារី​ម្នាក់ នេះ​កាលពីមុន​ធ្លាប់​ធ្លាក់ខ្លួន​ឈឺ​អស់​រយៈពេល​ជាង​ដប់ឆ្នាំ​មកហើយ គឺ​កើត​ជំងឺ ប្រកាច់​ដោយសារតែ​មិន​ព្រម​ស្នង​រូប​បារមី​លោកយាយ​’​ទេព​”​នៅក្នុង​វត្ត​ស្វាយ បូ​ព្រឹក្ស​។ គ្រូ​ស្រី​ក្រមុំ​មាន​បារមី យាយ ទេព ចូល​សណ្ឋិត​នេះ​ខុសពី​គ្រូ​ទស្សន៍​-​ទាយ​ផ្សេងៗ​ទៀត គឺ​មិន​ទទួល​ទ្រនឹប​ដោយ​ដៃ​ខ្លួនឯង​ពី​អ្នកជំងឺ ឬ អ្នក​ដែល​មក ពឹង​ពរ​នោះទេ ។ គ្រូ​ស្រី​ក្រមុំ​បារមី​ចូល​សណ្ឋិត​នេះ​គឺ​មើល​តែ​ថ្ងៃសីល ថ្ងៃខែដាច់ និង ថ្ងៃពេញបូណ៌មី​តែប៉ុណ្ណោះ ថ្ងៃ​ក្រៅពីនោះ​គឺ​បារមី​តម​មិន​ឱ្យមើល​ឡើយ ។​

​គ្រូ​ស្រី​ក្រមុំ​ដែលមាន​បារមី​ចូល​សណ្ឋិត​នោះ ឈ្មោះ អួន សាមួន អាយុ ៣៧ ឆ្នាំ រស់ នៅក្នុង​ភូមិ​ដូន​យូរ ឃុំ​ជា​ខ្លាង ស្រុក​ស្វាយ​អ​ន្ទ​រ ខេត្តព្រៃវែង បាន​រៀបរាប់​ពី​មូល​ហេតុដែល​ធ្វើ នាង​ក្លាយជា​គ្រូ​ទស្សន៍ទាយ​នេះ​ថា នាង​មាន​បង ប្អូន ៣ នាក់ ហើយ​នាង​ជា​កូន​ទី ២ ក្នុង​គ្រួសារ កសិករ​មួយ ។ ពេល​នាង​ចូលដល់​វ័យ ១៩ ឆ្នាំ នៅពេលដែល​នាង​កំពុងតែ​រៀន​ថ្នាក់​ទី ៧ ក្នុង សាលា​ស្វាយ​អ​ន្ទ​រ ពេលនោះ​នាង​ឈឺក្បាល​យ៉ាង ខ្លាំង ។ ចាប់តាំងពី​ពេលនោះ​មក​នាង​ធ្លាក់ខ្លួន ឈឺ​រ៉ាំរ៉ៃ ដោយ​ម្តង​ឈឺក្បាល ម្តង​ឈឺពោះ ម្តង ក្តៅខ្លួន​ដោយ​មិនដឹង​ពី​មូលហេតុ​ឡើយ ។ នៅ ពេល​ម្តាយ​ឪពុក​ឃើញ​ដូច្នេះ ក៏​ឱ្យ​គ្រូពេទ្យ​មើល តែ​មើល​អស់ចិត្ត​ហើយ​នៅតែ​មិនជា​ទៀត ហើយ គ្រូពេទ្យ​ពិនិត្យ​មិនឃើញ​មាន​ជំងឺ​អ្វី​នោះទេ គ្រូ ពេទ្យ​ក៏​អស់តម្រិះ ។ ពេលនោះ​ម្តាយ​ឪពុក​របស់ នាង​ក៏​យក​នាង​មកឱ្យ​គ្រូខ្មែរ​ព្យាបាល​វិញ​ម្តង ។​

​គ្រូ​ក្រមុំ​បារមី​ចូល​សណ្ឋិត​នេះ​បាន​បន្តទៀតថា រយៈពេល​ឈឺ​ដោយ​មិនដឹង​ពី​មូល​ហេតុនេះ បានអូសបន្លាយ​ពេល​ជាង ១០ ឆ្នាំ ស្រាប់តែ នៅ​រាត្រី​ថ្ងៃមួយ​ពេលដែល​នាង​កំពុងតែ​ដេកលក់ នាង​បាន​សុបិន​ឃើញ​លោកយាយ​ម្នាក់​ស្លៀក ស ពាក់​ស ពានា​ក្រមា​-​ស សក់ស្កូវ​សំពោង ភ្នែក​ធំៗ​មកឈរ​បោយ​ដៃ​ហៅ​នាង ពេលនោះ ព្រលឹង​របស់​នាង​ក៏បាន​ទៅជិត​លោកយាយ​នោះ ហើយ​លោកយាយ​ប្រាប់ថា ‘​ចៅស្រី​ដល់ពេល វេលា​ដែល​ចៅ​ត្រូវ​ស្នង​រូប​យាយ​ហើយ ចូរ ចៅ​រៀបចំ​អាសនៈ បាយសី ឱ្យបាន​ត្រឹមត្រូវ យាយ​នឹង​ចូលមកសណ្ឋិត​ក្នុង​រូប​ចៅ​ហើយ ពេលនោះ​ចៅ​ក៏​ជាសះស្បើយ និង បាន​សុខ សាន្ត ហើយ​ចេះ​ប្រោះព្រំ​ដល់​មុន​ស្សលោក ដែលមាន​និស្ស័យ​នឹង​ចៅ​ទៀតផង​” ។​

​ព្រឹក​ឡើង​នាង​ក៏បាន​យក​រឿងនេះ​មក និយាយប្រាប់​ម្តាយ​ឪពុក​ឱ្យដឹង តែ​ម្តាយ​របស់ នាង​មិន​ចាប់អារម្មណ៍​រឿងនេះ​ទេ ។ ចាប់ពី​ពេល នោះមក​ស្រាប់តែ​ជំងឺ​ក្នុង​ខ្លួន​របស់​នាង​បាន​ធូរ ស្រាល​បន្តិច​ម្តងៗ រហូតដល់​ជាសះស្បើយ ដូចដើម​ដោយ​មិនចាំបាច់​លេប​ថ្នាំសង្កូវ​អ្វី​ដូច មុន​ឡើយ ។ ពេលនោះ​នាង​ក៏​សុំឱ្យ​ឪពុកម្តាយ រៀបចំ​ធ្វើ​បាយសី អាសនៈ ដាក់​ផ្កា​ភ្ញ្ញី និង រូប ព្រះពុទ្ធ​មួយអង្គ​ផងដែរ តាម​ការ​ប្រាប់​ពី​លោក យាយ ទេព នោះ ប៉ុន្តែ​ម្តាយ​ឪពុក​របស់​នាង មិន​ជឿ ហើយក៏​មិន​ព្រម​រៀបចំ​អាសនៈ​ឱ្យ​នាង ដែរ មិនបាន​ប៉ុន្មាន​ថ្ងៃ​ផង​នាង​ក៏​ចាប់ផ្តើម​ឈឺ​ជា ថ្មី​ម្តងទៀត ហើយ​ឈឺ​ម្តងនេះ​ធ្ងន់​ជាង​ពីមុន​ដោយ នឹកស្មាន​តែ​មិន​រស់​ផង ។
​ដោយឡែក​ម្តាយ​របស់​គ្រូ​ក្រមុំ​ឈ្មោះ ជា មុត អាយុ ៦០ ឆ្នាំ បាន​អះអាងថា រឿងរ៉ាវ ដែល​កូនក្រមុំ​និយាយប្រាប់​នោះ​គាត់​មិន​ជឿ ទេ ហើយ​ចេះតែ​ប្រឹង​មើល​កូនស្រី​ទៅតាម ដំណើរ ។ ស្រាប់តែ​នៅ​យប់​មួយ​ពេលដែល​គាត់​ចូលដេក​ក្បែរ​កូនស្រី​ដែល​ឈឺ​នេះ ស្រាប់តែ​គាត់​បាន​ឃើញនឹងភ្នែក​ស្រស់ៗ ឃើញ​លោកយាយ​ម្នាក់​ស្លៀក​ស ពាក់​ស ពានា ក្រមា​-​ស មកឈរ​ចុងជើង​គាត់ និង ចង្អុលមុខ​គាត់​ហើយ​ស្រែក​ហាក់ដូចជា​ខឹង​ថា ‘​បើ​អ្ហែង​នៅ​រឹងទទឹង​មិន​ព្រម​រៀប​អាសនៈ​ឱ្យ​កូនស្រី​ទេនោះ យើង​នឹង​យក​ជីវិត​កូនស្រី ឯង​ហើយ​!!” ។ ពេលនោះ​គាត់​ស្ទុះ​ក្រោក​ឡើង​ហើយ​លុតជង្គង់​លើកដៃ​សំពះ​ដល់ ចុងជើង​លោកយាយ​នោះ ហើយ​និយាយថា ‘​លោកយាយ​អើយ​កុំ​យក​ជីវិត​កូនស្រី​ខ្ញុំ​អី​ចាំ ខ្ញុំ​រៀបចំ​គ្រឿង​អាសនៈ​ឱ្យ ពីមុន​ខ្ញុំ​មិនដឹង មិន​ជឿ​សម្តី​កូនស្រី ពេលនេះ​សូម​ទុក​ជីវិត​កូន​ខ្ញុំ ផង ភ្លាមនោះ​រូបលោក​យាយ​ក៏​រលាយបាត់​ស្រមោល​មិនដឹង​ជា​ទៅ​ទីណា​នោះទេ​”​។​

ម្តាយ​គ្រូ​ក្រមុំ​ក៏បាន​បន្តទៀតថា លុះដល់​ព្រឹក​ឡើង​គាត់​ក៏​មក​ផ្សារ​ស្វាយ​អ​ន្ទ​រ ដើម្បី ទិញ​រណ្តាប់​សម្រាប់​រៀប​ចំអាស​នៈ និង អញ្ជើញលោក​តាអាចារ្យ​ពីរ​នាក់ និង លោកយាយ បីនាក់​ឱ្យមក​ជួយ​រៀបចំ​បាយសី និង អាសនៈ​ឱ្យ​កូនស្រី ។ ពេល​រៀបចំ​ត្រឹមត្រូវ​តាម ការ​ប្រាប់​របស់​លោកយាយ​មិនទាន់បាន​មួយថ្ងៃ​ផង ស្រាប់តែ​កូនស្រី​ហាក់បីដូចជា មាន​កម្លាំងកំហែង​ឡើងវិញ​ទារ​រក​បបរ​ហូប ។ ចាប់ពីពេលនោះ​មក​កូន​ស្រី​ក៏បាន​ជា សះស្បើយ​រហូតមកដល់​សព្វ​នេះ ហើយក៏​ចេះ​ទស្សន៍ទាយ មើលជំងឺ ធ្វើ​ខ្សែ​គាថា នៅពេល​បារមី​លោកយាយ ទេព ចូល​សណ្ឋិត ។ បើ​បារមី​លោកយាយ​មិន​ចូល​សណ្ឋិត ទេនោះ​កូនស្រី​មិនចេះ​ទស្សន៍ទាយ​នោះទេ ។ បារមី​លោកយាយ ទេព វត្ត​ស្វាយ​បូ​ព្រឹក្ស មើល និង ស្រោច​ទឹកតែ​ថ្ងៃសីល​ទេ ដូចជា​ថ្ងៃ ៨ រោច ថ្ងៃ ៨ កើត ថ្ងៃពេញបូណ៌មី និង ថ្ងៃ ខែ​ដាច់ ជាដើម ។ ការមើល​ក៏​មិន​ដូច​គ្រូ​ផ្សេងៗ​ដែរ គឺ​មុន នឹង​មើល​ត្រូវ​អុជ ធូប​បី​សរសៃ អង្គុយ​លើកដៃ​ប្រណម្យ​នៅមុខ​អាសនៈ​អន្ទង​ឱ្យ​បារមី​លោកយាយ​ចូល សណ្ឋិត សិន​ទើប​អាច​មើល​ទស្សន៍ទាយ​បាន ហើយ​ត្រូវ​គ្រប​ភួយ​ទៀតផង ។ ដោយ ឡែក​ទ្រនឹប​វិញ​នោះ​គឺ​ត្រឹមតែ ទៀន ធូប ផ្កា ភេសជ្ជៈ ចំពោះ​ថវិកា​មិន​កំណត់​ទេ គឺ តាម​សទ្ធា និង មិន​ទទួល​ដោយ​ដៃ​ខ្លួនឯង​នោះទេ គឺមាន​អ្នក​ចាំ​ទទួល (​ជើងព្រះ​) ទ្រនឹប នោះ ។

ដោយឡែក​ឪពុក​គ្រូ​ក្រមុំ​ឈ្មោះ អួន ឈាង អាយុ ៦១ ឆ្នាំ​បានឱ្យដឹងថា គាត់​មិន មែន​ជា​អ្នកមាន​ជំនឿ​អី​នោះទេ លុះដល់​ពេល​ឃើញ កូន​ខ្លួនឯង​ទើប​ជឿ និង នឹក​ដល់ កាលពី​កូនស្រី​នៅ​ក្មេង​ចាប់តាំងពី​ធំ​ដឹងក្តី​កាលណា​កូន​ប្រព្រឹត្ត​តែ​អំពើ​ល្អ និង មិន ដែល​ចេះ​សម្លាប់សត្វ​មាន់ ទា ត្រី នោះទេ ហើយ​មិនចេះ​និយាយ​កុហក​នោះទេ និយាយ តែ​ពាក្យពិត ។​

​ដោយឡែក​គ្រូ​ក្រមុំ​ឈ្មោះ អួន សាមួន ពេល​ទស្សន៍ទាយ​ឱ្យ​ភ្ញៀវ​រួច ហើយ បារមី​លោកយាយ ទេព ក៏​ចេញពី​រូប​កាយ​ហើយ​ដែរនោះ អ្នកយកព័ត៌មាន​រប​ស់ យើង​ក៏បាន​សួរថា បើ​អ្នកគ្រូ​មាន​រូបរាង​ស្អាត​បែបនេះ តើ​ពេលកន្លងមក​ធ្លាប់មាន មនុស្ស​ប្រុស​ស្រ​ឡា​ញ្ញ់​ចូល​ចែចូវ​ស្តីដណ្តឹង​យក​ធ្វើជា​ប្រពន្ធ​ដែរឬទេ ? អ្នកគ្រូ​ស្នង​រូប បារមី​យាយ ទេព សើច​ញ្ញឹមៗ​ហើយ​ឆ្លើយថា កន្លងមក​ក៏មាន​បុរសៗ​ធ្លាប់​ស្រ​ឡា​ញ្ញ់ ចង់បាន​រូបគាត់​ធ្វើជា​ប្រពន្ធ​ដែរ តែ​គាត់​ប្រកែក​មិន​ព្រមយក​សុខចិត្ត​បូជា​ខ្លួនប្រាណ ជាមួយ​បារមី​លោកយាយ ទេព ហើយ​ក្នុង​ជាតិ​នេះ ។​

​បងស្រី សុខ រី​ណា និង បង ស្រី ដា​រី ជា​ប្រជាពលរដ្ឋ​រស់នៅ​ស្រុក​កំចាយ មារ ខេត្តព្រៃវែង​ដែរ បាន​ទៅរក​អ្នកគ្រូ​ក្រមុំ​នេះ​ទស្សន៍ទាយ​ឱ្យ​ដែរ​នោះបាន​និយាយ ថា​’​ពួក​ខ្ញុំ​តែងតែ​មកឱ្យ​គ្រូ​ក្រមុំ​បារមី​យាយ ទេព នេះ ទស្សន៍ទាយ​ឱ្យនៅ​ពេលដែល ខ្ញុំ​មានទុក្ខ​កង្វល់​ពី​រឿង​អ្វីមួយ ។ នៅពេល​បារមី​យាយ ទេព ទស្សន៍ទាយ​យ៉ាងម៉េច​ពេល ត្រឡប់​ទៅវិញ ធ្វើតាម​ទៅ​គឺ​តែងតែ​កប និង សុខ​សប្បាយ​រហូត ” ។​

​លោក វុ​ធ ជា​ប្រជាពលរដ្ឋនៅក្នុង​ស្រុកភូមិ​ជាមួយ​អ្នកគ្រូ​ក្រមុំ​បារមី​យាយ ទេព ចូល​សណ្ឋិត​នេះដែរ​បាន​និយាយថា ចំពោះ​អ្នក​ស្រុកភូមិ​នៅទីនេះ​ដូចជា​មិនមាន​ការ ចាប់អារម្មណ៍​ជាមួយ​គ្រូ​ក្រមុំ​បារមី​ចូល​សណ្ឋិត​នេះឡើយ ព្រោះ​នៅពេល​ពួកគេ​មាន ទុក្ខ​ធុរៈ​អ្វីមួយ គេ​ច្រើនតែ​ទៅរក​គ្រូ​នៅ​ស្រុកភូមិ​ផ្សេង​មើល និង ទស្សន៍ទាយ​ឱ្យ​វិញ ៕ ​លី​លី


Related