​មូលហេតុ​៣​យ៉ាង​ដែល​ធ្វើឲ្យ​ស្ត្រី​មាន​ផ្ទៃពោះ​ចំនួន​៦​ខែ ខ្វះ​ឈាម​

​មូលហេតុ​៣​យ៉ាង​ដែល​ធ្វើឲ្យ​ស្ត្រី​មាន​ផ្ទៃពោះ​ចំនួន​៦​ខែ ខ្វះ​ឈាម​

​ជា​ធម្មតា​នៅពេល​ដែល​ស្ត្រី​មាន​ផ្ទៃពោះ​មាន​ការខ្វះ​ឈាម គេ​តែងតែ​មាន​អាការៈ​មួយចំនួន​ដូច​ជា ៖ វិលមុខ ឬ​អស់កម្លាំង ហើយ​ម្យ៉ាងទៀត​ថែម​ទាំង​អាច​មាន​អា​ការៈឈឺ​ក្បាល ហឹង​ត្រចៀក មាន​អារម្មណ៍​មិន​មូល មាន​ការចងចាំ​ចុះខ្សោយ មិនសូវ​ចង់​បរិភោគ​អាហារ ឬ​មាន​អា​ការៈឈឺ​ពោះ​ជាដើម ដូចនេះ​តើ​មាន​មូលហេតុ​អ្វី​ខ្លះ​ដែល​អាច​ធ្វើឲ្យ​អ្នក​មាន​ជំងឺ​ខ្វះ​ឈាម​នោះ​?

1.​    ​ខ្វះ​សារ​ធាតុដែក​
ជំងឺ​ខ្វះ​ឈាម​នេះ​គឺ​ជួនកាល​អាច​មក​ពី​មុន​ពេល​ដែល​អ្នក​មាន​ផ្ទៃពោះ រាងកាយ​អ្នក​បាន​ខ្វះ​សារ​ធាតុដែក​ទៅហើយ ដោយសារតែ​ខ្វះ​សារធាតុ​ដែក​ទាំងនេះហើយ ទើប​ធ្វើឲ្យ​ឈាម​អ្នក​មិន​គ្រប់​នៅពេល​ដែល​អ្នកមាន​ផ្ទៃពោះ ហើយ​មាន​ជំងឺ​ខ្វះ​ឈាម​នេះ​។​
 

2.​    ​កូន​ក្នុង​ផ្ទៃ​លូតលាស់​ធំ​
នៅពេលដែល​មាន​ផ្ទៃពោះ​ចំនួន​៦​ខែ នោះ​មានន័យ​ថា​កូន​ក្នុង​ផ្ទៃ​លូតលាស់​កាន់តែ​ធំ​ហើយ ដូចនេះ​បើ​អ្នក​មិន​ប៉ូវ​សារ​ធាតុដែក នោះ​រាងកាយ​អ្នកនឹង​បាត់បង់​ជាតិ​ដែក​កាន់តែច្រើន ដែល​អាច​ធ្វើឲ្យ​អ្នក​មាន​ជំងឺ​ខ្វះ​ឈាម​នេះ នោះ​បើ​អ្នក​មិន​ព្យាបាល ឬ​មិន​បរិភោគ​អាហារ​ដែល​មាន​សារធាតុ​ដែក​ច្រើន វា​នឹង​ធ្វើ​ឲ្យ​គ្រោះថ្នាក់​ដល់​អ្នក និង​កូន ដោយសារ​តែ​អ្នក​ខ្វះ​ឈាម​ច្រើន​ដែល​អាច​ប៉ះពាល់​ដល់​ពេល​ដែល​អ្នក​សម្រាលកូន​ខ្លាំងណាស់​។​
 

3.​    ​សុខភាព​ខ្សោយ​
នៅពេល​ដែល​អ្នកមាន​សុខភាព​ខ្សោយ មានន័យ​ថា​រាងកាយ​អ្នក​បាន​ខ្វះ​សារធាតុចិញ្ចឹម និង​វីតាមីន​ជាច្រើន​ដែល​ធ្វើឲ្យ​សុខភាព​អ្នកខ្សោយ ជា​ហេតុ​ដែល​អាច​ធ្វើឲ្យ​អ្នក​មាន​ជំងឺ​ខ្វះ​ឈាម​យ៉ាង​ងាយ ដូចនេះ​អ្នក​គួរតែ​បរិភោគ​អាហារ​ដែល​មាន​សារធាតុចិញ្ចឹម​ឲ្យបាន​ច្រើន រួមជាមួយ​អាហារ​ដែល​មាន​ពពួក​វី​តា​មីន​ឲ្យបាន​ច្រើន​ដូច​គ្នា នោះ​អ្នក​នឹង​មិន​មាន​ជំងឺ​ខ្វះ​ឈាម​ឡើយ​៕

ប្រែ​សម្រួល​ដោយ ៖ កញ្ញា Tina

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.health.com.kh ដោយគ្មានការអនុញាតិ បើលោក លោកស្រីត្រូវការអត្ថបទសូមទំនាក់ទំនង 012 267 277

ត្រួតពិនិត្យដោយ www.health.com.kh ថ្ងៃទី31  តុលា ឆ្នាំ 2015

រាល់​ការ​បញ្ចេញ​មតិយោបល់​មិន​ឆ្លុះ​បញ្ចាំង​ពី​ទស្សនៈ​ និង​ការ​ទទួលខុសត្រូវ​របស់​វេ​ប​សាយ​www.health.com.kh​ឡើយ​។