អភូតហេតុ! កំលោះឥណ្ឌា មានបេះដូង លោត នៅខាងក្រៅខ្លួន (មានវីដេអូ)

ឥណ្ឌា៖ នេះជារឿងដ៏កម្រមួយ ដែល​កំលោះជនជាតិឥណ្ឌាម្នាក់ មានទីតាំងបេះដូង មិនដូចមនុស្សដទៃ ដែលមាន បេះដូងមកលោត ផ្លោតៗ នៅខាងក្រោមឆ្នឹងជំនី ត្រង់ចុងដង្ហើម បែរជាមាន ជីវិតរស់រាន មកដល់សព្វថ្ងៃនេះ។

អភូតហេតុ! កំលោះឥណ្ឌា មានបេះដូង លោត នៅខាងក្រៅខ្លួន (មានវីដេអូ)
រូបភាព​ Arpit Gohil នាពេលបច្ចុប្បន្ន

បើតាមប្រភពព័ត៌មាន បានឲ្យដឹងថា កំលោះរូបនេះ មានឈ្មោះថា Arpit Gohil មានអាយុ១៨ឆ្នាំ ហើយត្រូវបានគេរាយការណ៍ថា មានបេះដូងស្ថិត ក្នុងស្ថានភាពបែបនេះ តាំងពីកំណើតមកម៉្លេះ ។ យ៉ាងណាមិញ នៅពេលដែល Arpit Gohil ចាប់កំណើតមកភ្លាម គ្រូពេទ្យធ្លាប់បាន ប្រាប់ទៅឪពុកម្តាយរបស់គេថា រូបគេនឹងអាចស្លាប់ ដោយសារតែ រូបគេកើតមកមាន លក្ខខណ្ឌដ៏កម្រមួយនេះ។

អភូតហេតុ! កំលោះឥណ្ឌា មានបេះដូង លោត នៅខាងក្រៅខ្លួន (មានវីដេអូ)

ផ្ទុយទៅវិញ Arpit Gohil អាចរស់រានមានជីវិត រហូតដល់សព្វថ្ងៃនេះ ហើយនិង អាចធ្វើការបានធម្មតា ជាមួយនឹងបេះដូងរបស់គេ ស្ថិតក្នុងសភាព លៀន និងលោតនៅខាងក្រៅខ្លួន ពោលគឺជាប់នឹងស្បែករបស់គេ នៅក្រោមចុងដង្ហើម តែម្តង ។

យ៉ាងណាមិញ លោកវេជ្ជបណ្ឌិត បានហៅលក្ខខណ្ឌបេះដូង របស់កំលោះរូបនេះថា ជាអភូតហេតុ វេជ្ជសាស្រ្ត ហើយថែមទាំង មានប្រសាសន៍ទៀតថា ការដួល ឬការប៉ះទង្គិចតែបន្តិច អាចបណ្តាលឲ្យរូបគេ ស្លាប់ភ្លាមៗបាន ៕

សូមទស្សនា វីដេអូខាងក្រោម៖អភូតហេតុ! កំលោះឥណ្ឌា មានបេះដូង លោត នៅខាងក្រៅខ្លួន (មានវីដេអូ)

ប្រភព៖

ដោយ៖ កុសល

ខ្មែរឡូត