អ្នកគាំទ្រជនជាតិចិន ងុបងល់នឹងក្រុម EXO ពេក ទៅលួចរូបតាំង​ បញ្ឈរ​ ត្រូវប៉ូលីសក្របួចជាប់

ចិន៖ បុរស​​​ម្នាក់ ​​ដែលគេអះអាងថា ជា​អ្នកគាំទ្រខ្លាំងរបស់ក្រុម​តារា​ចម្រៀង​កូរ៉េ​​​ Exo ​ត្រូវ​បាន​ប៉ូលិស​ ចាប់​ខ្លួន​ បន្ទាប់​ពីគេឃើញ បុរសរូបនោះ​បាន​លួច​រូប​តាំង​ បញ្ឈរ​របស់​សមាជិកក្រុម​ EXO នេះ ក្នុង​ប្រទេស​ចិន និងកំពុងតែល្បីខ្លាំងលើ បណ្តាញផ្សព្វផ្សាយ។

អ្នកគាំទ្រជនជាតិចិន ងុបងល់នឹងក្រុម EXO ពេក ទៅលួចរូបតាំង​ បញ្ឈរ​ ត្រូវប៉ូលីសក្របួចជាប់
រូបភាពរបស់ក្រុម EXO

កាល​ពី​ថ្ងៃ​​​ ២៨ តុលាកន្លងទៅនេះ​ បណ្ដា​ក្រុម​អ្នក​លេង​អ៊ីនធឺណិត​​ បាន​បង្ហោះ​រូបភាព​​ លំអិតជា​ច្រើន​ អំពី​ការ​ចាប់​ខ្លួន​ បុរសម្នាក់ជា​ អ្នក​គាំ​ទ្រ​ក្រុម​ Exo នៅក្នុងប្រទេសចិន ហើយរូបភាពពាក់ព័ន្ធមួយចំនួនដែលបង្ហាញដោយកាម៉េរា សុវត្ថិភាព CCTV នៅកន្លែងនោះ បានឲ្យដឹងថា បុរសដែលជា អ្នកគាំទ្រខ្លាំងរូបនោះ បានចាប់យករូបតាំងបញ្ឈរ របស់សមាជិកក្រុម EXO ហើយក៏រត់គេចចេញ ពីកន្លែងនោះបាត់ទៅ។ នៅទីបំផុត បុរសដែលមិនស្គាល់អត្តសញ្ញាណនោះ ត្រូវបានចាប់ខ្លួនដោយប៉ូលីស ដោយគ្មាននរណាម្នាក់ អាចជួយបានឡើយ គ្រាន់តែអាចសម្គាល់បានថា បុរសនោះបានពាក់អាវអក្សរ EXO ប៉ុណ្ណោះ។

យ៉ាង​ណា​ក្តី​ ចំពោះ​ការ​ចាប់​ខ្លួន​​អ្នក​គាំ​ទ្រ​ពី​​ករណី​លួច​រូប​ខាង​លើ​នេះ​ កំពុង​ស្ថិត​នៅ​ក្នុង​ ប្រធាន​បទជជែក​វែកញែក​ក្ដៅ​ក្នុង​ បណ្ដាញ​អ៊ីនធឺណិត៕

អ្នកគាំទ្រជនជាតិចិន ងុបងល់នឹងក្រុម EXO ពេក ទៅលួចរូបតាំង​ បញ្ឈរ​ ត្រូវប៉ូលីសក្របួចជាប់
រូបភាពអ្នកគាំទ្រងប់ងល់នោះត្រូវបានចាប់ខ្លួន

ប្រភព៖

ដោយ ឌី

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល (3) LINE, VIBER: 093868723 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត