ប្រជាពលរដ្ឋក្រីក្រ ចំនួន៨០៦គ្រួសារ ក្នុងខណ្ឌមានជ័យ ទទួលអំណោយ សប្បុរសធ៌ម ពីអង្គការមូល និធិពុទ្ធសាសនា ឆឺជី-កម្ពុជា

ភ្នំពេញ : ប្រជាពលរដ្ឋក្រីក្រ ជនចាស់គ្មានទីពឹង និងជនងាយ រងគ្រោះចំនួន ៨០៦គ្រួសារ មកពីតាមបណ្តាសង្កាត់  ចំនួន៤ ក្នុងខណ្ឌមានជ័យ, បានទទួលអំណោយសប្បុរសធម៌ ពីអង្គការមូលនិធិ ពុទ្ធសាសនា ឆឺជី-កម្ពុជា នាព្រឹកថ្ងៃទី៣១ ខែតុលា ឆ្នាំ២០១៥នេះ ដែលក្នុង១គ្រួសារ ទទួលបាន អង្ករចំនួន២០គីឡូក្រាម រួមនឹងគ្រឿង   សំរាប់បរិភោគមួយចំនួនទៀត ដូចជា ប្រេងឆា, ស្ករស, និងអំបិល ជាដើម។

តំណាងអង្គការមូលនិធិពុទ្ធសាសនា ឆឺជី-កម្ពុជា បានអោយដឹងថា អង្គការនេះ បានបង្កើតឡើងដំបូង នៅតៃវ៉ាន់ គឺជាមូលនិធិពុទ្ធ សាសនាក្រៅរដ្ឋាភិបាល បង្កើតឡើងដោយ ភិក្ខុនី ជីង យៀន ។ ឆឺជី អនុវត្តតែការងារមួយ គឺការសាបព្រួសគ្រាប់ពូជនៃក្តីស្រឡាញ់បំផុត, ក្តីស្រឡាញ់របស់មនុស្សម្នាក់ៗ និងគោរពសាសនា នៃមនុស្សម្នាក់ៗរៀងៗខ្លួន។ ឆឺជី តែងប្រកាន់ខ្ជាប់នូវ ស្មារតី ចុះចែកចាយ ជូនប្រជាពលរដ្ឋដែលខ្វះខាត ដោយផ្ទាល់ដៃ។ អំណោយដែលបានយកមកចែកជូន បានមកពីសណ្តានចិត្តសប្បុរសធ៌ម របស់សប្បុរសជន ជាច្រើននៅតៃវ៉ាន់។

លោក ពេជ្រ កែវមុនី អភិបាលខណ្ឌមានជ័យ ដែលបានអញ្ជើញចូលរួម ចែកអំណោយដល់ប្រជាពលរដ្ឋទាំង៨០៦គ្រួសារនេះ , ក្នុងនាមរដ្ឋបាលខណ្ឌ និង ប្រជាពលរដ្ឋក្នុងខណ្ឌមានជ័យ បានថ្លែងអំណរគុណ ដល់ អង្គការមូលនិធិពុទ្ធសាសនា ឆឺជី-កម្ពុជា ដែលបាននាំយក អំណោយសប្បុរសធម៌ មកចែកជូនដល់ប្រជាពលរដ្ឋក្រីក្រក្នុងខណ្ឌមានជ័យនាពេលនេះ, ដែលនេះបានបង្ហាញអោយឃើញពីសណ្តានចិត្តនៃក្តីស្រឡាញ់រវាងមនុស្សផងគ្នា ជាពិសេសអ្នកដែលមានទុក្ខលំបាកក្នុងជីវភាពប្រចាំថ្ងៃ។

លោកអភិបាលខណ្ឌ ក៏បានលើកឡើងផងដែរថា ការងារមនុស្សធម៌នេះ អាជ្ញាធរមូលដ្ឋាន ក៏តែងតែបានអនុវត្តជាប់ជាប្រចាំ ដោយប្រកាន់ខ្ជាប់នូវគោលការណ៍ មិនអោយពលរដ្ឋណាម្នាក់ រងគ្រោះដោយគ្មានអាហារហូបចុក ហើយអាជ្ញាធរមូលដ្ឋានមិនបានដឹងលឺនោះឡើយ ៕