លោកអភិបាល ខេត្តពោធិ៍សាត់ អញ្ជើញសម្តោធ មជ្ឈមណ្ឌលឥស្លាម អាល់បាលូន

ពោធិ៍សាត់៖ នៅព្រឹកថ្ងៃទី ៣១ ខែតុលា ឆ្នាំ ២០១៥ លោក ម៉ៅ ធនិន អភិបាលខេត្តពោធិ៍សាត់ បានអញ្ជើញជាអធិបតីក្នុងពិធីសម្ពោធដាក់ ឲ្យប្រើប្រាស់មជ្ឈមណ្ឌលឥស្លាម អាល់បាលូល ស្ថិតក្នុងភូមិដង្កៀបក្តាម ឃុំឈើតុំ ស្រុកក្រគរ ខេត្តពោធិ៍សាត់។

លោក សុះ មហាំម៉ាត់ ប្រធានសមាគមប្រភពល្អកម្ពុជា និងជាស្ថាបនិក នៃមជ្ឈមណ្ឌលនេះ រួមជាមួយសប្បុរសជនមកពីប្រទេសគូវែត បានបញ្ជាក់ថា សមិទ្ធផលដែលត្រូវដាក់សម្ពោធ ឲ្យប្រើប្រាស់នាថ្ងៃនេះរួមមាន អគារសិក្សា ការិយាល័យ អគារស្នាក់នៅ វិហារអាហារដ្ឋាន បន្ទបទឹក បង្គន់អនាម័យ និងរបង ចំណាយថវិកាសរុបចំនួន ២១៣.៥៥០ដុល្លារ ។ មជ្ឈមណ្ឌលនេះ សាងសង់ឡើងក្នុងគោលបំណង ប្រមូលកុមារកំព្រា និងកុមារក្រីក្រ មកស្នាក់នៅ និងរៀនសូត្រ ដោយមានការឧបត្ថម្ភអាហារ និងការព្យាបាលថែរក្សាជាដើម។

លោកអភិបាលខេត្ត បានមានប្រសាសន៍ថា គ្រប់សាសនាទាំងអស់ នៅក្នុងប្រទេសកម្ពុជា បានចាប់កំណើតឡើងវិញម្តងទៀតក្នុងពេលតែ មួយ គឺថ្ងៃទី៧ ខែមករា ឆ្នាំ ១៩៧៩ ដោយសារគុណបំណាច់ដ៏ធំធេង របស់សម្តេចអគ្គមហាទាំងបី។ ប្រទេសកម្ពុជា មានសុខសន្តិភាព ពេញលេញ និងមានការអភិវឌ្ឍរីកចម្រើនលើគ្រប់ វិស័យ គឺពិតជាស្នាដៃប្រវត្តិសាស្រ្តរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយក រដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា។

គ្រប់សាសនា មានគោលដៅតែមួយ គឺដឹកនាំមនុស្សឲ្យប្រព្រឹត្តអំពើល្អ មានគុណធម៌ សច្ចធម៌ ។ ផ្អែកតាមរដ្ឋធម្មនុញ្ញ រាជរដ្ឋាភិបាល បានយកចិត្តទុកដាក់សើ្មគ្នា ចំពោះសាសនាឥស្លាម ក៏ដូចជា សាសនាផ្សេងៗទៀត ដោយជួយស្ថាបនាជាព្រះវិហារ ធានានូវសេរីភាពចំពោះ កិច្ចប្រតិបត្តិ សាសនា ជាពិសេសបង្កើតនូវស្ថាប័ន សម្រាប់កិច្ចការងារសាសនាឥស្លាមជាដើម។ ឈរលើមូលដ្ឋាននេះ សាសនាឥស្លាម នៅកម្ពុជា សម្រេចបាននូវការរីចម្រើនយ៉ាងខ្លាំង និងបានឈរស្មើគ្នាជាមួយសាសនាឥស្លាមនៅក្នុងតំបន់ និងក្នុងពិភពលោក។

លោកអភិបាលខេត្ត បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ដល់សប្បុរសជននៃប្រទេសគូវែត និងសមាគមប្រភពល្អកម្ពុជា និងវាយតម្លៃខ្ពស់ ចំពោះសមិទ្ធិផលទាំងអស់នេះ ដោយបានចាត់ទុកថា នេះជាគុណបំណាច់ដ៏ធំធេង ចំពោះប្រទេសជាតិ ដែលបានយកចិត្តទុកដាក់ និងរួម ចំណែកផ្តល់ឱកាសដល់កុមារក្រីក្រ និងកុមារកំព្រា នៅក្នុងតំបន់ឲ្យបានចូលទៅស្នាក់នៅ និងសិក្សាដោយឥតបង់ថ្លៃ។

លោកអភិបាលខេត្ត បានអំពាវនាវឲ្យប្រជាពលរដ្ឋ និងក្មួយៗ ដែលត្រូវរស់នៅក្នុងមជ្ឈមណ្ឌល ត្រូវមានស្មារតីការពារ និងថែរក្សាសមិទ្ធផលនេះ ឲ្យបានគង់វង្សយូរអង្វែង ដើម្បីជាប្រយោជន៍ ដល់កូនចៅជំនាន់ក្រោយទៀត។ ជាមួយគ្នានេះ លោកអភិបាលខេត្ត បានណែនាំធ្វើយ៉ាងណា ឲ្យក្មួយៗទាំងអស់ ជៀសឲ្យផុតពីគ្រឿងញៀន ហើយអាជ្ញាធរគ្រប់លំដាប់ថ្នាក់ រួមទាំងប្រជាពលរដ្ឋ ត្រូវចូលរួមឲ្យបានសកម្ម ក្នុងការអនុវត្តគោលនយោបាយ ភូមិ-ឃុំ មានសវុត្ថិភាព៕