តន្រ្តីតូយ៉ូតា ក្លាស់ស្ស៊ីក មកដល់កម្ពុជា ជាលើកទី៣ ដើម្បីរៃអង្គាសថវិកា ជួយមន្ទីរពេទ្យ គន្ធបុប្ផា

ភ្នំពេញ៖ តន្រ្តីតូយ៉ូតាក្លាស់ស្ស៊ីក ដែលបង្កើតឡើង ដើម្បីធ្វើសកម្មភាពសប្បុរសធម៌ នឹងប្រគំតន្រ្តីរបស់ខ្លួន នៅសាលចតុមុខ នៅយប់ថ្ងៃទី៣១ ខែតុលា ឆ្នាំ២០១៥នេះ ដើម្បីរៃអង្គាសថវិកាពីអ្នកចូលទស្សនា ជួយដល់មន្ទីរពេទ្យគន្ធបុប្ផា ។

ថ្លែងក្នុងសន្និសីទកាសែត នៅព្រឹកមិញ លោកឧកញ៉ា គង់ នួន ប្រធានក្រុមហ៊ុនតូយ៉ូតា (ខេមបូឌា) បានថ្លែងឱ្យដឹងថា ការនាំមកនូវការ ប្រគំតន្រ្តីនេះ វាមិនត្រឹមតែបានបម្រើដល់សកម្មភាព សប្បុរសធម៌ ក្នុងការប្រមូលមូលនិធិ ជួយដល់មន្ទីរពេទ្យគន្ធបុប្ផាប៉ុណ្ណោះទេ តែថែមទាំង បាននូវមកជូនប្រជាជនកម្ពុជា នូវតន្រ្តីដ៏អស្ចារ្យ ដែលទទួលបានការពេញនិយម និងការគាំទ្រទូទាំងសកលលោកថែមទៀតផង ។

តន្រ្តីតូយ៉ូតា ក្លាស់ស្ស៊ីក បានចាប់ផ្តើមប្រគុំជាលើកដំបូងក្នុងឆ្នាំ១៩៩០ ដើម្បីប្រមូលមូលនិធិ បម្រើដល់សកម្មភាពសប្បុរសធម៌ នៅទូទាំងតំបន់អាស៊ី ។ សម្រាប់ឆ្នាំនេះ គឺជាលើកទី២៦ហើយ ដែលតន្រ្តីសប្បុរសធម៌នេះ ត្រូវបានប្រគំសម្តែង នៅតាមបណ្តាប្រទេសចំនួន៧ ដែលចាប់ផ្តើមឡើងមុនគេ នៅប្រទេសប្រ៊ុយណេ បន្ទាប់មកមានប្រទេសហ៊្វីលីពីន ម៉ាឡេស៊ី វៀតណាម ថៃ ឡាវ និចុងក្រោយគេបង្អស់ គឺប្រទេសកម្ពុជាតែម្តង ដែលចាប់ផ្តើមពីថ្ងៃទី១០ ខែតុលា រហូតដល់ថ្ងៃទី៣១ ខែតុលា ឆ្នាំ២០១៥ ។ ការប្រគំតន្រ្តីនៅក្នុងឆ្នាំនេះនៅកម្ពុជា ក៏មានការចូលរួម ជាព្រះរាជអធិបតីដ៏ខ្ពង់ខ្ពស់របស់ សម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ផងដែរ។

តន្រ្តីតូយ៉ូតាក្លាស់ស្ស៊ីកឆ្នាំនេះ មានការចូលរួមសម្តែង ពីសំណាក់ក្រុមតន្រ្តី Budapest Oeretta And Musical Theatre ជាពិសេសជាងនេះ ក៏មានតន្រ្តីករ ល្មបិៗចូលរួមដូចជា លោក LÁSLó Makáry និងតន្រ្តីករមកពីប្រទេសហុងគ្រី និងតំបន់អ៉ឺរ៉ុបផងដែរ ។ ក្រៅពីនោះក៏មានការចូលរួមពីតារាសម្តែង និងសិល្បករ មួយចំនួនទៀត ក្នុងនោះក៏មានកញ្ញា ឡូរ៉ា ម៉ម ជាដើម ។

៣ឆ្នាំកន្លងទៅនេះ ក្រុមហ៊ុនតូយ៉ូតា បានរកចំណូលពីការលក់សំបុត្រ ចូលទស្សនាការប្រគំតន្រ្តីនេះ បានចំនួន១៥.៥៤០ដុល្លារ ដើម្បីឧបត្ថម្ភជូន មន្ទីរពេទ្យគន្ធបុប្ផា ក្រៅពីនោះក្រុមហ៊ុនបានបន្ថែមថវិកា ២ម៉ឺនដុល្លារថែមទៀត ដល់មន្ទីរពេទ្យនេះ ៕