​អត្ថប្រយោជន៍​នៃ​កាហ្វេ​

​អត្ថប្រយោជន៍​នៃ​កាហ្វេ​

​កាហ្វេ​គឺជា​ភេសជ្ជៈ​ដែល​មនុស្ស​ភាគច្រើន​ចូល​ចិត្ត​ផឹក ប៉ុន្តែ​ក៏​មាន​មនុស្ស​មួយចំនួន​មិន​ចូល​ចិត្ត​ផឹក​ដែរ ដូចនេះ​មនុស្ស​ដែល​មិន​ចូល​ចិត្ត​ផឹក ក្រោយពេល​ដែល​អាន​អត្ថបទ​នេះ​រួច ចូល​អ្នក​ផឹក​វា ព្រោះ​វា​ផ្តល់​អត្ថប្រយោជន៍​ជា​ច្រើន​ដល់​សុខភាព​អ្នក​។ តើ​វា​អាច​ជួយ​សុខភាព​អ្នក​នៅ​ត្រង់​ណា​ខ្លះ​?
 

​បង្កើន​ការចងចាំ និង​ធ្វើឲ្យ​ខួរក្បាល​ជ្រះស្រលះ​
នៅក្រោយពេល​ដែល​អ្នក​ផឹក​កាហ្វេ​រួច វា​នឹង​ធ្វើឲ្យ​ខួរក្បាល​អ្នក​មាន​ភាពរស់រវើក ដោយ​មាន​ការចងចាំ​ល្អ មានការ​ប្រតិកម្ម​ល្អ មាន​អារម្មណ៍​មូល ដែល​ធ្វើឲ្យ​អ្នក​អាច​បំពេញ​ការងា​រ​បានល្អ​។​

ធ្វើឲ្យ​ក្រពះ​អ្នក​ល្អ​
នៅក្រោយពេល​ដែល​អ្នក​ផឹក​កាហ្វេ​រួច វា​នឹង​ធ្វើឲ្យ​អ្នក​ងាយស្រួល​រំលាយ​អាហារ ការពារ​មិន​ឲ្យ​ក្រពះ​អ្នក​ហើម និង​ធ្លាក់​។​

កាត់បន្ថយ​អាស៊ីត​ខ្លាញ់​
បើ​អ្នក​មាន​អាស៊ីត​ខ្លាញ់​ច្រើន​នៅក្នុង​រាងកាយ​អ្នក អ្នក​អាច​ផឹក​កាហ្វេ​បាន ព្រោះ​វា​អាច​ជួយ​រំលាយ និង​បំបែក​អាស៊ីត​ខ្លាញ់​ទាំងនោះ ដែល​អាច​ធ្វើឲ្យ​អ្នក​មាន​សុខភាព​ល្អ មិនមាន​ជំងឺ​ដោយសារ​អាស៊ីត​ខ្លាញ់​ច្រើន​នៅក្នុង​ខ្លួន​។​
 

ការពារ​មិនឲ្យ​មាន​ជំងឺ​ឈឺ​មួយ​ចំហៀង​ក្បាល​
នៅក្នុង​កាហ្វេ​មាន​សារធាតុ​ម្យ៉ាង​ដែល​អាច​ធ្វើឲ្យ​សរសៃឈាម​អ្នកដើរ​ស្រួល ជា​ហេតុ​ដែល​អាច​ធ្វើឲ្យ​អ្នក​មិនសូវ​មាន​ជំងឺ​ឈឺក្បាល ជាងនេះទៅទៀត វា​អាច​ការពារ​អ្នក​មិនឲ្យ​មាន​ជំងឺ​ទាក់ទង​នឹង​សរ​សៃឈាម​ទៀតផង​។​

ការពារ​ជំងឺ​ដាច់​សរសៃឈាម​
នៅក្នុង​កាហ្វេ​មាន​សារធាតុ​ដែល​អាច​កាត់បន្ថយ​កាឡូរី​នៅក្នុង​រាងកាយ​អ្នក ដូចនេះ​នៅពេលដែល​រាងកាយ​អ្នក​មិនសូវ​មាន​កាឡូរី នោះ​អ្នក​នឹង​មិន​អាច​ប្រឈមមុខ​នឹង​ជំងឺ​ដាច់​សរសៃឈាម​ឡើយ​។​

កាត់បន្ថយ​សម្ពាធ
នៅពេល​ដែល​អ្នកមាន​អារម្មណ៍​ស្មុគស្មាញ មិន​សប្បាយចិត្ត មានទុក្ខ​កង្វល់ មាន​សំពាធ​ផ្លូវចិត្ត អ្នក​អាច​ផឹក​កាហ្វេ​បាន នោះ​វា​នឹង​អាច​ធ្វើឲ្យ​អ្នក​មាន​អារម្មណ៍​ស្រស់ស្រាយ​ជាមិនខាន​។​

ធ្វើឲ្យ​អ្នក​ស្វា​ង​
នៅក្រោយពេល​ដែល​អ្នក​ផឹក​ស្រវឹង​ខ្លាំង អ្នក​អាច​ផឹក​កាហ្វេ​បាន នោះ​អ្នកនឹង​អាច​ស្វាង​ពី​ស្រារ​បាន​។​

ការពារ​ភ្នែក​អ្នក​មិន​ស្ងួត​
នៅពេល​ដែល​អ្នក​មើល​កុំព្យូទ័រ​ច្រើន វា​អាច​នឹង​ធ្វើឲ្យ​អ្នក​មាន​ភ្នែក​ស្ងួត​បាន ដូចនេះ​បើ​អ្នក​ផឹក​កាហ្វេ វា​នឹង​អាច​ធ្វើឲ្យ​អ្នក​ចៀស​ពី​ជំងឺ​ភ្នែក​ស្ងួត​នេះ​បាន​៕

ប្រែ​សម្រួល​ដោយ ៖ កញ្ញា Tina

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.health.com.kh ដោយគ្មានការអនុញាតិ បើលោក លោកស្រីត្រូវការអត្ថបទសូមទំនាក់ទំនង 012 267 277

ត្រួតពិនិត្យដោយ www.health.com.kh ថ្ងៃទី31  តុលា ឆ្នាំ 2015

រាល់​ការ​បញ្ចេញ​មតិយោបល់​មិន​ឆ្លុះ​បញ្ចាំង​ពី​ទស្សនៈ​ និង​ការ​ទទួលខុសត្រូវ​របស់​វេ​ប​សាយ​www.health.com.kh​ឡើយ​។