វិ​ស​យ័​ឧស្សាហកម្ម សិប្បកម្ម និង​សហគ្រាស​ធុន​តូច និង​មធ្យម SME ជា​ឆ្អឹងខ្នង​នៃ​កំណើន​សេដ្ឋកិច្ចជាតិ​

ព្រះសីហនុ: អនុរដ្ឋលេខាធិការ​ក្រសួង​ឧស្សាហកម្ម និង​សិប្បកម្ម លោក សុន សេង​ហួត បាន​ថ្លែងថា​ ​វិ​ស​យ័​ឧស្សាហកម្ម សិប្បកម្ម និង​សហគ្រាស​ធុន​តូច និង​មធ្យម ដែល​ហៅ​កាត់​ថា SME ជា​ឆ្អឹងខ្នង​នៃ​​កំណើន​សេដ្ឋកិច្ចជាតិ​។ វិ​ស​យ័​នេះ បាន​ចូលរួម​ផ្តល់​ការងារ​និង​កំណើន​ប្រាក់ចំណូល​របស់​ប្រជាជន​​ដែលជា​សួ​ចនាករ​មួយ ក្នុងទិសដៅ​កាត់បន្ថយ​ភាពក្រីក្រ​របស់​រាជរដ្ឋាភិបាល​។

​លោក​បន្តថា នៅ​ប្រទេស​កម្ពុជា វិ​ស​យ័ SME បាន​ចូល​រួច​ចំណែក​យ៉ាងសំខាន់ នៅក្នុង​សង្គម និង​សេដ្ឋកិច្ច ជាក់ស្តែង​បច្ចុប្បន្ន​តាមរយៈ ទិន្ន​ន​យ័រ​បស់​វិទ្យាស្ថាន​ជាតិ​ស្ថិតិ បាន​បង្ហាញថា សហគ្រាស​ធុន​តូច និង​មធ្យម និង​សេវាកម្ម កំពុងដំណើរការ​អាជីវ​កម្ម នៅ​ទូទាំងប្រទេស មាន​ចំនួន​ជាង ៥០៥ ពាន់​មូលដ្ឋាន គឺ​ស្មើនឹង ៩៩% ជា​ប្រភេទ SME (​ដោយ​មិនទាន់​រាប់បញ្ចូល​សហគ្រាស​កសិក​ម្ម​នៅឡើយ​ទេ​-NIS)  បាន​បង្កើត​ការងារ​សរុប​ចំនួន​ជាង ១៦៧ លាន​កន្លែង គឺ​ស្មើនឹង ៧០% និង​បាន​ចូលរួមចំណែក​ប្រមាណ៦០% នៃ​ផលទុនជាតិ​សរុប​។​

​លោក​អនុរដ្ឋលេខាធិការ​បន្ត​ថា ដោយឡែក សហគ្រាស​ធុន​តូច និង​មធ្យម ផ្នែក​កម្មន្តសាល នៅ​ទូទាំង​​ប្រទេស​មាន​ចំនួន​ជាង ៣៨ ពាន់​មូលដ្ឋាន បាន​ចុះបញ្ជី​ដំណើរការ​អាជីវកម្ម​ស្របច្បាប់ និង​ផ្នែក​បង្កើត​ការងារ​សរុប​ជាង ១៨៦ ពាន់​កន្លែង​។ វិ​ស​យ័​ទាំងនេះ មាន​ភាព​ប្រទាក់ក្រឡា និង​ទាមទារ​ឲ្យ​មាន​ការចូល​រួម​ពី​​គ្រប់​ក្រសួង​-​ស្ថាប​ន័ រាជរដ្ឋាភិបាល ដៃគូ​ផ្នែក​ឯកជន និង​ដៃគូរ​អភិវឌ្ឍន៍​នានា ក្នុង​ការរួម​កម្លាំង​គ្នា​ដើម្បី​ជំរុញ​អភិវឌ្ឍន៍​ប្រកបដោយ​ចីរភាព​នៃ​វិស័យ​សហគ្រាស​ធុន​តូច និង​មធ្យម នៅ​កម្ពុជា​។​
​    ​
​ទាក់ទង​ទៅនឹង​ការចាត់​បញ្ជូន​មន្ត្រី​ជំនាញ រួមទាំង​វិ​ស​យ័​ឯកជន​ទៅ​សិក្សា​ស្វែងយល់​អំពី​សក្តានុពល និង​គោលនយោបាយ SME របស់​ប្រទេស​ជប៉ុន គឺជា​ជំហាន​មួយ សម្រាប់​ពង្រឹងសមត្ថភាព​ដល់​មន្ត្រី​ជំនាញ និង​ផ្តល់​ឧិ​កាស​សម្រាប់​វិ​ស​យ័​ឯកជន បាន​ចូលរួម​យ៉ាងសកម្ម​ក្នុង​កិច្ចការ​នេះ​។​

​អនុរដ្ឋលេខាធិការ​ក្រសួង​ឧស្សាហកម្ម និង​សិប្បកម្ម លោក សេង សុង​ហួត ថ្លែង​បែបនេះ ក្នុង​ឱកាសលោក​ចូលរួម​ពិ​ថី​បើក​សិក្ខាសាលា​ចែករំលែក ស្តីពី ការ​លើកកម្ពស់ និង​អភិវឌ្ឍន៍​សហគ្រាស​ធុន​តូច និង​មធ្យម ដែល​រៀបចំឡើង​ដោយ​ទីភ្នាក់ងារ​ចៃ​កា (JICA) សហការ​ជាមួយ​ក្រសួង​ឧស្សាហកម្ម និង​សិប្បកម្ម​នៅ​សណ្ឋាគារ NEW  HILL  RESORT (​អតីត​សណ្ឋាគារ​លើ​ភ្នំ​) ក្រុងព្រះសីហនុ កាលពី​ព្រឹក​ថ្ងៃទី​៣០ ខែតុលា ឆ្នាំ​២០១៥ ដោយមាន​ការអញ្ជើញ​ចូលរួម​ពី​លោក សុខ ផន អភិបាលរង ខេត្ត​ព្រះ​​សីហនុ និង​សមាជិក  សមាជិការ​មកពី​បណ្តា​ខេត្ត និង​រាជធានី រួម​នឹង​ពលរដ្ឋ​នៅ​ក្រុងព្រះសីហនុ សរុប​ប្រមាណ​ជាង ៦០ នាក់​ផងដែរ​។​
​    ​
​ជាមួយគ្នានេះដែរ លោកស្រី ohma Eriko តំណាង JICA ប្រចាំ​កម្ពុជា បាន​សំដែង​នូវ​អំណរ​អរគុណ​ចំពោះ​គណៈអធិបតី ដែល​បានផ្តល់​កិត្តិយស និង​ឆ្លៀត​ពេលវេលា​ដ៏​មានតម្លៃ​ចូល​​រួម​ក្នុង​អង្គពិធី​បើក​សិក្ខាសាលា​ស្តីពី​ការលើកកម្ពស់ និង​ការអភិវឌ្ឍន៍​សហគ្រាស​ធុន​តូច និង​មធ្យម​ ដែល​សហការ​រៀបចំ​ដោយ​ទីភ្នាក់ងារ JICA និង​ក្រសួង​ឧស្សាហកម្ម និង​សិប្បកម្ម​៕

វិ​ស​យ័​ឧស្សាហកម្ម សិប្បកម្ម និង​សហគ្រាស​ធុន​តូច និង​មធ្យម SME ជា​ឆ្អឹងខ្នង​នៃ​កំណើន​សេដ្ឋកិច្ចជាតិ​