សេចក្តីប្រកាស​រួម​៖ មន្ទីរពិសោធន៍​បញ្ជាក់​ថា មិនមែនជា​ជំងឺ​ក​ញ្ជ្រិ​ល​ទេ​

ភ្នំពេញ: ​ក្រសួងសុខាភិបាល​កម្ពុ​ជា អង្គការ​សុខភាព​ពិភពលោក WHO និង​អង្គការមូលនិធិ​សហប្រជាជាតិ ដើម្បី​កុមារ UNICEF បានចេញ​សេចក្តីប្រកាស​រួមគ្នា បង្ហាញថា មន្ទីរពិសោធន៍​បង្អែក បញ្ជាក់ថា មិនមែនជា​ជំងឺ​ក​ញ្ជ្រិ​ល​ទេ​។ នេះ​ជា​លទ្ធផល​មន្ទីរពិសោធន៍​បង្អែក​របស់​អង្គការ​សុខភាព​ពិភពលោក នៅ​ទីក្រុង​ហុងកុង បាន​ពិនិត្យ​សំណាក​ឈាម​ទាំងពីរ​ករណី នៅ​ខេត្តក្រចេះ និង​នៅ​ខេត្តកំពង់ធំ ហើយ​បាន​បញ្ជាក់ថា មិនមែនជា​ជំងឺ​ក​ញ្ជ្រិ​ល​ទេ​។​

​សេចក្តីប្រកាស​ព័ត៌មាន​រួម ចុះ​ថ្ងៃទី​៣០ ខែតុលា ឆ្នាំ​២០១៥ បង្ហាញថា កាលពី​ថ្ងៃទី​៤ ខែតុលា​នេះ វិទ្យាស្ថាន​ជាតិ​សុខភាព​សាធារណៈ បាន​រកឃើញ មាន​ជំងឺ​ក​ញ្ជ្រិ​ល​វិជ្ជមាន​មួយ​ករណី​នៅ​ខេត្តក្រចេះ និង​សង្ស័យ​មួយ​ករណី នៅ​ខេត្តកំពង់ធំ​។ ស្ថាប័ន​សុខភាព​ទាំងបី បានប្រកាស​ព័ត៌មាន​ជា​សាធារណៈ នៅ​ថ្ងៃទី​៨​តុលា ដោយ​យោងតាម​លទ្ធផល​មន្ទីរពិសោធន៍​ជាតិ​។​

​សេចក្តីប្រកាស​រួម ក៏បាន​លើកឡើងថា កម្មវិធី​ជាតិ​ផ្តល់​ថ្នាំ​បង្ការ នៃ​ក្រសួងសុខាភិបាល​កម្ពុជា សហការ​ជាមួយ​អង្គការ​សុខភាព​ពិភពលោក និង​អ្គ​ការ​មូលនិធិ​សហប្រជាជាតិ ដើម្បី​កុមារ ( យូ​នី​សេ​ហ្វ ) ចុះទៅពិនិត្យ​ស្ថានភាព​ជាក់ស្តែង​នៅ​ស្រុក​ប្រតិបត្តិ​ក្រចេះ និង​ស្រុក​ប្រតិបត្តិ​ស្ទោង​។ ក្នុងពេល​ជាមួយគ្នា​នោះ វិទ្យាស្ថាន​ជាតិ​សុខភាព​សាធារណៈ បាន​ផ្ញើ​សំណាក​ឈាម​ទាំងពីរ ទៅ​មន្ទីរពិសោធន៍​បង្អែករ​បស់​អង្គការ​សុខភាព​ពិភពលោក នៅ​ទីក្រុង​ហុងកុង ដើម្បី​ពិនិត្យ​បញ្ជាក់​លទ្ធផល​ពិតប្រាកដ និង​ស្វែងរក​ប្រភព​នៃ​មេរោគ​។

​សេចក្តីប្រកាស បាន​គូសបញ្ជាក់ថា "​មន្ទីរពិសោធន៍​បង្អែក​ប្រចាំ​តំបន់​របស់​អង្គការ​សុខភាព​ពិភពលោក បាន​ពិនិត្យ​ដោយ​វិធី​លំអិត​ជាក់លាក់ ហើយ​បាន​បញ្ជាក់ថា ជា​ករណី​អវិជ្ជមាន​ជំងឺ​ក​ញ្ជ្រិ​ល​"​។​

​សេចក្តីប្រកាស​រួម លើកឡើងថា ក្រសួងសុខាភិបាល សហការ​ជាមួយ​អង្គការ​សុខភាព​ពិភពលោក និង​អង្គការ​មូលនិធិ​សហប្រជាជាតិ​ដើម្បី​កុមារ ( យូ​នី​សេ​ហ្វ ) បាន​ពិនិត្យ​សេចក្តីបញ្ជាក់​លទ្ធផល​នេះ ហើយ​បានសំរេច​ថា មិនចាំបាច់​ធ្វើ​យុទ្ធនា​ការផ្តល់​បន្ថែម​ថ្នាំ​បង្ការ​ជំងឺ​ក​ញ្ជ្រិ​ល នៅ​ខេត្ត​ទាំងពីរ​នេះ ( ក្រចេះ និង​កំពង់ធំ ) ដូចដែល​បានគិត​ទុក​ពីមុន​ទេ តែ​បានសំរេច​ខិតខំ​បន្ត​ពង្រឹង​បង្កើន​អត្រា​គ្របដណ្តប់​វ៉ាក់សាំង​ការពារ​ជំងឺ​ក​ញ្ជ្រិ​ល និង​ស្អូច​ឲ្យ​បាន​ខ្ពស់​ជានិច្ច តាមរយៈ​សកម្ម​ភាពជា​ប្រចាំ​នៅ​មណ្ឌល​សុខភាព និង​តាមរយៈ​ការចុះ​ផ្តល់​សេវា​មូលដ្ឋាន និង​នៅ​តំបន់​ងាយ​រងគ្រោះ​។​

​លោក​ម៉ម​ប៊ុនហេង រដ្ឋមន្ត្រី​ក្រសួងសុខាភិបាល បាន​មានប្រសាសន៍ នៅក្នុង​សេចក្តីប្រកាស​រួម​ថា "​ស្ថានភាព​មានការ​ធូរស្រាល ព្រោះ​ជា​ករណី​អវិជ្ជមាន​ជំងឺ​ក​ញ្ជ្រិ​ល​។ ក្រសួងសុខាភិបាល នៅតែ​បន្ត​រក្សា​និរន្តរភាព​គ្មាន​ជំងឺ​ក​ញ្ជ្រិ​ល ដោយ​ធានា​នូវ​ប្រព័ន្ធ​តាមដាន​ជំងឺ​រឹងមាំ និង​អត្រា​គ្របដណ្តប់​ថ្នាំ​បង្ការ​ជំងឺ​ក​ញ្ជ្រិ​ល​ឲ្យ​បាន​ខ្ពស់​ជានិច្ច​"​។​

​សេចក្តីប្រកាស​រួម បន្តថា កម្ពុជា បានប្រកាសថា គ​ញ​មនា​ជំងឺ​ក​ញ្ជ្រិ​ល កាលពី​ខែមីនា ឆ្នាំ​២០១៥​។ ការចម្លង​ជំងឺ​ពី​ប្រទេសក្រៅ ឬ​ការចម្លង​ក្នុងប្រទេស ដែល​បាន​បំបាត់​ជំងឺ​រួចហើយនោះ​ក្តី តែ​ការឆ្លង​ពី​មនុស្ស​ម្នាក់ ទៅ​មនុស្ស​ម្នាក់ទៀត តាមរយៈ​ព្រំដែន​អន្តរជាតិ ក៏មាន​ភាពងាយស្រួល​ដែរ​។ ក្រសួងសុខាភិបាល បន្ត​តាមដាន​ជំងឺ​ក​ញ្ជ្រិ​ល ប្រកបដោយ​គុណភាប ស្រាវជ្រាវ​ឲ្យ​ឃើញ​ទាន់ពេល និង​ឆ្លើយតប​ការផ្ទុះ​ជំងឺ​ឲ្យ​បាន​ឆាប់រហ័ស​៕

សេចក្តីប្រកាស​រួម​៖ មន្ទីរពិសោធន៍​បញ្ជាក់​ថា មិនមែនជា​ជំងឺ​ក​ញ្ជ្រិ​ល​ទេ​

សេចក្តីប្រកាស​រួម​៖ មន្ទីរពិសោធន៍​បញ្ជាក់​ថា មិនមែនជា​ជំងឺ​ក​ញ្ជ្រិ​ល​ទេ​