ចង់សម្រកទម្ងន់បន្ទាប់ពីសម្រាលកូនហើយ កុំភ្លេច ៤ជំហ៊ាននេះ

ក្នុងអំឡុងពេលមាន​ផ្ទៃពោះ ស្ត្រីភាគច្រើន​តែងតែ​ជួបនឹងបញ្ហាឡើងទម្ងន់។ ជាពិសេស​ចំពោះស្រ្តីដែល​ទើបតែ​ក្លាយជាម្ដាយថ្មីៗ ពួកគេ​តែងតែ​មាន​កង្វល់​ចំពោះការ​ឡើង​ទម្ងន់។ ខាង​ក្រោមនេះ គឺជាវិធីសាស្រ្តក្នុង​ការសម្រកទម្ងន់​ដ៏មានប្រសិទ្ធិភាព បន្ទាប់ពីអ្នក​សម្រាលកូន​រួច សូមអនុវត្តតាម​ជំហានសាមញ្ញទាំង​នេះ ដើម្បី​សម្រកទម្ងន់​ដែល​លើល។
 
ចង់សម្រកទម្ងន់បន្ទាប់ពីសម្រាលកូនហើយ កុំភ្លេច ៤ជំហ៊ាននេះ
ការបំបៅដោះកូន​ដោយទឹកដោះ
ការបំបៅដោះកូន គឺជាប្រភេទ​នៃការធ្វើលំហាត់ប្រាណ​ដែលជួយ​ដុតបំផ្លាញច្រើន​ជាង ៥០០ កាឡូរី​រាល់ពេល។ ដូច្នេះ​ការបំបៅដោះ​កូន​នឹងជួយ​អ្នកក្នុង​ការ​សម្រកទម្ងន់​បាន​យ៉ាងល្អ​ប្រសើរ។
លំហាត់ប្រាណ
សាកល្បង​ជាមួយនឹងការធ្វើលំហាត់ប្រាណ និងការលើក​ទម្ងន់ស្រាលៗ វាអាច​ជួយឲ្យអ្នក​ស្រកទម្ងន់​បានលឿន។
និយាយថា​ទេ ចំពោះការ​តមអាហារ
ព្រោះតែចង់​សម្រកទម្ងន់ មានម្ដាយ​មួយចំនួនសុខចិត្តធ្វើការ​តមអាហារ។ ជំនួសដោយ​ការតមអាហារ អ្នកអាច​បរិភោគអាហារ​ដែលមានសារធាតុចញ្ចឹម​បាន​ត្រឹមត្រូវ ក្នុង​ជួយអ្នកឲ្យ​មាន​សុខភាពល្អ និងកាត់បន្ថយ​នូវការស្ត្រេស​បាន​ផងដែរ។ រួមបញ្ចូល​ទាំងគ្រាប់​ធញ្ញជាតិ, ផ្លែឈើ, បន្លែ និងអាហារ​ដែលកម្រិតជាតិខ្លាញ់ទាប​នៅក្នុងរបបអាហារ​របស់អ្នក។
សម្រាក​ឲ្យបាន​គ្រប់គ្រាន់
ការស្ត្រេស គឺវាមិនល្អ​សម្រាប់ស្រ្តី​ដែលក្លាយ​ជាម្ដាយថ្មីៗ ហើយ​ក៏មិនល្អ​សម្រាប់ទារក​ផងដែរ។ វាអាច​បង្កឲ្យអស់​កម្លាំង ការខ្ជិល និងបង្ក​ជារលាក ហើយ​ចុងក្រោយ​នឹងឈាន​ដល់​ការឡើង​ទម្ងន់​ដោយសារ​តែការ​រំលាយអាហារ​មិន​បានល្អ៕
ដោយ៖ Brugn
ប្រភព៖ emaggy

    * សូមជូនដំណឹង! ចំពោះបណ្តោវិបសាយថ៍ផ្សេងៗដែលយក និងចង់បាន​អត្ថបទពី គេហទំព័រមង្គលការ យើងខ្ញុំ​សូមទំនាក់ទំនងមកកាន់ ការិកាល័យនិពន្ធ +855 12 895 059 ។

    * សម្រាប់ការ​ប្រឹក្សាដោយឥតគិតថ្លៃលើ​បញ្ហាដូចជា ផ្លូវភេទ ផ្លូវចិត្ត និង​ជំងឺផ្សេងៗ សូមទំនាក់​ទំនង​តាមរយៈ​ទូរស័ព្ទ +855 17 489 402 ។ សូមអរគុណ...!

    • ចង់សម្រកទម្ងន់បន្ទាប់ពីសម្រាលកូនហើយ កុំភ្លេច ៤ជំហ៊ាននេះ