WHO នឹងធ្វើការវាយតម្លៃ លើម្ហូបអាហារកែច្នៃ និងសាច់ក្រហម ដែលអាចបង្ក ជារោគមហារីក

ប៉េកាំង៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅរាត្រី ថ្ងៃទី៣០ ខែតុលា ឆ្នាំ២០១៥ថា អង្គការសុខភាពពិភពលោក ហៅកាត់ (WHO) បានប្រកាសឲ្យដឹង កាលពីថ្ងៃសុក្រថា អង្គការនឹងចេញរបាយការណ៍មួយ ស្តីអំពីការវាយតម្លៃលើសាច់ និងសាច់ក្រហម ដែលអាចបង្កជារោគមហារីក ។

អង្គការសុខភាពពិភពលោក បានប្រកាសឲ្យដឹង ខណៈដែលអង្គការនេះបានរៀបចំវេទិកា នៃការធ្វើបទបង្ហាញមួយ ដែលមាន វត្តមានលោក Francesco Branca ប្រធាននាយកដ្ឋានអាហារូបត្ថម្ភ សម្រាប់សុខភាព និងការអភិវឌ្ឍន៍ នៃអង្គការ WHO បាន ថ្លែងឲ្យដឹង នាទីក្រុងប៉េកំាងប្រទេសចិន កាលពីថ្ងៃសុក្រម្សិលមិញនេះ ។

គួររំលឹកថា កាលពីថ្ងៃចន្ទដើមសប្តាហ៍នេះ ទីភ្នាក់ងារស្រាវជ្រាវអន្តរជាតិ លើរោគមហារីក (IARC) ក្រោមឱវាទ អង្គការ WHO បានចេញសេចក្តីថ្លែងការណ៍មួយថា បណ្តាការប្រើប្រាស់សាច់កែច្នៃ និងសាច់ក្រហម អាចនឹងនាំឲ្យបង្កជារោគមហារីក បាន ។

មូលហេតុដែលបង្កជារោគមហារីកនោះ គឺផលិតកែច្នៃដែលមានពាក់ព័ន្ធនឹងថ្នាំជក់ ការហូបអាហារកែច្នៃ ដែលហួសកាល ប្រើប្រាស់ និងយូរអង្វែង ដែលនេះជាចំណុចសំខាន់ ដោយបង្កហានិភ័យខ្លាំងក្លាជាងការជក់បារីទៅទៀត ។

បន្ទាប់ពីចេញនូវរបាយការណ៍ ស្តីអំពីការប្រើប្រាស់សាច់កែច្នៃ និងសាច់ក្រហមរួច អង្គការមួយនេះ នឹងចាប់ផ្តើមកិច្ចការរបស់ខ្លួន គឺធ្វើយ៉ាងណា ឲ្យគុណភាពផលិតផលកែច្នៃមានសុវត្ថិភាព និងស្របតាមបទដ្ឋាន ៕