EU ផ្តល់ប្រាក់ ២,៣លានអឺរ៉ូ ជួយដោះស្រាយ វិបត្តិជន អន្តោប្រវេសន៍

ប៊ែលហ្គាដ៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ ចុះផ្សាយនៅថ្ងៃទី៣១ ខែតុលា ឆ្នាំ២០១៥ថា សហភាពអឺរ៉ុប (EU) បានឯកភាពផ្តល់ប្រាក់ចំនួន២,៣លានអឺរ៉ូ ដើម្បីជួយចូលរួមដោះស្រាយ នូវវិបត្តិសម្រាប់ជនអន្តោប្រវេសន៍ ។

កាលពីថ្ងៃសុក្រមិ្សលមិញនេះ មន្ត្រីជាន់ខ្ពស់របស់ប្រទេស៊ែប និងក្រុមប្រឹក្សាបាល នៃធនាគារអភិវឌ្ឍន៍សហភាពអឺរ៉ុប បាន ចុះកិច្ចព្រមព្រៀងគ្នាមួយ ដែលមានទឹកប្រាក់២,៣លានអឺរ៉ូ ស្មើនឹង២,៥៤លានដុល្លារ សម្រាប់យកទៅប្រើប្រាស់ក្នុងការ ដោះ ស្រាយវិបត្តិសម្រាប់ជនអន្តោប្រវេសន៍ស៊ែប ។

គេបានដឹងថា កិច្ចព្រមព្រៀងគ្នាខាងលើ គឺមានវត្តមានលោក Jadranka Joksimovic រដ្ឋមន្ត្រីទទួលបន្ទុកនៅក្នុងសមាជិក សហភាពអឺរ៉ុប ក្នុងនោះដែរ ក៏មានលោក leksandar Vulin រដ្ឋមន្ត្រីក្រសួរការងារ និងលោក Stephan Sellen អនុប្រធានក្រុមប្រឹក្សាភិបាល នៃធនាគារអភិវឌ្ឍន៍សហភាពអឺរ៉ុប ផងដែរ ។

លោកSellen បានថ្លែងបញ្ជាក់ថា "ជំនួួយនេះ នឹងជាប្រយោជន៍ សម្រាប់ជួយដល់ការធានាបាន នូវស្បៀងអាហារ និងការផ្គត់ផ្គង់ថ្នាំសង្កូវ ការចំណាយផ្សេងៗ ទីកន្លែងស្នាក់នៅ ការចំណាយលើការប្រើប្រាស់ទឹក ភ្លើង សម្លៀកបំពាក់ និង របស់របស់ប្រើប្រាស់ជាច្រើនទៀត"  ៕