Adele បង្ហាញ​រូប​ Cute កាល​អត់​ធ្មេញ​មុខ ជា​ការ​អរគុណ​អ្នក​គាំទ្រ

Adele បង្ហាញ​រូប​ Cute កាល​អត់​ធ្មេញ​មុខ ជា​ការ​អរគុណ​អ្នក​គាំទ្រ

តារា​ចម្រៀង​អង់គ្លេស Adele បាន​បង្ហោះ​រូប​ថត​កុមារភាព​មួយ​សន្លឹក​លើ​បណ្ដាញ Twitter របស់​ខ្លួន​កាល​ពី​ថ្ងៃ​ព្រហស្បតិ៍ ដើម្បី​ជា​ការ​អរគុណ​ដល់​អ្នក​គាំទ្រ​ទាំង​អស់ ដែល​បាន​គាំទ្រ​បទ​ចម្រៀង​ថ្មី​របស់​នាង​មាន​ចំណងជើង​ថា​ “Hello”។ រូប​ថត​នោះ​បាន​បង្ហាញ​ស្នាម​ញញឹម​ដ៏​ស្រស់​ពព្រាយ​របស់ តារា​វ័យ ២៦ឆ្នាំ កាល​ពី​នៅ​ក្មេង បើ​ទោះ​ជា​មិន​មាន​ធ្មេញ​មុខ​ខ្លះ​ក្ដី។

 

Adele បង្ហាញ​រូប​ Cute កាល​អត់​ធ្មេញ​មុខ ជា​ការ​អរគុណ​អ្នក​គាំទ្រ

 

ម្ចាស់​ពាន​រង្វាន់ Grammy បាន​សរសេរ​ភ្ជាប់​ជាមួយ​រូប​ថត​នេះ​ថា “រំឭក​អតីតកាល​បន្តិច​តាម​រយៈ​រូប​មួយ​សន្លឹក​នេះ។ អរគុណ​អ្នក​ទាំង​អស់​គ្នា​សម្រាប់​ក្ដី​ស្រឡាញ់ ខ្ញុំ​ពិត​ជា​រំភើប​ចិត្ត​ខ្លាំង​មែន​ទែន”។

 

មុន​នេះ​ដែរ វីដេអូ​ចម្រៀង​ថ្មី “Hello” របស់​តារា​ចម្រៀង​រូប​នេះ បាន​បំបែក​កំណត់ត្រា​ចំនួន​អ្នក​ទស្សនា​ច្រើន​បំផុត​ក្នុង​រយៈ​ពេល ២៤ម៉ោង​ដំបូង នៅ​លើ Youtube ដោយ​កំណត់ត្រា​នេះ កាល​ពី​មុន​គឺ តារា​ចម្រៀង Taylor Swift គឺ​ជា​អ្នក​កាន់កាប់ ៕

 

ចុចអាន៖បទ “Hello” របស់ Adele បំបែក​កំណត់​ត្រា​របស់ Taylor Swift

 

ប្រែ​សម្រួល៖ វ៉ាន់ថន
ប្រភព៖ huffingtonpost