Sony Xperia Z5 Compact តូចស្អាត ថែមទាំងពេញដោយសមត្ថភាពយ៉ាងអស្ចារ្យ

Sony Xperia Z5 Compact តូចស្អាត ថែមទាំងពេញដោយសមត្ថភាពយ៉ាងអស្ចារ្យ

Xperia Z5 Compact គឺជាស្មាតហ្វូនដ៏ទំនើបមួយក្នុងត្រកូល Z របស់ក្រុមហ៊ុន Sony ដែលមានលក្ខណៈសម្បត្តិមិនចាញ់ Xperia Z5 ប៉ុន្មានទេ វាមានរាងស្តើង ធ្វើឡើងពីលោហៈធាតុយ៉ាងរឹងមាំ មានរូបរាងតូចល្មមស័ក្កសមបំផុតសំរាប់សុភាពនារីសុភាពបុរស ដែលចូលចិត្តស្មាតហ្វូនដែលមានរូបរាងតូចល្មមប្រកបដោយសមត្ថភាពយ៉ាងអស្ចារ្យ ។ Xperia Z5 Compact ប្រើប្រាស់ស៊ីមមួយ មានទំហំអេក្រង់តូចល្មម 4.6 អ៊ីង ប្រភេទ IPS LCD capacitive ជាមួយនឹងរីសូលូសិន 720 x 1280 pixels អាចបង្ហាញរូបភាព វីដេអូ បានយ៉ាងច្បាស់ល្អ ត្រជាក់ភ្នែក ស្មាតហ្វូននេះមានកាមេរ៉ាធំដល់ទៅ 23 មេកាភិចសែល អមជាមួយនឹង LED Flash មួយគ្រាប់ ដូច Xperia Z5 ដែរ ធ្វើអោយការថតរូបភាព វីដេអូ បានយ៉ាងច្បាស់ល្អ និងមានទំហំធំ ចំនែកកាមេរ៉ាមុខវិញមានទំហំ 5.1 មេកាភិចសែល ។ Xperia Z5 Compact បានភ្ជាប់មកជាមួយនូវមេម៉ារីម៉ាស៊ីនទំហំធំគឺ 32 ជីកាបៃ សំរាប់ផ្ទុកឯកសារ ថែមទាំងអាចបន្ថែមមេម៉ូរីកាតបានរហូតដល់ 200 ជីកាបៃទៀត ចំពោះស៊ីភីយូជាប្រភេទ Quad-core 1.5 GHz Cortex-A53 និង Quad-core 2 GHz Cortex-A57 ហើយរ៉េមមានទំហំ 2 ជីកាបៃ ដែលអាចដោនឡូតកម្មវិធី ហ្គេម បានលឿនរហ័សទាន់ចិត្ត ព្រមទាំងអាចប្រើប្រាស់អ៊ីនធឺណេត បើកកម្មវិធី លែងហ្គេម បានយ៉ាងរលូនផងដែរ ។ Xperia Z5 Compact មានបួនព៌ណយ៉ាងស្រស់ស្អាតគឺ ព៌ណស ព៌ណខ្មៅ ព៌ណលឿង និងព៌ណក្រហម រីឯតម្លៃរបស់ស្មាតហ្វូននេះគឺប្រហែល 565 $
ឥឡូវនេះយើងខ្ញុំនឹងបង្ហាញលក្ខណៈសម្បត្តិរបស់ Sony Xperia Z5 Compact ដែលមានដូចខាងក្រោម

  • គាំទ្រ : GSM / HSPA / LTE
  • អេក្រង់ : 4.6 inches (720 x 1280 pixels)
  • បន្ទះឈីប : Qualcomm MSM8994 Snapdragon 810
  • CPU : Quad-core 1.5 GHz Cortex-A53 & Quad-core 2 GHz Cortex-A57
  • RAM : 2 GB
  • Memory ខាងក្នុង : 32 GB
  • Memory ខាងក្រៅៈ អាចបន្ថែមរហូតដល់ 200 GB
  • កាមេរ៉ាក្រោយ : 23 MP (5520 x 4140 pixels), phase detection autofocus, LED flash
  • កាមេរ៉ាមុខ : 5.1 MP
  • ថាមពលថ្ម : Non-removable Li-Ion 2700 mAh
  • ប្រព័ន្ធប្រតិបត្តិការ : Android OS, v5.1.1 (Lollipop), planned upgrade to v6.0 (Marshmallow)
  • ពណ៌ : White, Graphite Black, Yellow, Coral

---------------------------------------

ដោយ: តុំ ផល្លាភិរម្យ
->->បើមានចម្ងល់ផ្សេងៗទាក់ទងនឹងការប្រើប្រាស់ ប្រព័ន្ធប្រតិបត្តិការ iOS សូមចុច Join ទៅក្នុង Group iOSPlus Sony Xperia Z5 Compact តូចស្អាត ថែមទាំងពេញដោយសមត្ថភាពយ៉ាងអស្ចារ្យ
->->តាមដានជាមួយយើងខ្ញុំជារៀងរាល់ថ្ងៃ តាមរយៈទំព័រ Facebook Sovann2.com Sony Xperia Z5 Compact តូចស្អាត ថែមទាំងពេញដោយសមត្ថភាពយ៉ាងអស្ចារ្យ

ចុះថ្ងៃទី 31 ខែតុលា ឆ្នាំ 2015 ម៉ោង ០២:១៥ ល្ងាច

Sovann2 ព័ត៌មានទូរស័ព្ទអាប់ដេតជារៀងរាល់ថ្ងៃ

a

Sony Xperia Z5 Compact តូចស្អាត ថែមទាំងពេញដោយសមត្ថភាពយ៉ាងអស្ចារ្យ
Sony Xperia Z5 Compact តូចស្អាត ថែមទាំងពេញដោយសមត្ថភាពយ៉ាងអស្ចារ្យ