នគរបាល​អន្តោប្រវេសន៍ ចុះ​ត្រួតពិនិត្យ​ជនជាតិ​ចិន នៅ​ភូមិគ្រឹះ ២ កន្លែង ក្នុង​ក្រុងព្រះសីហនុ សង្ស័យ​ករណី​ចាប់ជំរិត​

ព្រះសីហនុ: ជនជាតិ​ប្រហែល​ជាង ១០០ នាក់ ដែល​បានមក​រស់នៅ​បណ្តោះអាសន្ន ក្នុង​ក្រុងព្រះសីហនុ ត្រូវបាន​នគរបាល​អ​ន្តោ​ប្រវេសន៍​នៃ​អគ្គស្នងកា​ន​នគរបាល​ជាតិ បាន​ចុះ​ត្រួតពិនិត្យ កាលពី​ព្រឹក​ថ្ងៃទី​៣១ ខែតុលា ឆ្នាំ​២០១៥ ។ ជន​ជាតិចិន​ទាំងនោះ រស់នៅ​ភូមិគ្រឹះ ២​កន្លែង ក្នុង​ក្រុងព្រះសីហនុ ស្ថិតក្នុង​១ និង​ភូមិ​៣ សង្កាត់​លេខ​៣​។​

​មន្ត្រីប៉ូលិស​មូលដ្ឋាន បានអោយដឹងថា កម្លាំង​នគរបាល​អន្តោប្រវេសន៍​ក្រសួងមហាផ្ទៃ និង​កម្លាំង​អន្តោប្រវេសន៍ ខេត្ត​ព្រះសីហនុ សហការ​ជាមួយ​សមត្ថកិច្ច​របស់​ចិន ដឹកនាំ​ដោយ​តំណាង​អយ្យការ បាន​ឡោមព័ទ្ធ​ភូមិគ្រឹះ ២​កន្លែង ស្ថិត​ក្នុងភូមិ​១ សង្កាត់​៣ ក្រុងព្រះសីហនុ ក្បែរ​ឆ្នេរ​អូរ​តែ​ល​សុខា ដោយ​សង្ស័យ​មាន​ករណី​ចាប់ជំរិត តាម​ប្រព័ន្ធ Internet ។​

​លោក​ឧ​ត្ត​ម​សេនីយ៍​ទោ ជួន ណា​រិន្ទ ស្នងការ​នគរបាល​ខេត្ត​ព្រះសីហនុ បាន​បញ្ជាក់ថា ក្រោយ​ត្រួតពិនិត្យ​រួច សមត្ថកិច្ច​បាន​រកឃើញ មាន​បន្ទប់​មួយ មាន​បទល្មើស​តាម​ប្រព័ន្ធ Internet ដោយមាន​ប្រព័ន្ធ​កុំ​ព្យួរ​ទ័​រ និង​ឧបករណ៍​អេ​ឡិច​ត្រូ​និ​ច​ជាច្រើន ហើយ​ត្រូវបាន​ដកហូត​យកទៅ​រក្សាទុក​ជា​បណ្តោះអាស​ន្ន​៕​