សិស្ស​និ​ស្សិត​ នៅក្នុង​ខេត្តតាកែវ សប្បាយរីករាយ​ចំពោះ​ការបង្កើតអោយមាន​ទិវា​ការងារ

តាកែវ: សិស្ស​និ​សិ​ត្ស​ជាច្រើន ដែល​មិនទាន់មាន​ការងារ​ធ្វើ ឬ​មាន​ការងារ​ធ្វើ​រួច ចង់​ផ្លាស់​ផ្តូ​រ​កន្លែងធ្វើការ បាននាំគ្នា​មក​ដាក់​ពាក្យសុំ​ធ្វើ​ការងារ នៅមុខ​សាកលវិទ្យាល័យ​បៀ​ល​ប្រាយ សាខា​ខេត្តតាកែវ កាលពី​ព្រឹក​ថ្ងៃទី​៣១ តុលា ឆ្នាំ​២០១៥​។ សាកល​វិ​ទ្យ​ល័យ​បៀ​ល​ប្រាយ បានរៀបចំ​អោយមាន​ទិវា​ការងារ ដែលមាន​ការចូលរួម​ពី​បណ្តា​ស្ថាប​ន័​មីក្រូហិរញ្ញវត្ថុ ធនាគារ និង​ក្រុមហ៊ុន​ចំនួន ១៩ នៅក្នុង​ខេត្តតាកែវ ផ្តល់ឱ្យ​កាស​អោយ​និ​សិ​ត្ស បានដាក់​ពាក្យសុំ​ធ្វើ​ការងារ និង​សំភាសន៍​ផ្ទាល់ នៅ​សាកល​វិ​ទ្យ​ល័យ​បៀ​ល​ប្រាយ​តែម្តង​។

​លោក និល វាសនា នាយក​សាកល​វិ​ទ្យ​ល័យ​បៀ​ល​ប្រាយ សាខា​ខេត្តតាកែវ បាន​មានប្រសាសន៍ថា ការបង្កើតអោយមាន​ទិវា​នេះ​ឡើង គឺ​សាកលវិទ្យាល័យ មាន​គោលបំណង ៣​សំខាន់ ទី​១ ចង់អោយ​និ​សិ​ត្ស​មាន​ទំនាក់ទំនង​ល្អ​ជាមួយ​បណ្តា​ស្ថាប័ន​ធនាគារ និង​ក្រុមហ៊ុន ពីព្រោះថា កន្លងមក សិស្ស​និ​សិ​ត្ស​ទទួលបាន​ការសិក្សា​ជាច្រើន​ពី​សាស្ត្រាចារ្យ​នៅក្នុង​សាកលវិទ្យាល័យ ក៏ប៉ុន្តែ​ក្រុម​និ​សិ​ត្ស មិនទាន់​បានដឹងថា អ្វី​ទៅ​ដែលជា​តម្រូវការ​ទីផ្សារការងារ ដែល​ត្រូវអោយ​និ​សិ​ត្ស​ធ្វើ​យ៉ាងដូចម្តេច​ទេ អីចឹង​នៅក្នុង​ថ្ងៃនេះ សាកល​វិ​ទ្យ​ល័យ​បាន​ផ្តល់ឱកាស ដល់​ប្អួ​នៗ​និ​សិ​ត្ស​ទាំងអស់​ជួប​ជាមួយ សា្ថ​ប​ន័​មីក្រូហិរញ្ញវត្ថុ ធនាគារ និង​ក្រុមហ៊ុន​មួយចំនួន ដែល​កំពុង​ត្រូវការ​បុគ្គលិក មក​ដាក់​ពាក្យសុំ​ធ្វើ​ការងារ និង​សំភាស​ន៏​ផ្ទាល់​តែម្តង​។

​លោកនាយក បាន​បន្តថា ចំពោះ​ចំនុច​ទី​២ គឺ​ចូលរួម​ក្នុងការ​អភិវឌ្ឍន៍​នៅក្នុង​សង្គម ព្រោះ​យើង​ឃើញ​ហើយ​ថា នៅពេល​បច្ចុប្បន្ននេះ ស្រប​ពេលដែល​រាជរដ្ឋាភិបាល ដែល​គាត់​មានបំណង​ចង់​កាត់បន្ថយ​ភាពក្រីក្រ​។ អីចឹង​នៅក្នុង​ថ្ងៃនេះ គឺជា​ការផ្តល់​ឱកាស​ដ​ល់​និ​សិ​ត្ស​ងាយ​និង​មាន​ការងារ​ធ្វើ​ច្រើន ដើម្បី​លើកស្ទួយ​ជា​នៅក្នុង​គ្រួសារ​របស់​ពួកគាត់ និង​ចំនុច​ទី​៣ គឺ​ចង់​បង្កើត​ទំនាក់ទំនង​រវៀង​សា្ថ​ប​ន័ និង​សាកល​វិ​ទ្យ​ល័យ​អោយ​កាន់តែ​មាន​ភាព​ស្អិតរ​មួ​ត​ថែមទៀត ដើម្បី​ថ្ងៃក្រោយ ស្ថាប័ន​ឬ​ធនាគារ ចូលមក​ផ្តល់អោយ​ការ​ដល់​ប្អូនៗ​និ​សិ​ត្ស​ថែមទៀត​។

​បុគ្គលិក​ធនាគារ May bank បានបង្ហាញ​ពី​ចំណាប់អារម្មណ៍​របស់ខ្លួន ដែល​សាកលវិទ្យាល័យ​បៀ​ល​ប្រាយ រៀបចំ​អោយមាន​ទិវា​ការងារ​នេះ​ឡើង ថា​វា​ពិត​ជាមាន​អត្ថន័យ​ល្អ​ខ្លាំងណាស់ សម្រាប់​សិស្ស​និ​សិ​ត្ស ដែល​មិនទាន់មាន​ការងារ​ធ្វើ មាន​បទពិសោធ​ន៏​ក្នុងការ​ជ្រើស​រើសយក​ការងារ​ណាមួយ​សម្រាប់​ខ្លួន​ង​ផ្ទាល់​។

​និ​សិ​ត្ស​សាកល​វិ​ទ្យ​ល័យ​បៀ​ល​ប្រាយ​ឈ្មោះ​ច​ល់ ច​ន្ទ័​តារា បាន​និយាយថា ការបង្កើតអោយមាន​ទិវា​ការងារ​នេះ​ឡើង គឺជា​រឿង​ល្អ​ណាស់​សម្រាប់​និ​សិ​ត្ស​ទាំងអស់ ព្រោះនេះ​ជា​ឱកាស ហើយ​ធ្វើ​យើង​ចំណេញ​ពេលវេលា និង​ងាយស្រួល​ដល់​និ​សិ​ត្ស​ក្នុង​ការដាក់ Apply ការងារ ទៅ​កន្លែង​ផ្សេង​។​

​និ​សិ​ត្ស​សាកល​វិ​ទ្យ​ល័យ​បៀ​ល​ប្រាយ ឈ្មោះ សួស ចិន​ចេ​វ បាន​សំដែង​នៅ​ការសប្បាយរីករាយ​យ៉ាងខ្លាំង​ចំពោះ​សាលា ដែល​បាន​បង្កើត​ឱកាស​ដល់​ក្រុម​និ​សិ​ត្ស​ក្នុង​សាកល​វិ​ទ្យ​ល័យ​បៀ​ល​ប្រាយ ក៏ដូចជា​បណ្តា​សិស្ស​និ​សិ​ត្ស​នៅតាម​សាកល​វិ​ទ្យ​ល័យ​ផ្សេងៗ ក្នុង​ខេត្តតាកែវ ងាយ​និង​ទទួលបាន​ការងារ​ធ្វើ​។​

​និ​សិ​ត្ស​សាកល​វិ​ទ្យ​ល័យ​បៀ​ល​ប្រាយ ប្អូនស្រី ទ្រី ច​ន្ទ័​ណា​រី​ម និយាយថា​ប្អូន​សប្បាយរីករាយ​ខ្លាំងណាស់ ចំពោះ​ការបង្កើត​កម្មវិធី​នេះ​ឡើង ព្រោះ​ថ្ងៃនេះ​ជា​លើក​ទី​១ ហើយ​ដែល​រូប​ប្អូន​ផ្ទាល់​បានដាក់​ពាក្យ​នៅតាម​បណ្តា ស្ថាប​ន័​មីក្រូហិរញ្ញវត្ថុ ធនាគារ និង​ក្រុមហ៊ុន ដែល​ប្អូន​ចង់​ធ្វើ​ការងារ​ជាមួយ ហើយ​ក្នុងថ្ងៃនេះ រូប​ប្អូន​និង សង្ឃឹមថា នឹង​ទទួល​ការងារ​ល្អ​សម្រាប់​ទៅ​ថ្ងៃ​អនាគត​៕​

សិស្ស​និ​ស្សិត​ នៅក្នុង​ខេត្តតាកែវ សប្បាយរីករាយ​ចំពោះ​ការបង្កើតអោយមាន​ទិវា​ការងារ

សិស្ស​និ​ស្សិត​ នៅក្នុង​ខេត្តតាកែវ សប្បាយរីករាយ​ចំពោះ​ការបង្កើតអោយមាន​ទិវា​ការងារ