សភាពាណិជ្ជកម្ម ខេត្ត​ព្រះសីហនុ រៀបចំ​សង្វៀន​ប្រកួត សម្រាប់​ការបោះឆ្នោត នៅ​ថ្ងៃទី​១​វិច្ឆិកា​

ព្រះសីហនុ: សភាពាណិជ្ជកម្ម ខេត្ត​ព្រះសីហនុ ហាក់បីដូចជា​មមាញឹក ក្នុងការ​រៀបចំ​សង្វៀន​ប្រកួតប្រជែង​តំណែង​ប្រធាន​ស្ថាប​ន្ត័​មួយ​នេះ សម្បើម​ណាស់ នៅ​រសៀល​ថ្ងៃទី​៣១ ខែតុលា​នេះ​។​

សមាជិកសភា​ពាណិជ្ជកម្ម​ខេត្ត​ព្រះសីហនុ​ម្នាក់ សុំ​មិន​ប្រាប់​ឈ្មោះ បាន​និយាយ​ឡកឡឺយ​ថា ថ្ងៃស្អែក​(១​ខែវិច្ឆិកា​) ជា​ថ្ងៃ​បោះឆ្នោត​ជ្រើសតាំង​សមាជិកសភា និង​ថ្នាក់ដឹកនាំ​សភាពាណិជ្ជកម្ម​ខេត្តហើយ ក្នុងនោះ មាន​បេក្ខភាព​រហូតដល់ ២២​នាក់ ប៉ុន្តែ​បេក្ខភាព​តំណែង​ប្រធាន​មាន ៣​នាក់​តែប៉ុណ្ណោះ ហើយ​ក្នុងចំណោម​បេក្ខភាព​ប្រធាន ៣​នាក់ គឺមាន​តែ ២​នាក់​ទេ ដែល​អាច​ប្រដំប្រសង​គ្នា​បាន​។​
       
​ប្រភព​ដដែល បាន​បន្តថា ទោះជា​យ៉ាងណាក្តី បោះឆ្នោត​សភាពាណិជ្ជកម្ម​ខេត្ត​ព្រះសីហនុ ពេលនេះ ពិតជា​ធ្វើ​ឲ្យ​មានការ​ភ្ញាក់ផ្អើល​ពេញ​ខេត្ត ជាក់​ជាមិនខាន ព្រោះ​បេក្ខភាព​ទាំង ២២​នាក់ ត្រូវ​ហាលអាវ​មួយចំនួន ជាក់​ជាមិនខាន តែ​អ្វី​សំខាន់ គឺ​តំណែង​ប្រធាន ដែល​សុទ្ធតែ​អ្នកមាន​ទ្រព្យសម្បត្តិ​ស្តុក​ស្ត​ម​។​
         
​លទ្ធផល​ជាក់ស្តែង នឹង​ដឹង​ជាក់ នៅ​ថ្ងៃស្អែក ត្រូវ​នឹង​ថ្ងៃអាទិត្យ ទី​១ ខែវិច្ឆិកា ឆ្នាំ​២០១៥៕​

សភាពាណិជ្ជកម្ម ខេត្ត​ព្រះសីហនុ រៀបចំ​សង្វៀន​ប្រកួត សម្រាប់​ការបោះឆ្នោត នៅ​ថ្ងៃទី​១​វិច្ឆិកា​