CNRP ប្រ​កាស​មិន​ដាក់​បេក្ខ​ភាព​ជំ​នួស​តំ​ណែង​លោក កឹម សុខា

ភ្នំពេញ៖ គណ​បក្ស​សង្រ្គោះ​ជាតិ (CNRP) បាន​ប្រ​កាស​ថា​នឹង​មិន​ដាក់​បេក្ខ​ភាព​ថ្មី ដើ​ម្បី​ជំ​នួស​តំ​ណែង​អនុ​ប្រ​ធាន​ ទី ១ នៃ​រដ្ឋស​ភា​របស់​លោក កឹម សុខា តាម​ការ​ស្នើ​សុំ​របស់​សម្តេច ហេង សំរិន ប្រ​ធាន​រដ្ឋ​ស​ភា​នោះ​ឡើយ ។ លោក កឹម សុខា បានសរសេរថា៖ «នៅរសៀលថ្ងៃទី៣០ ខែតុលា ឆ្នាំ២០១៥នេះ លោកប្រធាន សម រង្សី និង ខ្ញុំ  កឹម​ សុខា ក្នុង​នាម​ជា​ប្រ​ធាន​ និង​អនុ​ប្រ​ធាន​គណ​បក្ស​សង្គ្រោះ​ជា​តិ បាន​ពិ​ភា​ក្សា​គ្នា និង​ បាន​ឯក​ភាព​គ្នា​ហើយ​ថា​  គណ​បក្ស​សង្គ្រោះ​ជា​តិ មិន​ស្នើ​បេក្ខ​ជន​អនុ​​ប្រ​ធាន​ទី ១ រដ្ឋ​ស​ភា​ថ្មី​ជំ​នួស ដែល​ផ្ទុយ​នឹង​រដ្ឋ​ធម្ម​នុញ្ញ និង​ រំ​លោភ​លើ​ កិច្ច​ព្រម​ព្រៀង​ន​យោ​បាយ​រវាង គណ​បក្ស​ទាំង​ពីរ​នោះ​ឡើយ​»។​ យោងតាមកិច្ចព្រមព្រៀងនយោបាយថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០១៤តំណែងអនុប្រធានទី១ នៃរដ្ឋសភា គឺ​ជា​កូ​តា​របស់​គណ​បក្ស​សង្រ្គោះ​ជា​តិ ហើយ​គណ​បក្ស​ប្រ​ជា​ជន​កម្ពុ​ជា មិន​មាន​សិ​ទ្ធិ​ដណ្តើម​កន្លែង​នេះ​នោះ​ទេ ។ បើ​មិន​ដាក់​អ្នក​ថ្មី​មក​ជំ​នួស​នោះ បង្ហាញ​ថា​គណ​បក្ស​សង្រ្គោះ​ជា​តិ​ខ្វះ​មនុស្ស​ មាន​សមត្ថ​ភាព​មក​ចូល​រួម​ដឹក​នាំ​កិច្ច​ការ​រដ្ឋស​ភា ។​ សូមបញ្ជាក់ថា […]