យន្តហោះមួយគ្រឿង ដែលមានមនុស្ស ២១២នាក់ នៅលើនោះ បានបាត់ខ្លួនពី ប្រព័ន្ធរ៉ាដា នាពេលមុននេះ បានធ្លាក់នៅអេហ្ស៊ីប

អេហ្ស៊ីប៖ នៅមុននេះបន្ដិច ភ្នាក់ងារគ្រប់គ្រងដែនអាកាសចរណ៍ របស់ប្រទេស អេហ្ស៊ីប បានប្រកាសថាខ្លួនបាន បាត់បង់ ទំនាក់ទំនងជាមួយ នឹងយន្តហោះដឹកអ្នកដំណើរស៊ីវិល មួយគ្រឿងដែលទើប នឹងធ្វើការហោះចេញពី រមណីយដ្ឋាន Red Sea នៃតំបន់ Sharm el-Sheikh ។

យោងតាមប្រភពព័ត៌មាន ជាបឋមបាន ឲ្យដឹងថា យន្តហោះដឹកអ្នកដំណើរមួយគ្រឿង ដែលបានផ្ទុកមនុស្ស ២១២នាក់នៅលើនោះ ដែលភាគច្រើន គឺជាជនជាតិ រុស្ស៊ី បានបាត់ខ្លួនចេញពី ប្រព័ន្ធរ៉ាដា នាពេលថ្មីៗមុននេះ ពោលគឺនៅពេលព្រឹក (ម៉ោងក្នុងស្រុក) ថ្ងៃទី៣១ ខែតុលា ឆ្នាំ២០១៥ នេះផ្ទាល់តែម្តង ដែលបានធ្វើឲ្យមាន ការភ្ញាក់ផ្អើលយ៉ាងខ្លាំង ជុំវិញករណីមួយនេះ។

ក្នុងនោះដែរ ប្រភពភ្នាក់ងារសុវត្ថិភាព ជាច្រើនផ្សេងទៀត សុទ្ធតែអះអាងថា យន្តហោះមួយគ្រឿង នោះពិតជាបានបាត់ខ្លួន ប្រាកដមែនហើយ ពេលនេះការស្រាវជ្រាវ រុករកត្រូវបានចាប់ផ្តើម ជាបន្ទាន់ដើម្បី​ ស្វែងរកតំរុយនានា ពាក់ព័ន្ធនឹងការបាត់ខ្លួន របស់យន្តហោះមួយនេះ។

គូសបញ្ជាក់ដែរថា យន្តហោះមួយគ្រឿង មានមនុស្ស២១២នាក់ នៅលើនោះដែលធ្វើដំណើរ ចេញពីតំបន់រមណីយដ្ឋាណ Sharm el-Sheikh ប្រទេសអេហ្ស៊ីប ដើម្បីទៅកាន់ ប្រទេស រុស្ស៊ី បានបាត់ខ្លួនចេញ ពីរ៉ាដានាពេលថ្មីៗ មុននេះ។

Update បន្ថែម៖

បើតាមការរាយការណ៍ ថ្មីបំផុតរបស់ប្រភព ព័ត៌មាននានា បានឲ្យដឹងថា យន្តហោះដឹកអ្នកដំណើរ ដែលបានបាត់ខ្លួននោះ ត្រូវបានគេរកឃើញថា បានធ្លាក់នៅឯតំបន់ Sinai Peninsulaរបស់ប្រទេស អេហ្ស៊ីប ហើយ។

ក្នុងនោះក៏មាន ការបញ្ជាក់បន្ថែមថា យន្តហោះនោះជាប្រភេទ យន្តហោះ Airbus A-321 របស់ក្រុមហ៊ុនអាកាសចរណ៍ រុស្ស៊ី Kogalymavia ដែលមានមនុស្សសរុប ២២៤នាក់ នៅលើនោះ ដែល២១៧នាក់ ជាអ្នកដំណើរ ហើយភាគច្រើនគឺជា ជនជាតិរុស្ស៊ី។

យ៉ាងណាមិញពេលនេះ ក្រុមសង្រ្គោះកំពុងប្រញាប់ ទៅកាន់ទីតាំងដែល គេសន្មត់ថាយន្តហោះ មួយគ្រឿងនោះ បានធ្លាក់ សម្រាប់មូលហេតុដែល ធ្វើឲ្យយន្តហោះមួយគ្រឿងនេះ ជួបឧបទ្ទវហេតុអាក្រក់ បែបនេះមិនទាន់ ត្រូវបានដឹងនៅឡើយ រីឯជោគវាសនាមនុស្ស ទាំងអស់ដែលស្ថិតនៅលើនោះ ក៏មិនទាន់បាន ដឹងថាយ៉ាងណាដែរ តែយើងនឹងសង្ឃឹមថា នឹងមានផលប៉ះពាល់ តិចតួចបំផុត៕

ចំពោះព័ត៌មានបន្ថែម ទាក់ទងនឹងហេតុការណ៍មួយនេះ ខ្មែរឡូត នឹងធ្វើការចុះផ្សាយបន្ថែម នាពេលក្រោយ៕

យន្តហោះមួយគ្រឿង ដែលមានមនុស្ស ២១២នាក់ នៅលើនោះ បានបាត់ខ្លួនពី ប្រព័ន្ធរ៉ាដា នាពេលមុននេះ បានធ្លាក់នៅអេហ្ស៊ីប
រូបភាពតំណាង

ប្រភព៖

ដោយ៖ សុជាតិ

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល (3) LINE, VIBER: 093868723 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត