ជំនួប បឹងកេត-Lao Toyota នាំ​ឲ្យ​លោក ប្រាក់ សុវណ្ណារ៉ា ប៉ះ​អតីត​គូប្រជែង MCL លោក David Booth

លោក David Booth និងលោក​ ប្រាក់ សុវណ្ណារ៉ា ធ្លាប់ជួបគ្នា​បី​លើក​ក្នុងការ​ប្រកួតនៅ MCL ខណៈពួក​លោក​ដឹកនាំ​ភ្នំពេញក្រោន និងណាហ្គាខប រៀងៗ​ខ្លួនជំនួប​បឹងកេត​អង្គរ និង Lao Toyota FC នៅ​វគ្គ​ជម្រុះ Toyota Mekong Club Championship 2015 នៅ​ទីក្រុង វៀង ចន្ទន៍ ប្រទេស​ឡាវ ផ្តល់ឱកាស​ដល់​លោក ប្រាក់ សុវណ្ណារ៉ា និង​លោក David Booth ជួបគ្នា​សារជាថ្មី​ក្នុងនាម​ជា​គ្រូបង្វឹក បន្ទាប់ពី​ពួកលោក​ធ្លាប់​ជួបគ្នា៣លើក​កន្លងមកហើយ នៅក្នុង​ការប្រកួត​ក្របខណ្ឌ​មិត្ត​ហ្វូ​ន​ខេ​ម​បូ​ឌា​ន​លី​ក (MCL) របស់​កម្ពុជា។

គ្រូបង្វឹក​ក្លិប​បឹងកេត​អង្គរ លោក ប្រាក់ សុវណ្ណារ៉ា ដែល​ត្រូវ​ប្រារព្ធ​ខួបកំណើត៤៣ឆ្នាំ​នៅ​សប្តាហ៍​ក្រោយ ធ្លាប់​ដឹកនាំ​ក្លិប​ណាហ្គា​ខ​ប (បច្ចុប្បន្ន​ណាហ្គា​វើ​ល) តទល់​ជាមួយ​ក្លិប​ភ្នំពេញ​ក្រោ​ន​ក្រោម​ការដឹកនាំ​បង្វឹក​របស់​គ្រូបង្វឹក​អង់គ្លេស លោក David Booth ចំនួន៣លើក កាលពី​អំឡុង​ឆ្នាំ២០១១ និង​ឆ្នាំ២០១២ ។

លោក David Booth វ័យ៦៧ឆ្នាំ​ធ្លាប់បាន​ដឹកនាំ​ភ្នំពេញ​ក្រោ​ន​នៅ​ពាក់កណ្តាល​រដូវ​កាល​ឆ្នាំ២០១១ និង​ពេញ​មួយ​រដូវ​កាល​ឆ្នាំ២០១២ ។ លោក​បាន​ជួយ​ឲ្យ​ភ្នំពេញ​ឈ្នះ​តំណែង​ជើងឯក​ក្របខណ្ឌ​មិត្ត​ហ្វូ​ន​ខេ​ម​បូ​ឌា​ន​លី​ក​ឆ្នាំ២០១១ ដោយ​ការប្រកួត​ចុងក្រោយ បញ្ចប់​ក្នុង​លទ្ធផល​ស្មើ ៣-៣ ជាមួយ​ណាហ្គា​ខ​ប​របស់លោក ប្រាក់ សុវណ្ណារ៉ា។

ការប្រកួត​ពេលនោះ មិនសូវមាន​លក្ខណៈ​តឹងតែង​នោះឡើយ ដោយសារ​សហព័ន្ធ​កីឡាបាល់ទាត់​កម្ពុជា (FFC) កំណត់​ក្រុម​ដែលមាន​ពិន្ទុ​ខ្ពស់​ត្រូវ​ក្លាយជា​ម្ចាស់​ជើងឯក ខណៈ​ភ្នំពេញ​ក្រោ​ន​មាន​ពិន្ទុ​នាំមុខ​ក្រុម​លេខ​ពីរ​ណា ហ្គា​ខ​ប ដល់​ទៅ៤ពិន្ទុ។ ក្រោយ​លទ្ធផល​ស្មើ ៣-៣ ភ្នំពេញ​ក្រោ​ន​ក្រោម​ការដឹកនាំ​របស់លោក Davith Booth ក្លាយជា​ម្ចាស់​ជើងឯក​ជំនួប បឹងកេត-Lao Toyota នាំ​ឲ្យ​លោក ប្រាក់ សុវណ្ណារ៉ា ប៉ះ​អតីត​គូប្រជែង MCL លោក David Boothដោយមាន៤៥ពិន្ទុ ខណៈ​ណាហ្គា​ខ​ប​ក្លាយជា​ជើងឯក​រង​ដោយមាន៤១ពិន្ទុ ប៉ុន្តែ​នៅពេលនោះ លោក ប្រាក់ សុវណ្ណារ៉ា បាន​ជាប់​ជា​គ្រូបង្វឹក​ឆ្នើម​ប្រចាំ​រដូវ​កាល។

ឈានដល់​រដូវ​កាល​ឆ្នាំ២០១២ ក្រុម​ណាហ្គា​ខ​ប​ក្រោម​ការដឹកនាំ​របស់លោក ប្រាក់ សុវណ្ណារ៉ា បាន​យកឈ្នះ ២-១ នៅ​ជើង​ទីមួយ ហើយ​នៅ​ជើង​ទី២ ក្រុម​ភ្នំពេញ​ក្រោ​ន​ដែល​ដឹកនាំ​ដោយ​លោក Booth បញ្ចប់​ត្រឹម​ចំណាត់ថ្នាក់​លេខ៥ ក្រោយ​ស្មើ ១-១ ជាមួយ​ណាហ្គា​ខ​ប។ នៅពេលនោះ FFC ដាក់​រូបមន្ត​ឲ្យ​មានការ​ខ្វែង​រវាង​ក្រុម​កំពូល​ទាំង​បួន ប៉ុន្តែ​នៅពេលនោះ ណាហ្គា​ដែល​បញ្ចប់​ចំណាត់ថ្នាក់​កំពូល​តារាង បាន​ចាញ់​ចម្ការកៅស៊ូ​បឹងកេត ឈ្មោះ​ដើម​របស់​បឹងកេត​អង្គរ នៅ​វគ្គ​ផ្តាច់ព្រ័ត្រ។

សម្រាប់​ជំនួប​រវាង​បឹងកេត​អង្គរ និង Lao Toyota FC ក្នុងការ​ប្រកួត​ជម្រុះ Toyota Mekong Club នា​វេលា​ម៉ោង ៦ល្ងាច​នៅ​កីឡដ្ឋាន Chao Anouvong National Stadium ទីក្រុង​វៀងចន្ទន៍ គ្រូបង្វឹក​អង់គ្លេស​លោក David Booth ក៏​នឹង​ជួប​ជាមួយ​អតីត​កីឡាករ​របស់ខ្លួន គឺ ហុង ផេង, សុខ ផេង, ធុល សុធា​រិ​ទ្ធ និង​សុខ សុវណ្ណ រួមទាំង​លោក ហៅ សុជាតិ ដែលជា​អតីត​គ្រូ​ជំនួយ​របស់ខ្លួន​នៅ​ក្លិប​ភ្នំពេញ​ក្រោ​ន​ផងដែរ។ជំនួប បឹងកេត-Lao Toyota នាំ​ឲ្យ​លោក ប្រាក់ សុវណ្ណារ៉ា ប៉ះ​អតីត​គូប្រជែង MCL លោក David Booth

ក្លិប​បឹងកេត​អង្គរ​មានឈ្មោះ​តំណាង​ឲ្យ​កម្ពុជា​ក្នុង​ព្រឹត្តិការណ៍ Toyota Mekong Club ដោយសារ​ពួកគេ​បញ្ចប់​នៅ​លេខ​រៀង​ទីមួយ​ក្រោយ​យកឈ្នះ​ភ្នំពេញ​ក្រោ​ន ៤-២ នា​ការប្រកួត​សប្តាហ៍​ចុងក្រោយ។ ទោះបីជា​យ៉ាងណាក៏ដោយ រូបមន្ត​ប្រកួត​ខ្វែង តម្រូវ​ឲ្យ​បឹងកេត​អង្គរ​នៅមាន​បេសកកម្ម​ប្រជែង​យកពាន​មិត្ត​ហ្វូ​ន​ខេ​ម​បូ​ឌា​ន​លី​ក​ជា​លើក​ទី​ពីរ ខណៈ​ការប្រកួត​វគ្គ​ពាក់កណ្តាល​ផ្តាច់ព្រ័ត្រ​ជើង​ទីមួយ ពួកគេ​បាន​ចាញ់​ណាហ្គា​វើ​ល ៣-១ ។

សម្រាប់ Lao Toyota FC ពួកគេ​តំណាង​ឲ្យ​ប្រទេស​ឡាវ បន្ទាប់ពី​លោក David Booth ដឹកនាំ​ឲ្យ​ដណ្តើមបាន​ជើងឯក Lao Premier League ជា​លើកដំបូង​ក្នុង​ប្រវត្តិសាស្ត្រ​របស់ខ្លួន។ កាលពី​ឆ្នាំមុន ឡាវ​តំណាង​ដោយ​ក្លិប Hoang Anh Attapeu FC ខណៈ​កម្ពុជា​តំណាង​ដោយ​ភ្នំពេញ​ក្រោ​ន ដោយមាន អ្នកចាំទី ស៊ូ យ៉ា​ទី និង​ខ្សែបម្រើ ហុង ផេង ស្ថិតនៅ​ក្លិប​នាពេលនោះ៕

រូបថត៖ Toyota Mekong Football


​ប្រ​ឡ​ង​បា​ន​និ​ទ្ទេ​ស «​A»​ ​ត្រូ​វ​ធ្វើ​យ៉ា​ង​ដូ​ច​ម្តេ​ច​?​​