ក្នុង​ខែ​ តុលា អង្គ​ភាព​ប្រ​ឆាំង​អំ​ពើ​ពុក​រលួយ​ទទួល​បាន​ពា​ក្យ​ប្តឹង ៨២

ភ្នំពេញ៖ អង្គ​ភាព​ប្រ​ឆាំង​អំ​ពើ​ពុក​រលួយ (ACU) នៅ​ក្នុង​ខែ តុលា ឆ្នាំ ២០១៥ នេះ​បាន​ទទួល​ពាក្យ​ប្តឹង​ចំ​នួន ៨២ ក្នុង​នោះ​ពាក្យ​ប្តឹង អនា​មិក​ចំនួន ២៨ ស្មើ​នឹង ៣៤ភាគរយ ។ យោងតាមសេចក្តីជូនដំណឹង របស់អង្គភាពប្រឆាំងអំពើពុករលួយ កាលពីថ្ងៃទី៣០ ខែតុលា ឆ្នាំ២០១៥ បានឲ្យ ដឹង​ថា ACU បាន​ធ្វើ​លិ​ខិត​ឆ្លើយ​តប ទៅ​ម្ចាស់​បណ្តឹង​ទាំង ៨២ វិញ​បាន​ចំនួន ៦២​លិ​ខិត, ធ្វើ​លិ​ខិត​សុំ​ឲ្យ​ស្ថា​ប័ន​-អង្គ​ភាព សា​ម៉ី​ខ្លួន​ពាក់​ព័ន្ធ​បំ​ភ្លឺ ៣៩​លិ​ខិត និង​បាន​ទទួល​លិ​ខិត​បំ​ភ្លឺ​មក​វិញ​ពី​ស្ថាប័ន អង្គ​ភាព សា​ម៉ី​ខ្លួន​ពាក់​ព័ន្ធ ៣០ លិខិត ។ ចំពោះការងារប្រកាសទ្រព្យសម្បត្តិ និងបំណុលវិញ សេចក្តីជូនដំណឹងខាងលើ បានបន្ថែមថា ក្នុងខែតុលានេះ មានអ្នកមកប្រកាសទ្រព្យសម្បត្តិ និងបំណុលមានចំនួន ១៧៣នាក់ ក្នុងនោះ តាមរបប ២ឆ្នាំ ចំនួន ២១នាក់, ទើបតែងតាំងថ្មីចំនួន ៩៩នាក់, លាឈប់/ចប់អណត្តិចំនួន ២៧នាក់, ចូលនិវត្តន៍ចំនួន ២៦នាក់ […]