Chelsea អាច​ស្ដារ​មុខ​មាត់​យក​ឈ្នះ Liverpool បាន​ទេ​យប់​នេះ?

Chelsea អាច​ស្ដារ​មុខ​មាត់​យក​ឈ្នះ Liverpool បាន​ទេ​យប់​នេះ?

ក្រុម​កំពុង​ដុនដាប​ខ្លាំង Chelsea នឹង​ត្រូវ​បើក​កីឡដ្ឋាន​ Stamford Bridge ទទួល​ក្រុម​ហង្ស​ក្រហម Liverpool នៅ​វេលា​ម៉ោង ៧:៤៥​នាទី​យប់​នេះ។ ចាំ​មើល​ក្រុម​ការពារ​តំណែង​ជើង​ឯក​ឆ្នាំ​ចាស់ Chelsea ក្រោម​ការ​ដឹក​នាំ​របស់​អ្នក​ចាត់ការ​សញ្ជាតិ​ព័រទុយហ្គាល់ Jose Mourinho អាច​ស្ដារ​មុខ​មាត់​បាន​ទេ​នៅ​រាត្រី​នេះ។

 

Chelsea អាច​ស្ដារ​មុខ​មាត់​យក​ឈ្នះ Liverpool បាន​ទេ​យប់​នេះ?

 

សម្ដី​អ្នក​ចាត់ការ​ក្រុម​ទាំង២៖

 

Chelsea អាច​ស្ដារ​មុខ​មាត់​យក​ឈ្នះ Liverpool បាន​ទេ​យប់​នេះ?
លោក Jurgen Klopp និង​លោក Jose Mourinho

 

លោក Jose Mourinho ដែល​ជា​អ្នក​ចាត់​ការ​ក្រុម​តោ​ខៀវ Chelsea បាន​និយាយ​ថា៖ «​ជា​រឿង​ចម្លែក​បន្តិច ព្រោះ​កាល​ប៉ុន្មាន​ខែ​មុន​ខ្ញុំ​ឈ្នះ​ច្រើន​ប្រកួត​ណាស់ ហើយ​ខ្ញុំ​ក៏​ជា​ជើង​ឯក​នៅ​អង់គ្លេស… កាល​នោះ គេ​និយាយ​ថា​វា​​ជា​រឿង​សំខាន់​ជាង​លទ្ធផល”។ អ្នក​ចាត់​ការ​ដែល​កំពុង​រង​ព្យុះ​ភ្លៀង​រូប​នេះ​បាន​បន្ត​ទៀត​ថា៖ «ពេល​នេះ លទ្ធផល​​សំខាន់​ជាង​អ្វី​ទាំង​អស់… វា​ផ្ទុយ​គ្នា»។

 

ចំណែក​លោក Jurgen Klopp អ្នក​ចាត់​ការ​ក្រុម​ហង្ស​ក្រហម Liverpool បាន​និយាយ​ថា៖ «តើ​កីឡាករ​នៅ Chelsea មិន​ដឹង​ថា​លេង​បាល់​យ៉ាង​ម៉េច​ទៀត​ទេ​មែន​អត់? ជា​ការ​ពិត​ណាស់ គឺ​មិន​ដឹង​ទេ។ ខ្ញុំ​មិន​ច្បាស់​ទេ​ថា លេង​​ជាមួយ Chelsea ឆ្នាំ​នេះ​ស្រួល​ជាង​ឆ្នាំ​មុន, ហេតុ​អី​បាន​ទៅ​ជា​អ៊ីចឹង?»។ អ្នក​ចាត់​ការ​ថ្មី​របស់​ក្រុម Liverpool រូប​នេះ​បាន​បន្ត​ទៀត​ថា៖ «បាទ, នៅ​ពេល​អ្នក​ពោរ​ពេញ​ដោយ​ទំនុក​ចិត្ត ប្រហែល​ជា​អាច​ធ្វើ​អ្វី​ឲ្យ​ខុស​ប្លែក​ពី​ធម្មតា ប៉ុន្តែ​​នៅ​ពេល​រង​របួស​ក៏​អាច​ធ្វើ​ឲ្យ​អ្នក​កាន់​តែ​ខ្លាំង​ដូច​គ្នា»។

​ស្ថានភាព​ក្រុម​ទាំង​២៖

 

@ក្រុម Chelsea

 

- ឈរ​លេខ​រៀងទី១៥ ក្នុង​តារាង​លីក​កំពូល​អង់គ្លេស English Premier League
- ឈ្នះ​តែ​ម្ដង​គត់​ក្នុង​ចំណោម ៧​ប្រកួត​ចុង​ក្រោយ​គ្រប់​កម្មវិធី​ទាំង​អស់
- ត្រូវ​គេ​ស៊ុត​ចូល ១៩​គ្រាប់ ត្រឹម ១០​ប្រកួត​នៅ​ក្នុង​ក្រប​ខណ្ឌ​លីក​កំពូល​អង់គ្លេស ​
- ១១​ពិន្ទុ​ដែល​ទទួល​បាន​ពី ១០ប្រកួត គឺ​ជា​ការ​ចាប់​ផ្ដើម​រដូវ​កាល​លីក​កំពូល​ដ៏​អាក្រក់​បំផុត
- Cesc Fabregas បញ្ជូន​បាល់​ឲ្យ​មិត្ត​រួម​ក្រុម​ស៊ុត​ម្ដង​គត់​តាំង​ពី​បើក​រដូវ បើ​ប្រៀបធៀប​ទៅ​នឹង​រដូវ​កាល​មុន​បញ្ជូន​បាន ៩​ដង​ក្នុង ១០​ប្រកួត​ដូច​គ្នា
- Jose Mourinho បាន​រង​បរាជ័យ ៦​ដង​ក្នុង​ការ​ប្រកួត​លីក​កំពូល ១២​លើក​ចុង​ក្រោយ ខណៈ ៦៤​ប្រកួត​មុន​ចាញ់​តែ ៦​ដង​ដូច​គ្នា​​

 

@ក្រុម Liverpool

 

- ឈរ​លេខ​រៀងទី២ ក្នុង​តារាង​លីក​កំពូល​អង់គ្លេស English Premier League
- បី​ប្រកួត​ចុង​ក្រោយ​ស្មើ​រហូត ខណៈ​កំណត់​ត្រា​ស្មើ ៤​ប្រកួត​ជាប់​គ្នា​កើត​ឡើង​កាល​ពី​ចន្លោះ​ខែ​ធ្នូ​ឆ្នាំ​២០០៧-ខែ​មករា ឆ្នាំ​២០០៨
- ឈ្នះ​ម្ដង​គត់​ក្នុង​ការ​ប្រកួត​ក្រៅ​ដី​ក្រប​ខណ្ឌ English Premier League១០​ប្រកួត​ចុង​ក្រោយ

 

ប្រវត្តិ​ជួប​គ្នា៖

 

Chelsea អាច​ស្ដារ​មុខ​មាត់​យក​ឈ្នះ Liverpool បាន​ទេ​យប់​នេះ?

 

គិត​ចាប់​តាំង​ពី​ចុង​​ឆ្នាំ​២០០១ មក ក្រុម​ខ្លាំង​ទាំង​ពីរ ធ្លាប់​ជាប់​គ្នា ៤៦​លើក​ក្នុង​ការ​ប្រកួត​គ្រប់​កម្មវិធី។ ក្នុង​ចំណោម​នោះ ក្រុម​តោខៀវ​ធ្លាប់​ឈ្នះ ១៧​ដង ស្មើ ១៤​ដង ឯ​ក្រុម​ហង្ស​ក្រហម​ឈ្នះ ១៥​ដង។ ៥​ប្រកួត​ចុង​ក្រោយ​ក្រុម Liverpool មិន​ទាន់​ស្គាល់​ពាក្យ​ថា​ឈ្នះ​ឡើយ ឯ​ក្រុម Chelsea ឈ្នះ ២​ដង និង​ស្មើ ៣​ដង។

 

ជើង​កីឡាករ៖

 

លោក Jose Mourinho កំពុង​ធ្វើ​តេស្ត​ខ្សែ​ប្រយុទ្ធ Diego Costa និង​កីឡាករ Pedro ថា​អាច​ចូល​លេង​បាន​ឬ​អត់​យប់​នេះ។ ចំណែក​ខ្សែ​បម្រើ Nemanja Matic បាន​រួច​ផុត​ពី​បម្រាម​ហើយ ប៉ុន្តែ​អ្នក​ចាំ​ទីដៃទី​១ Thibaut Courtois នៅ​របួស​ជង្គង់។ ដូច​នេះ​ជម្រើស ១១​នាក់​ដំបូង​របស់​ក្រុម Chelsea អាច​ជា Begovic, Azpilicueta, Cahill, Terry, Zouma; Matic, Fabregas; Willian, Hazard, Pedro; Costa។

 

ចំពោះ​ក្រុម Liverpool ហាក់​គ្មាន​បញ្ហា​​អ្វី​ជា​ដុំ​កំភួន​ឡើយ ខណៈ​ខ្សែ​ប្រយុទ្ធ​កំពុង​ឡើង​ជើង Christian Benteke ដែល​សម្រាក​ក្នុង​ការ​ប្រកួត​ជាមួយ​ក្រុម Bournemouth ពាន​រង្វាន់ Capital One Cup អាច​ត្រលប់​មក​ជួយ​ក្រុម​វិញ​ហើយ។ ដូច​នេះ​ជម្រើស​១១​នាក់​ដំបូង​របស់​ក្រុម Liverpool អាច​ជា Mignolet, Moreno, Skrtel, Sakho, Clyne; Can, Lucas, Milner; Coutinho, Lallana; Benteke៕

 

ព្យាករណ៍ Sabay សម្រាប់​គូ​នេះ​គឺ Chelsea ២-១ Liverpool

 

ប្រែ​សម្រួល៖ គង់ វិសាល
ប្រភព៖ BBC