ក្ដៅៗ! យន្តហោះ​ដឹក​មនុស្ស​ជាង ២២០​នាក់​ធ្លាក់​នៅ​វាល​ខ្សាច់​អេហ្សីប

ក្ដៅៗ! យន្តហោះ​ដឹក​មនុស្ស​ជាង ២២០​នាក់​ធ្លាក់​នៅ​វាល​ខ្សាច់​អេហ្សីប

ក្រុម​អ្នក​រុក​រក និង​ជួយ​សង្គ្រោះ​របស់​ប្រទេស​អេហ្សីប​ បាន​រក​ឃើញ​ទីតាំង​ធ្លាក់​យន្តហោះ​ដឹក​អ្នក​ទេសចរ​​រុស្សី​ដែល​បណ្ដាល​ឲ្យ​មនុស្ស​ជាង ២២០​នាក់​ស្លាប់ និង​កំពុង​ព្យាយាម​ចូល​ទៅ​កាន់​តំបន់​នោះ។

 

ក្ដៅៗ! យន្តហោះ​ដឹក​មនុស្ស​ជាង ២២០​នាក់​ធ្លាក់​នៅ​វាល​ខ្សាច់​អេហ្សីប

 

ការិយាល័យ​គ្រប់​គ្រង​ចរាចរណ៍​ផ្លូវ​អាកាស​របស់​ប្រទេស​អេហ្សីប បាន​ដាច់​ការ​ទាក់​ទង​ជាមួយ​យន្តហោះ​ដែល​ដឹក​មនុស្ស​ ២២៤នាក់ ក្រោយ​ហោះ​ឡើង​ពី​សួន​កម្សាន្ត Red Sea ឆ្ពោះ​ទៅ​ប្រទេស​រុស្ស៊ី​ត្រឹម​រយៈ​ពេល​ខ្លី​ប៉ុណ្ណោះ។

 

យន្តហោះ​ដែល​ជាប់​គ្រោះ​ថ្នាក់​នោះ​ប្រភេទ Airbus A-321 ប្រតិបត្តិការ​ដោយ​ក្រុមហ៊ុន​អាកាសចរណ៍​រុស្ស៊ី Kogalymavia។ រដ្ឋមន្ត្រី​អាកាសចរណ៍​ស៊ីវិល​របស់​ប្រទេស​អេហ្សីប​បាន​បញ្ជាក់​ថា លើ​យន្តហោះ​អាយុ​កាល​ ១៨​ឆ្នាំ​នោះ មាន​ដឹក​អ្នក​ដំណើរ ២១៧​នាក់ និង​ក្រុម​ការងារ ៧​នាក់។

 

តាម​ប្រភព​ពី​ភ្នាក់ងារ​អាកាសចរណ៍​អេហ្សីប​បាន​ឲ្យ​ដឹង​ថា យន្តហោះ​ដឹក​អ្នក​ដំណើរ​នេះ​ភាគ​ច្រើន​ដឹក​ភ្ញៀវ​ទេសចរ​ជន​ជាតិ​រុស្ស៊ី ហើយ​ពេល​នេះ​ក្រុម​ការងារ​កំពុង​រុក​រក។ នាយក​រដ្ឋមន្ត្រី​ប្រទេស​អេហ្សីប លោក Sharif Ismail បាន​បញ្ជាក់​ថា យន្តហោះ​នោះ​ពិត​ជា​ធ្លាក់​មែន ហើយ​ប្រហែល​ជា​គ្មាន​អ្នក​​នៅ​រស់រាន​មាន​ជីវិត​ឡើយ៕

 

ក្ដៅៗ! យន្តហោះ​ដឹក​មនុស្ស​ជាង ២២០​នាក់​ធ្លាក់​នៅ​វាល​ខ្សាច់​អេហ្សីប

ទីតាំង​បាត់​ខ្លួន

 

ព័ត៌មាន​លម្អិត Sabay នឹង​ផ្សាយ​ជូន​នៅ​ពេល​ក្រោយ


ប្រែ​សម្រួល៖ គង់ វិសាល
ប្រភព៖ dailymail