អ្នកកាសែត ៤នាក់ ត្រូវបានមន្ត្រី នគរបាល ការពារព្រំដែន បោកកាមេរ៉ា និងយកកាំបិត ខ្វែវ ដេញកាប់ស្លាប់ ដល់អាយុជីវិត

បន្ទាយមានជ័យ៖ លោក ផូ ប៊ុនថន ភ្នាក់ងារទូរទស្សន៍ហង្សមាស និងលោក កែ វុទ្ធី ភ្នាក់ងារទូរទស្សន៍TV5 ត្រូវកម្លាំងនគរបាល ការពារព្រំដែនប៉ុស្តិ៍ចំបក់ ហៅ បឹងបេង នៃវរការពារព្រំដែនគោកលេខ ៨១៥ យកកាំបិត ខ្វែវ ដេញកាប់ ខណៈចុះយកព័ត៌មានចំណុចខាងលើនេះ។

ហេតុការណ៍វេលាម៉ោង៥ និង៣០នាទីល្ងាច ថ្ងៃទី៣០ ខែតុលា ឆ្នាំ២០១៥ ចំណុចប៉ុស្តិ៍ចំបក់ ហៅបឹងបេង នៃវរការពារព្រំដែនគោកលេខ ៨១៥ ស្ថិតនៅភូមិឃុំបឹងបេង ស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យ។

លោក ផូប៊ុនថន ភ្នាក់ងារទូរទស្សន៍ហង្សមាស ចុះយកព័ត៌មាន បានប្រាប់ថា សមត្ថកិច្ចស្លៀកសំលាក់បំពាក់ស៊ីវិល ដោះអាវ ស្រវឹងស្រា បានយកកាំបិតវែងដេញកាប់ ដូចជារឿងហុងកុង និងទាញបោកកាមេរ៉ារបស់ពួកគាត់ខ្ទេចទៀត ប្រសិនជាពួកខ្ញុំមិនរត់ទាន់ពេលនោះទេ ប្រហែលជាដាច់ក្បាលពីស្មាតែម្តង។

អ្នកកាសែត ដែលត្រូវបានគេដេញកាប់នោះ គឺមានអ្នកយកព័ត៌មាន‌ ឲ្យទូរទស្សន៍ហ្សងមាស គឺ លោកផូ ប៊ុនថន លោកកែវ វុទ្ធី (TV5)
ប្រចាំខេត្តបន្ទាយមានជ័យ លោកប៊ុន សំណាង (CTN) ប្រចាំខេត្តបន្ទាយមានជ័យ និងលោក នីម វណ្ណា (TVអាស៊ីអាគ្នេយ៍) ប្រចាំខេត្តបន្ទាយមានជ័យ ត្រូវបានកម្លាំងនរគបាល វរព្រំដែនគោកលេខ៨១៥ ស្ថិតក្នុងភូមិសាស្ត្រប៉ុស្តិ៍ ច្រកចំបក់ យកកាំបិត ខ្វែវដេញកាប់ និងបោកកាមេរ៉ាខ្ទេច ហើយប្រមាថសម្លាប់ចោល ដោយអ្នកយកព័ត៌មានទាំង៤រូប បានចុះយករូបភាព អំពីការនាំទំនិញគេចពន្ធខុសច្បាប់ និងច្រកនាំពលករខុសច្បាប់ផងដែរ ។

លោកផូ ប៊ុនថន បានប្រាប់ថា ក្នុងចំណោមអ្នកយកព័ត៌មាន ដែលត្រូវបានជនឈ្មោះ ប្រុស ហៅ ម៉ាប់ ស្រវឹង អត់ពាក់អាវ ស្លៀកខោប៉ារ៉ា ជើងវែង ទាញបោក កាមេរ៉ានោះ បានប្រាប់អ្នកយកព័ត៌មានឲ្យដឹងថា ក្នុងមួយជីវិតលោក មិនដែលបានឃើញជនណា ដែលមានភាពសាហាវយ៉ង់ឃ្នង ដូចបុគ្គលឈ្មោះ ប្រុស ហៅ ម៉ាប់ ដែលបានយកកាំបិត ខ្វែវ ដេញកាប់គាត់ តែជាសំណាងល្អ បានក្រុមអ្នកសារព័ត៌មានជួយ កុំអីលោកត្រូវស្លាប់ចោលប្រពន្ធ និង កូនរបស់លោកហើយ។

ជាចុងក្រោយ លោកផូ ប៊ុនថន និងក្រុមអ្នកសារព័ត៌មានទាំងអស់ សូមឲ្យឯកឧត្តមអគ្គស្នងការនរគបាលជាតិ នៃក្រសួងមហាផ្ទៃ និងឯកឧត្តមឧត្តមសេនីយ៍ត្រី ខែម ស្នងការនរគបាល ខេត្តបន្ទាយមានជ័យ មេត្តារកយុត្តិធម៌ ជូនពួកគាត់ដោយសេចក្តីអនុគ្រោះ។

មកដល់ពេលនេះ ក្រុមអ្នកកាសែតខាងលើ រៀបចំដាក់ពាក្យបណ្តឹង ប្តឹងទៅជនខាងលើ ទៅកាន់តុលាការខេត្ត ដើម្បីដោះស្រាយគ្នា ចំពោះមុខច្បាប់ នៅព្រឹកថ្ងៃចន្ទ ទី២ ខែវិច្ឆិកា ឆ្នាំ២០១៥ខាងមុខនេះ៕

អ្នកកាសែត ៤នាក់ ត្រូវបានមន្ត្រី នគរបាល ការពារព្រំដែន បោកកាមេរ៉ា និងយកកាំបិត ខ្វែវ ដេញកាប់ស្លាប់ ដល់អាយុជីវិត

អ្នកកាសែត ៤នាក់ ត្រូវបានមន្ត្រី នគរបាល ការពារព្រំដែន បោកកាមេរ៉ា និងយកកាំបិត ខ្វែវ ដេញកាប់ស្លាប់ ដល់អាយុជីវិត

ជនឈ្មោះ ប្រុស ហៅ ម៉ាប់ ស្រវឹង អត់ពាក់អាវ ស្លៀកខោប៉ារ៉ាជើងវែង ដែលដេញកាប់អ្នកកាសែត និងទូរទស្សន៍