នគរបាល អន្តោប្រវេសន៍ ឃាត់ខ្លួន ជនជាតិស្បែកខ្មៅ នីហ្សេរីយ៉ា ៤៥នាក់ រស់នៅខុសច្បាប់

ភ្នំពេញ : លោកឧត្តមសេនីយ៍ទោ អ៊ុក ហៃសិឡា ប្រធាននាយកដ្ឋាន ស៊ើបអង្កេត និងអនុវត្តនីតិវិធី នៃអគ្គនាយកដ្ឋាន នគរបាលអន្តោប្រវេសន៍ បានថ្លែងថា នៅព្រឹកថ្ងៃទី៣១ ខែតុលា ឆ្នាំ២០១៥ នេះ អគ្គនាយកដ្ឋានអន្តោប្រវេសន៍ សហការជាមួយ ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដោយមានការសម្របសម្រួលពីលោក មាស ច័ន្ទពិសិដ្ឋ ព្រះរាជអាជ្ញារង អមអយ្យសាលាដំបូង រាជធានីភ្នំពេញ បានចុះត្រួតពិនិត្យកន្លែងស្នាក់នៅ របស់ជនបរទេស នៅភូមិត្រពាំងថ្លឹង សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ រកឃើញឃាត់ខ្លួនបានចំនួន ៤៥ នាក់ ជាជនជាតិនីហ្សេរីយ៉ា ។

លោកឧត្តមសេនីយ៍ បានបន្តទៀតថា ក្រោយការឃាត់ខ្លួន ជនជាតិនីហ្សេរីយ៉ា ទាំង៤៥នាក់ ត្រូវបាននាំយកមក អគ្គនាយកដ្ឋានអន្តោប្រវេសន៍ ដើម្បីត្រួតពិនិត្យ និងអនុវត្តតាមច្បាប់៕