លោក ឈា ប៊ុនរិទ្ធ ដឹកនាំក្រុមការងារ យកម៉ាស៊ីន ចំនួន ៤គ្រឿង បូមទឹកពីទន្លេសាប មកបញ្ចូល ក្នុងអាងទឹកតាកុយ សម្រាប់ស្រោចស្រព ស្រូវរដូវប្រាំង ជូនប្រជាកសិករ

កំពង់ឆ្នាំង៖ លោក ឈា ប៊ុនរិទ្ធ ប្រធាននាយកដ្ឋាន ធារាសាស្ត្រកសិកម្ម នៃក្រសួងធនធានទឹក និងឧតុនិយម បានប្រាប់ឱ្យដឹងថា នៅថ្ងៃទី ៣១ ខែតុលា ឆ្នាំ ២០១៥ នេះ ម៉ាស៊ីនខ្នាតមធ្យម (កម្លាំង ៦៥ សេះ) ចំនួន ០៤ គ្រឿង ទៀតហើយ ត្រូវបានដំឡើងរួចរាល់ និងកំពុងដំណើរបូមយកទឹកពីទន្លេសាប មកបញ្ចូលក្នុងអាងទឹក តាកុយ ស្ថិតក្នុងឃុំព្រៃគ្រី ស្រុកជលគិរី ខេត្តកំពង់ឆ្នាំង (ជាប់ព្រំទល់ខេត្តកំពង់ចាម) ។ អាងទឹកតាកុយ អាចស្តុកបានប្រមាណ ៣៥ លានម៉ែត្រគូប និងមានលទ្ធភាព ស្រោចស្រព លើស្រូវរដូវប្រាំងរបស់ប្រជាកសិករ ប្រមាណ ១.៨៦០ ហិកតា ក្នុងឃុំព្រៃគ្រី ស្រុកជលគិរី ខេត្តកំពង់ឆ្នាំង និងឃុំត្រប់ ស្រុកបាធាយ ខេត្តកំពង់ចាម ។

លោក ឈា ប៊ុនរិទ្ធ បានបញ្ជាក់បន្ថែមថា មកដល់ពេលនេះក្រុមការងារ របស់ក្រសួង និងមន្ទីរធនធានទឹក និងឧតុនិយមនៅតាមបណ្តាខេត្ត បាន និងកំពុងប្រើប្រាស់ ម៉ាស៊ីន ខ្នាតមធ្យម (កម្លាំង ៦៥ សេះ) សរុប ចំនួន ៦៨ គ្រឿង ម៉ាស៊ីនខ្នាតតូច (កម្លាំង ២៥ សេះ) ចំនួន ១៥គ្រឿង ស្ថានីយបូមទឹកសម្តេចតេជោ ចំនួន ០១កន្លែង ស្ថានីយបូមទឹកសម្តេច សាយ ឈុំ ចំនួន ០១ កន្លែង និងផ្តល់ប្រេងជូនប្រជាកសិករ សម្រាប់ដំណើរការម៉ាស៊ីនខ្នាតតូច រាប់សិបគ្រឿងទៀត ដើម្បីបូមទឹកបញ្ចូលអាង ជាច្រើនកន្លែងនៅតាមបណ្តាខេត្តចំនួន ១៤ រួមមាន ខេត្តកំពង់ធំ កណ្តាល តាកែវ ព្រៃវែង ក្រចេះ កំពង់ចាម ត្បូងឃ្មុំ កំពង់ឆ្នាំង បាត់ដំបង សៀមរាប កំពង់ស្ពឺ ស្ទឹងត្រែង ឧត្តរមានជ័យ និងខេត្តបន្ទាយមានជ័យ ។

លោកប្រធាននាយកដ្ឋាន បានបន្តថា ទន្ទឹមនឹងនោះលោករដ្ឋមន្ត្រី លឹម គានហោ ក៏បានបញ្ជាឱ្យក្រុមការងារ របស់ក្រសួង និងមន្ទីរធនធានទឹក និងឧតុនិយមនៅតាម បណ្តា រាជធានី.ខេត្តទាំងអស់ ត្រូវចុះតាមដានជាប់ជាប្រចាំ និងបន្តការងារនេះ ឱ្យកាន់តែសកម្មថែមទៀត ព្រមទាំងចាត់ចែង ប្រើប្រាស់ទឹកដោយសន្សំសំចៃ ក្នុង លក្ខណៈច្នៃប្រឌិតខ្ពស់ ទាំងទឹកសម្រាប់បម្រើដល់ការងារ បង្កបង្កើនផលស្រូវចុងរដូវវស្សា និងទឹកសម្រាប់ស្រូវប្រាំង។

បច្ចុប្បន្នប្រជាកសិករ នៅតាមបណ្តាខេត្តមួយចំនួន បាននិងកំពុងចាប់ផ្តើម អនុវត្តការងារបង្កបង្កើនផលស្រូវ រដូវប្រាំងជាបណ្តើរៗហើយ ខណៈអាងទឹកជាច្រើន ត្រូវបានក្រុមការងារក្រសួង និងមន្ទីរធនធានទឹក និងឧតុនិយម សហការជាមួយអាជ្ញាធរដែនដី និងប្រជាពលរដ្ឋ បូមទឹកបំពេញ៕