រហូតមកដល់ ពេលនេះ សមត្ថកិច្ច បានរកឃើញ ជនអន្តោប្រវេសន៍ ស្នាក់នៅ គ្មានច្បាប់ ៧៥នាក់ នៅសៀមរាប

សៀមរាប៖  ក្រុមការងារចម្រុះទី១៨ (ខេត្តសៀមរាប) នៃគណៈកម្មការជំរឿន និងគ្រប់គ្រងជនបរទេសអន្តោប្រវេសន៍ របស់ក្រសួងមហាផ្ទៃ ដែលដឹកនាំដោយ លោកឧត្តមសេនីយ៍ឯក ហែម ថេង អគ្គនាយករង នៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ រហូតដល់ថ្ងៃទី៣១ ខែតុលា ឆ្នាំ២០១៥នេះ បានត្រួតពិនិត្យវត្តមាន ជនបរទេសអន្តោប្រវេសន៍ ដែលកំពុងស្នាក់នៅ ក្នុងភូមិសាស្រ្ដខេត្តសៀមរាប ហើយបានរកឃើញ ជនជាតិបរទេសសរុបចំនួន ៧៥នាក់ (ស្រី ២៨នាក់) ដែលបានលួចឆ្លងដែនខុសច្បាប់ និងស្នាក់នៅពុំមានឯកសារ ។

ហើយនៅចុងក្រោយនេះ គឺថ្ងៃទី៣១ ខែតុលា ឆ្នាំ២០១៥ ក្រុមការងារបានរកឃើញ ជនជាតិវៀតណាម ចំនួនប្រុស ២នាក់ ។ និងថ្ងៃទី៣០ ខែតុលា បានរកឃើញចំនួន ៥នាក់ (ស្រី ១នាក់) ដែលពួកគេបានលួចឆ្លងដែនខុសច្បាប់ និងស្នាក់នៅពុំមានឯកសារ បានឃាត់ខ្លួន និងបញ្ជូនទៅអគ្គនាយកដ្ឋានអន្តោប្រវេសន៍ ។

មន្រ្ដីជាន់ខ្ពស់នៃក្រុមការងារនេះ បានប្រាប់អង្គភាព Fresh News នៅរសៀលនេះថា ក្នុងការត្រួតពិនិត្យជំហានទី១-ទី២-ទី៣ កន្លងទៅនេះ ក្រុមការងារទី១៨ បានចុះត្រួតពិនិត្យជនបរទេសអន្តោប្រវេសន៍ នៅក្រុងសៀមរាប និងស្រុកសូទ្រនិគម បានរកឃើញជនជាតិវៀតណាម សរុបចំនួន ៧៥នាក់ (ស្រី២៨នាក់) ដែលលួចឆ្លងដែនខុសច្បាប់ និងស្នាក់នៅពុំមានឯកសារ ក្នុងនោះមានជនជាតិអង់គ្លេស ១នាក់ (ភេទប្រុស) ដែលមានទិដ្ឋាការ ស្នាក់នៅហួសរយៈពេល កំណត់១ឆ្នាំ ហើយពួកគេទាំងនេះ គឺបានឃាត់ខ្លួន និងបញ្ជូនទៅអគ្គនាយកដ្ឋាន អន្តោប្រវេសន៍ ដើម្បីចាត់ចែងតាមនីតិវិធីច្បាប់ ៕

រហូតមកដល់ ពេលនេះ សមត្ថកិច្ច បានរកឃើញ ជនអន្តោប្រវេសន៍ ស្នាក់នៅ គ្មានច្បាប់ ៧៥នាក់ នៅសៀមរាប

រហូតមកដល់ ពេលនេះ សមត្ថកិច្ច បានរកឃើញ ជនអន្តោប្រវេសន៍ ស្នាក់នៅ គ្មានច្បាប់ ៧៥នាក់ នៅសៀមរាប