កុមារ​ក្រីក្រ២០០នាក់ នៅ​សង្កាត់​ទួល​ទំ​ពូង១ ទទួល​អំណោយ​ពី​សិស្ស​វិទ្យាស្ថានអន្តរទ្វីបអាមេរិកាំង

កុមារ​ក្រីក្រ​ប្រមាណ​ជិត២០០នាក់ ក្នុងនោះ​ខ្លះ​ជា​ក្មេង​កំព្រា​ឪពុកម្តាយ និង​ខ្លះទៀត​ជា​ក្មេង ដែលមាន​ជីវភាព​ក្រលំបាក​ក្នុង​សង្កាត់​ទួល​ទំ​ពួ​ង១ ខណ្ឌចំការមន រាជធានី​ភ្នំពេញ បានមក​ជួបជុំគ្នា​កាលពី​សប្តាហ៍​កន្លងទៅនេះ នៅ​អង្គការ​ផ្ទះបាយ​កុមារ ដើម្បី​ទទួល​អំណោយ​សប្បុរសធម៌​ពី​ក្រុមសិស្ស​នៃ​វិទ្យាស្ថាន អន្តរទ្វីប អាមេរិកាំង និង​មូលនិធិ ម៉េង​លី ជេ. គួច។

អំណោយ​ដែល​បាន​បរិច្ចាគ​រួមមាន​បបរគ្រឿង​សម្លៀកបំពាក់​ចំនួន២០០កញ្ចប់​និង​សម្ភារ​សិក្សា​ចំនួន២០០កញ្ចប់ ដែល​អំណោយ​ទាំងនោះ​ទទួលបាន​ការឧបត្ថម្ភ​ពី​សំណាក់ប្អូនៗសិស្សានុសិស្ស​ថ្នាក់​ភាសា​អង់គ្លេស​កម្រិត​៨C និង​១០C នៃ​វិទ្យាស្ថាន អន្តរទ្វីប អាមេរិកាំង សាខា​ម៉ៅ​សេទុង។

​ប្រ​ឡ​ង​បា​ន​និ​ទ្ទេ​ស «​A»​ ​ត្រូ​វ​ធ្វើ​យ៉ា​ង​ដូ​ច​ម្តេ​ច​?​​