យុវជន​​គំរាម​​សម្លាប់​​លោ​ក​ស ខេង ​ត្រូវ​បាន​​​ដោះលែ​ង​​​

យុវជន​តៅ សាវឿន អតីត​និស្សិត​សាកលវិទ្យាល័យ South-East Asia នៅក្នុង​ខេត្តសៀមរាប​ដែល​បាន​គំរាម​សម្លាប់​លោ​កស ខេង រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ​តាមរយៈ​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​ក ត្រូវបាន​ដោះលែង​ពី​ពន្ធនាគារ​ហើយ​កាលពី​ថ្ងៃ​សុក្រ ម្សិលមិញ។ ការដោះលែង​នេះ គឺធ្វើឡើង​តាម​សាលក្រម​របស់​តុលាការ​ខេត្តសៀមរាប ដែល​សម្រេច​អនុវត្ត​ទោស​លើ​យុវជន​រូបនេះ​តែ​រយៈពេល១ខែ​ប៉ុណ្ណោះ។