រឿង​ដក​តំណែង​ឯកឧត្តម​ កឹ​ម​ សុខា​ ៖​ បក្ស​កាន់​អំណាច​ថា​ស្រប​រដ្ឋធម្មនុញ្ញ​ តែ​បក្ស​ប្រឆាំង​ថា​ ផ្ទុយ​រដ្ឋធម្មនុញ្ញ​ តើ​ក្រុមប្រឹក្សាធម្មនុញ្ញ​យល់​យ៉ាងណា​ ?

​ការ​ដកហូត​មុខ​តំណែង​ឯកឧត្តម​ កឹ​ម​ សុខា​ អនុប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​ និង​ជា​អ្នកតំណាង​រាស្ត្រ​មណ្ឌល​ខេត្តកំពង់ចាម​ ពី​អនុប្រធាន​ទី​១​រដ្ឋសភា​ នីតិកាល​ទី​៥​ ដោយ​អ្នកតំណាង​រាស្ត្រ​មក​ពី​គណបក្ស​ប្រជាជន​កម្ពុជា​ចំនួន​៦៨​នាក់​ កាលពី​ថ្ងៃ​ទី​៣០​ ខែតុលា​ ឆ្នាំ​២០១៥​ម្សិលមិញ​ បាន​ក្លាយជា​ប្រធានបទ​ក្តៅ​លើក​ឡើង​យ៉ាង​ព្រោងព្រាត​តាម​បណ្តាញសារព័ត៌មាន​ និង​មជ្ឈដ្ឋាន​អ្នក​តាមដាន​ព្រឹត្តិការណ៍​នយោបាយ​នៅ​កម្ពុជា​ ខណៈ​គណបក្ស​សង្គ្រោះ​ជាតិ​ដែល​ជា​គណបក្ស​នយោបាយ​ប្រឆាំង​ដ៏​ធំ​មួយ​គត់​ មាន​សំឡេង​៥៥​អាសនៈ​នៅ​ក្នុង​រដ្ឋសភា​ យល់​ឃើញ​ថា​ ជា​ការ​រំលោភ​បំពាន​(​ផ្ទុយ​)​រដ្ឋធម្មនុញ្ញ​ រីឯ​រដ្ឋសភា​មក​ពី​គណបក្ស​ប្រជាជន​កម្ពុជា​ ដែល​ជា​គណបក្ស​នយោបាយ​កាន់កាប់​អំណាច​ផ្តាច់មុខ​នៅ​កម្ពុជា​ អះអាង​ថា​ ជា​ការ​ស្រប​តាម​មាត្រា​៨២​ថ្មី​នៃ​រដ្ឋធម្មនុញ្ញ​ និង​ប្រការ​១៩,​ ប្រការ​២០​ នៃ​បទបញ្ជាផ្ទៃក្នុង​រដ្ឋសភា​ ។​

​លើស​ពី​នេះ​ ក្រោយ​ការ​ដកហូត​តំណែង​ឯកឧត្តម​ កឹ​ម​ សុខា​ ពី​អនុប្រធាន​ទី​១​រដ្ឋសភា​ តាម​សំឡេង​អ្នកគាំទ្រ​គណបក្ស​ប្រជាជន​កម្ពុជា​នោះ​ សម្តេច​អគ្គ​មហា​ពញា​ចក្រី​ ហេង​ សំ​រិ​ន​ ប្រធានរដ្ឋសភា​ ប្រធានកិត្តិយស​គណបក្ស​ប្រជាជន​កម្ពុជា​ និង​ជា​អ្នកតំណាង​រាស្ត្រ​មណ្ឌល​ខេត្តកំពង់ចាម​ បាន​ចេញ​លិខិតផ្លូវការ​មួយ​ច្បាប់​លេខ​៦៥៧​រ​.​ស​ ចុះ​ថ្ងៃ​ទី​៣០​ ខែតុលា​ ឆ្នាំ​២០១៥​ ជម្រាប​ជូន​ឯកឧត្តម​ សម​ រ​ង្ស៊ី​ ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​ ស្នើ​ឲ្យ​បញ្ជូន​បេក្ខជន​សម្រាប់​តំណែង​អនុប្រធាន​ទី​១​រដ្ឋសភា​នីតិកាល​ទី​៥​ ។​ ប៉ុន្តែ​សំណើ​នេះ​ត្រូវ​បាន​ថ្នាក់ដឹកនាំ​គណបក្ស​សង្គ្រោះ​ជាតិ​ប្រកាស​បដិសេធ​ ដោយ​សំអាង​ថា​ ជា​ការ​រំលោភ​រដ្ឋធម្មនុញ្ញ​ និង​រំលោភ​លើ​កិច្ចព្រមព្រៀង​នយោបាយ​ ចុះ​ថ្ងៃ​ទី​២២​ ខែកក្កដា​ ឆ្នាំ​២០១៤​ រវាង​គណបក្ស​ប្រជាជន​កម្ពុជា​ និង​គណបក្ស​សង្គ្រោះ​ជាតិ​ ។​

​មជ្ឈដ្ឋាន​អ្នក​ច្បាប់​ឯករាជ្យ​នៅ​កម្ពុជា​ បាន​លើក​ឡើង​ថា​ អនុលោម​តាម​មាត្រា​១៣៦​ថ្មី​ កថាខណ្ឌ​ទី​១,​ មាត្រា​១៤០​ថ្មី​ កថាខណ្ឌ​ទី​១​ និង​មាត្រា​១៤២​ថ្មី​ នៃ​រដ្ឋធម្មនុញ្ញ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ ដែល​បាន​ចែង​ថា​ "​ក្រុមប្រឹក្សាធម្មនុញ្ញ​មាន​សមត្ថ​កិច្ចធានា​ការពារ​ការ​គោរព​រដ្ឋធម្មនុញ្ញ​ បកស្រាយ​រដ្ឋធម្មនុញ្ញ​ និង​ច្បាប់​ដែល​រដ្ឋសភា​បាន​អនុម័ត​ និង​ព្រឹទ្ធសភា​បាន​ពិនិត្យ​ចប់​សព្វគ្រប់​ហើយ​ ។​ …​ព្រះមហាក្សត្រ​ នាយក​រដ្ឋមន្ត្រី​ ប្រធានរដ្ឋសភា​ តំណាងរាស្ត្រ​ចំនួន​មួយ​ភាគ​ដប់​ ប្រធាន​ព្រឹទ្ធសភា​ ឬ​សមាជិក​ព្រឹទ្ធសភា​ ចំនួន​មួយ​ភាគ​បួន​ អាច​បញ្ជូន​ច្បាប់​ដែល​រដ្ឋសភា​បាន​អនុម័ត​ ទៅ​ឲ្យ​ក្រុមប្រឹក្សាធម្មនុញ្ញ​ពិនិត្យ​ មុន​នឹង​ច្បាប់​នោះ​ត្រូវ​ប្រកាស​ឲ្យ​ប្រើ​ ។​ …​បទ​ប្បញ្ញត្តិ​ក្នុង​មាត្រា​ណា​ដែល​ក្រុមប្រឹក្សាធម្មនុញ្ញ​ប្រកាស​ថា​ មិន​ស្រប​នឹង​រដ្ឋធម្មនុញ្ញ​ មិន​អាច​យក​ទៅ​ប្រកាស​ឲ្យ​ប្រើ​ ឬ​យក​ទៅ​អនុវត្តន៍​បាន​ឡើយ​ ។​ សេចក្តីសម្រេច​របស់​ក្រុមប្រឹក្សាធម្មនុញ្ញ​ ជា​សេចក្តីសម្រេច​បិទផ្លូវ​តវ៉ា​ ។​ "​ ដូច្នេះ​ ដើម្បី​កុំ​ឲ្យ​រដ្ឋធម្មនុញ្ញ​ដែល​ជា​ច្បាប់​កំពូល​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​តែ​មួយ​ មាន​ស្តង់ដារ​បកស្រាយ​ពីរ​ខុស​គ្នា​ទាក់ទង​នឹង​ការ​ដកហូត​មុខ​តំណែង​ឯកឧត្តម​ កឹ​ម​ សុខា​ នោះ​ គប្បី​អ្នកតំណាង​រាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ​ប្តឹង​ទៅ​ក្រុមប្រឹក្សាធម្មនុញ្ញ​ ដែលមានឯកឧត្តម ឯក សំអុល ជាប្រធាន សុំ​ឲ្យ​ពិនិត្យ​ធម្មនុញ្ញភាព​លើ​កា​រង​នុ​ម័ត​ដកហូត​តំណែង​ឯកឧត្តម​ កឹ​ម​ សុខា​ ពី​អនុប្រធាន​ទី​១​រដ្ឋសភា​ ដោយ​អ្នកតំណាង​រាស្ត្រ​គណបក្ស​ប្រជាជន​កម្ពុជា​ទាំង​៦៨​នាក់​ តើ​ស្រប​ ឬ​ផ្ទុយ​នឹង​រដ្ឋធម្មនុញ្ញ​ ?

​ក្រុម​អ្នក​ច្បាប់​ឯករាជ្យ​បាន​លើក​ឡើង​ទៀត​ថា​ ទោះបី​ស្ថាប័ន​ក្រុមប្រឹក្សាធម្មនុញ្ញ​បច្ចុប្បន្ន​ត្រូវ​បាន​គេ​មើលឃើញ​ថា​ មាន​សមាសភាព​គ្រប់គ្រង​អំណាច​ភាគច្រើន​ដោយ​មន្ត្រី​គណបក្ស​ប្រជាជន​កម្ពុជា​ក៏​ដោយ​ និង​ការ​សម្រេច​របស់​ក្រុមប្រឹក្សាធម្មនុញ្ញ​ ជា​សេចក្តីសម្រេច​បិទផ្លូវ​តវ៉ា​ក៏​ដោយ​ គឺ​ការ​សម្រេច​របស់​ស្ថាប័ន​ក្រុមប្រឹក្សាធម្មនុញ្ញ​នៅ​ក្នុង​ករណី​ដកហូត​មុខ​តំណែង​ឯកឧត្តម​ កឹ​ម​ សុខា​ នេះ​ អាច​បង្ហាញ​ឲ្យ​ឃើញ​នូវ​មុខមាត់​ពិត​របស់​ស្ថាប័ន​ក្រុមប្រឹក្សាធម្មនុញ្ញ​ផង​ និង​បញ្ចប់​ការ​បកស្រាយ​មាន​ស្តង់ដារ​ពីរ​ផ្សេង​គ្នា​ ក្រោម​ដំបូល​រដ្ឋធម្មនុញ្ញ​ដែល​ជា​ច្បាប់​កំពូល​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​តែ​មួយ​ផង​ ៕​

រឿង​ដក​តំណែង​ឯកឧត្តម​ កឹ​ម​ សុខា​ ៖​ បក្ស​កាន់​អំណាច​ថា​ស្រប​រដ្ឋធម្មនុញ្ញ​ តែ​បក្ស​ប្រឆាំង​ថា​ ផ្ទុយ​រដ្ឋធម្មនុញ្ញ​ តើ​ក្រុមប្រឹក្សាធម្មនុញ្ញ​យល់​យ៉ាងណា​ ?រឿង​ដក​តំណែង​ឯកឧត្តម​ កឹ​ម​ សុខា​ ៖​ បក្ស​កាន់​អំណាច​ថា​ស្រប​រដ្ឋធម្មនុញ្ញ​ តែ​បក្ស​ប្រឆាំង​ថា​ ផ្ទុយ​រដ្ឋធម្មនុញ្ញ​ តើ​ក្រុមប្រឹក្សាធម្មនុញ្ញ​យល់​យ៉ាងណា​ ?រឿង​ដក​តំណែង​ឯកឧត្តម​ កឹ​ម​ សុខា​ ៖​ បក្ស​កាន់​អំណាច​ថា​ស្រប​រដ្ឋធម្មនុញ្ញ​ តែ​បក្ស​ប្រឆាំង​ថា​ ផ្ទុយ​រដ្ឋធម្មនុញ្ញ​ តើ​ក្រុមប្រឹក្សាធម្មនុញ្ញ​យល់​យ៉ាងណា​ ?រឿង​ដក​តំណែង​ឯកឧត្តម​ កឹ​ម​ សុខា​ ៖​ បក្ស​កាន់​អំណាច​ថា​ស្រប​រដ្ឋធម្មនុញ្ញ​ តែ​បក្ស​ប្រឆាំង​ថា​ ផ្ទុយ​រដ្ឋធម្មនុញ្ញ​ តើ​ក្រុមប្រឹក្សាធម្មនុញ្ញ​យល់​យ៉ាងណា​ ?រឿង​ដក​តំណែង​ឯកឧត្តម​ កឹ​ម​ សុខា​ ៖​ បក្ស​កាន់​អំណាច​ថា​ស្រប​រដ្ឋធម្មនុញ្ញ​ តែ​បក្ស​ប្រឆាំង​ថា​ ផ្ទុយ​រដ្ឋធម្មនុញ្ញ​ តើ​ក្រុមប្រឹក្សាធម្មនុញ្ញ​យល់​យ៉ាងណា​ ?