បុណ្យអុំទូក​មុខ​វាំង​នៅ​ឆ្នាំ​២០១៥​នេះ​ ត្រូវ​បាន​ផ្អាក​

​គម្រោង​ប្រារព្ធ​ព្រះរាជ​ពិធីបុណ្យ​អុំទូក​ បណ្តែតប្រទីប​ សំពះ​ព្រះ​ខែ​ និង​អកអំបុក​ នៅ​តាម​ដង​ទន្លេសាប​មុខ​ព្រះ​បរមរាជវាំង​ ដែល​នឹង​ប្រព្រឹត្ត​ទៅ​នៅ​ថ្ងៃ​ទី​២៤-២៥-២៦​ ខែវិច្ឆិកា​ ឆ្នាំ​២០១៥​ខាង​មុខ​ ត្រូវ​បាន​រាជរដ្ឋាភិបាល​កម្ពុជា​មាន​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ​ ហ៊ុន​ សែន​ ជា​ប្រមុខ​ សម្រេច​ផ្អាក​ការ​ប្រារព្ធ​ពិធី​វិញ​ តាម​សារាចរ​លេខ​០៧​សរ​ ចុះ​ថ្ងៃ​ទី​៣១​ ខែតុលា​ ឆ្នាំ​២០១៥​ ដោយ​សម្អាង​លើ​ហេតុផល​ថា​ ឆ្នាំ​២០១៥​នេះ​ទឹកទន្លេ​មាន​កម្រិត​ទាប​ពេក​ ហើយ​ចំពោះ​មុខ​ព្រះរាជាណាចក្រ​កម្ពុជា​បាន​និង​កំពុង​ជួប​ប្រទះ​នូវ​គ្រោះ​រាំង​ស្ងួត​ ដែល​ទាមទារ​នូវ​ការ​ប្រមូលផ្តុំ​កម្លាំង​សរុប​ មធ្យោបាយ​សរុប​ ក្នុង​ការ​ដោះស្រាយ​បញ្ហា​កង្វះ​ទឹក​សម្រាប់​ស្រូវប្រាំង​ជូន​ប្រជា​កសិករ​នៅ​តាម​បណ្តា​ខេត្ត​ ។​

​ថ្វី​ដ្បិត​ការ​ប្រារព្ធ​ពិធីបុណ្យ​អុំទូក​ បណ្តែត​ប្រទះ​ សំ​ព្រះ​ព្រះ​ខែ​ និង​អកអំបុក​នៅ​តាម​ដង​ទន្លេសាប​មុខ​ព្រះ​បរមរាជវាំង​ ដែល​គ្រោង​ប្រព្រឹត្ត​ទៅ​នៅ​ថ្ងៃ​ទី​២៤-២៥-២៦​ ខែវិច្ឆិកា​ ឆ្នាំ​២០១៥​ខាង​មុខ​ ត្រូវ​បាន​រាជរដ្ឋាភិបាល​សម្រេច​ផ្អាក​ពិតមែន​ ប៉ុន្តែ​ការ​រៀបចំ​ពិធីបុណ្យ​អុំទូក​ បណ្តែតប្រទីប​ សំពះ​ព្រះ​ខែ​ និង​អកអំបុក​ នៅ​តាម​ខេត្ត​នានា​ អាច​ប្រព្រឹត្ត​ទៅ​ជា​ធម្មតា​តាម​ទំនៀមទម្លាប់​ប្រពៃណី​ និង​តាម​លទ្ធភាព​របស់​អាជ្ញាធរ​ដែល​ជា​អ្នក​រៀបចំ​ ។​ លើស​ពី​នេះ​ ការ​ឈប់​សម្រាក​របស់​មន្ត្រីរាជការ​ និយោជិត​ កម្មករ​ ចំនួន​០៣​ថ្ងៃ​ ក្នុង​ព្រះរាជ​ពិធី​នេះ​នៅ​រក្សា​ដដែល​ ដូច​ខ្លឹមសារ​ដែល​មាន​ចែង​នៅ​ក្នុង​អនុក្រឹត្យ​របស់​រាជរដ្ឋាភិបាល​លេខ​២៦៨​អន​ក្រ​.​បក​ ចុះ​ថ្ងៃ​ទី​០៦​ ខែតុលា​ ឆ្នាំ​២០១៤​ ស្តី​ពី​ប្រតិទិន​ឈប់​សម្រាក​ការងារ​របស់​មន្ត្រីរាជការ​ និយោជិត​ កម្មករ​ ប្រចាំឆ្នាំ​២០១៥​ ៕​

បុណ្យអុំទូក​មុខ​វាំង​នៅ​ឆ្នាំ​២០១៥​នេះ​ ត្រូវ​បាន​ផ្អាក​ បុណ្យអុំទូក​មុខ​វាំង​នៅ​ឆ្នាំ​២០១៥​នេះ​ ត្រូវ​បាន​ផ្អាក​