យន្តហោះ​ដឹក​អ្នកដំណើរ​រុ​ស្ស៊ី​ ធ្លាក់​នៅ​ប្រទេស​អេ​ហ្ស៊ី​ប​ សម្លាប់​មនុស្ស​ជាង​២០០​នាក់​

​អាជ្ញាធរ​អាកាសចរណ៍​រុ​ស្ស៊ី​អះអាង​ប្រាប់​ទីភ្នាក់ងារសារព័ត៌មាន​រុ​ស្ស៊ី​ RIA​ ឲ្យ​ដឹង​ថា​ យន្តហោះ​ដឹក​អ្នកដំណើរ​មួយ​គ្រឿង​ដែល​ធ្វើ​ដំណើរ​ចេញពី​រមណីយដ្ឋាន​សមុទ្រ​ក្រហម​ Sharm​ el-Sheikh​ ប្រទេស​អេ​ហ្ស៊ី​ប​ ឆ្ពោះទៅ​កាន់​ទីក្រុង​ St​ Petersburg​ របស់​រុ​ស្ស៊ី​នោះ​ បាន​បាត់ដាន​ចេញពី​ប្រព័ន្ធ​រ៉ា​ដា​ ឋិត​នៅ​ទីតាំង​ Cypriot​ ខណៈ​លោកនាយក​រដ្ឋមន្ត្រី​អេ​ហ្ស៊ី​ប​បាន​បញ្ជាក់​ប្រាប់​សារព័ត៌មាន​បរទេស​ឲ្យ​ដឹង​ថា​ យន្តហោះ​ដឹក​អ្នកដំណើរ​មួយ​គ្រឿង​របស់​រុ​ស្ស៊ី​បាន​ធ្លាក់​នៅ​ភាគ​កណ្តាល​តំបន់​ Sinai​ ប្រទេស​អេ​ហ្ស៊ី​ប​ នា​ថ្ងៃ​ទី​៣១​ ខែតុលា​ ឆ្នាំ​២០១៥​នេះ​ ។​

​ប្រភព​ព័ត៌មាន​បាន​ឲ្យ​ដឹង​ដែរ​ថា​ យន្តហោះ​ដឹក​អ្នកដំណើរ​របស់​រុ​ស្ស៊ី​ដែល​ធ្លាក់​នោះ​ ជា​ប្រភេទ​យន្តហោះ​ Airbus​ A-321​ របស់​ក្រុមហ៊ុន​ Kogalymavia​ ប្រទេស​រុ​ស្ស៊ី​ មាន​ជើងហោះហើរ​លេខ​ KGL-9268​ ។​ យន្តហោះ​នេះ​មាន​ផ្ទុក​មនុស្ស​សរុប​ចំនួន​២២៤​នាក់​ ក្នុង​នោះ​អ្នកដំណើរ​ចំនួន​២១៧​នាក់​ និង​អាកាសយានិក​ចំនួន​៧​នាក់​ ដែល​គេ​សង្ស័យ​ថា​ ស្លាប់​បាត់បង់​ជីវិត​ក្នុង​ហេតុការណ៍​ធ្លាក់​យន្តហោះ​នេះ​ នៅ​លើ​ទឹកដី​ប្រទេស​អេ​ហ្ស៊ី​ប​ ។​

​បច្ចុប្បន្ន​ អាជ្ញាធរ​ប្រទេស​អេ​ហ្ស៊ី​ប​កំពុង​ធ្វើ​ប្រតិបត្តិការ​យ៉ាង​មមាញឹក​នៅ​ក្នុង​កិច្ចការ​គ្រោះថ្នាក់​ធ្លាក់​យន្តហោះ​ដ៏​អកុសល​នេះ​ហើយ​ ៕​

យន្តហោះ​ដឹក​អ្នកដំណើរ​រុ​ស្ស៊ី​ ធ្លាក់​នៅ​ប្រទេស​អេ​ហ្ស៊ី​ប​ សម្លាប់​មនុស្ស​ជាង​២០០​នាក់​