បក្ស​ប្រជាជន​ទុក​ចំហ​តំណែង​អនុ​ប្រធាន​ទី​១​សភា​រហូត​ដល់​ការ​បោះឆ្នោត​អាណត្តិ​ថ្មី

មន្ត្រី​ជាន់​ខ្ពស់​នៃ​គណបក្ស​ប្រជាជន​កម្ពុជា បញ្ជាក់​ថា គណបក្ស​ប្រជាជន​នៅ​តែ​ទុក​តំណែង​អនុ​ប្រធាន​ទី​១​សភា​ឲ្យ​បក្ស​សង្គ្រោះ​ជាតិ រហូត​បោះ​ឆ្នោត​អាណត្តិ​ថ្មី​នៅ​ឆ្នាំ​២០១៨។ ការ​ថ្លែង​អះអាង​ពី​បក្ស​កាន់​អំណាច​ពេល​នេះ បន្ទាប់​ពី​គណបក្ស​ប្រឆាំង​ប្រកាស​​ជំហរ​មិន​បញ្ជូន​បេក្ខជន​ណា​មួយ​ធ្វើ​ជា​អនុ​ប្រធាន​ទី​១​សភា បន្ទាប់​ពី​រដ្ឋសភា​បោះឆ្នោត​ទម្លាក់​លោក កឹម សុខា ចេញ​ពី​តំណែង។

អ្នក​នាំ​ពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា លោក សុខ ឥសាន ឲ្យ​ដឹង​ថា គណបក្ស​ប្រជាជន​កម្ពុជា នៅ​តែ​រក្សា​តំណែង​អនុ​ប្រធាន​ទី​១ រដ្ឋសភា​ឲ្យ​គណបក្ស​សង្គ្រោះ​ជាតិ ព្រោះ​តំណែង​នេះ​ជា​កូតា​មក​ពី​គណបក្ស​សង្គ្រោះ​ជាតិ នេះ​បើ​ផ្អែក​លើ​កិច្ច​ព្រមព្រៀង​នយោបាយ​ថ្ងៃ​ទី​២២ ខែ​កក្កដា ឆ្នាំ​២០១៤។ លោក​បន្ត​ថា នេះ​ជា​សិទ្ធិ​សម្រេច​របស់​គណបក្ស​សង្គ្រោះ​ជាតិ ក្នុង​ការ​កាន់​តួនាទី​អនុ​ប្រធាន​រដ្ឋសភា ប៉ុន្តែ​គណបក្ស​ប្រជាជន​កម្ពុជា គ្រាន់​តែ​ពិនិត្យ​មើល​ថា តើ​បុគ្គល​ណា​មួយ​របស់​គណបក្ស​នេះ​ស័ក្ដិសម​នឹង​តួនាទី​នេះ។

សូម​រង់ចាំ​អាន​និង​ស្ដាប់​ព័ត៌មាន​ពិស្ដារ​ក្នុង​កម្មវិធី​ផ្សាយ​របស់​វិទ្យុ​អាស៊ីសេរី...

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។