ណា​ដេ​ត និង យ៉ា​យ៉ា សម្តែង​ជា​ព្រះអង្គម្ចាស់ និង ព្រះ​នាង​ក្នុង​ព្រេង​និទាន (​មាន​វីដេអូ​)

Sanofi

ការសម្តែង​រួមគ្នា​ជាមួយ​លោក ណា​ដេ​ត គូ​ហ្គី​មី​យ៉ា (Nadech Kugimiya) និង អ្នកនាង យ៉ា​យ៉ា ឧ​រ៉ា​ស​សា​យ៉ា (Yaya Urassaya) ក្នុង​កម្មវិធី​គម្រប់​ខួប ៦៨ ឆ្នាំ​របស់ Central Anniversary Flower Extravaganza ពិតជា​បាន​ទាក់ទាញ​អ្នកគាំទ្រ​បាន​យ៉ាងច្រើន​កុះករ​ធ្វើឱ្យ​ស្ទើរតែ​គ្មាន​ចំ​ន្លោះ​ដើរ​។​


​គួរបញ្ជាក់​ផងដែរ​ថា នេះ​ជា​លើកទីមួយ​ហើយ​ដែល​គូស្នេហ៍​ទាំងពីរ​នាក់​សម្តែង​ជា​តួ​ព្រះអង្គម្ចាស់ និង ព្រះ​នាង​ក្នុង​ព្រេង​និទាន ព្រមជាមួយ​ឈុត​សម្លៀកបំពាក់​យ៉ាង​ទាក់ទាញ និង ស្អាត​ប្លែក បានធ្វើឱ្យ​ពួកគេ​មើល ទៅ​ពិតជា​ស័ក្តិសម​គ្នា​ខ្លាំងណាស់​។ ទោះជា​មិនមែនជា​ការថត​ខ្សែភាពយន្ត​ក៏ដោយ ក៏​ការសម្តែង​លើ​ឆាក​របស់​ពួកគេ​គឺ​ពិតជា​ស៊ីចង្វាក់​គ្នា និង ពោរពេញ​ទៅដោយ​ភាព​ផ្អែមល្ហែម​។​


​ការសម្តែង​របស់​គួ​គេ​ទាំងពីរ គឺមាន​ទាំង​ច្រៀង​ទាំង​រាំ ដោយ​ក្នុង​ពិធី​នេះ​តារា​ទាំងពី​បាន​បញ្ចេញ​សំនៀង​ចំនួន ៣ បទ ដោយ​ចាប់​ផ្តើមដំបូង​គឺ​លោក ណា​ដេ​ត បាន​កាន់​បាច់ផ្កា​យ៉ាង​ស្រស់ស្អាត​លុតជង្គង់​ប្រៀបដូចជា​ការសារភាព​ស្នេហ៍​ចំពោះ​អ្នកនាង យ៉ា​យ៉ា រួច​ពួកគេ​ក៏​បន្ត​ការ​សារ​សង​ដោយ​ប្រើ​ចម្រៀង ៣ បទ​បញ្ជាក់​ក្តី​ស្នេហ៍​៕ (​ខេ​រី​)
(​សូម​ទស្សនា​វីដេអូ​ខាងក្រោម​)
(​ប្រភព​៖ ហ្គោ​ស​ស៊ី​ប ស្តារ​)

Related