ទម្ងន់ថ្មីលើសង្វៀន CNC សម្រាប់ខ្សែក្រវាត់គោជល់

ភ្នំពេញ: ​ភ្នំពេញ​:​ស្ថាន​នី​យ៍​ទូរទស្សន៍ CNC បានប្រកាស​បើក​ការប្រកួត​ដ្ដើំ​ម​ខ្សែក្រវាត់​ភេសជ្ជៈ​គោ​ជល់​សម្រាប់​ប្រ​ ភេទ​ទម្ងន់​ថ្មី​មួយ​គឺ​ទម្ងន់​៦៥​គីឡូក្រាម ។​

​    ​ក្នុង​សន្និសីទកាសែត​នា​ព្រលប់​ថ្ងៃទី​៣១​តុលា​លោក​ម៉ា សេរី​ដេ​ល​ជា​ប្រធាន​កីឡា CNC នោះ​និយាយថា​នេះ​ជា​ការប្រកួត​មួយ​ដែលមាន​អ្នក​ប្រដាល់​កម្ពុជា ៤​រូប អ្នក​ប្រដាល់​ថៃ ២​រូប និង អ្នក​ប្រដាល់​ឡាវ ២​រូប​ចូលរួម ។ លោក​បន្តថា​អ្នក​ប្រដាល់​ខ្មែរ​៤​រូប​ដែល​ចូលរួម​នោះ​មាន​អ៊ុំ ចំរើន​ក្លឹប​តា​ឡី​ដំរី​មាន​រិ​ទ្ធ​-​ចាន់ គឹម​លាភ​ក្លឹប​និរោធ​ន៍​មានជ័យ​-មិន សិលា​សមាគម​ក្រសួងការពារជាតិ និង ជា សំនៀង​ក្លឹប​ទ័ព​ឆ័​ត្រ​យោង​៩១១ ។​

​    ​ចំពោះ​អ្នក​ប្រដាល់​ថៃ​ទាំង ២ រូប​វិញ​នោះ​គឺ Insidaeng Beangfarmgym និង ឈ្មោះ Nataphon Keitavorn ។ ចំពោះ​អ្នក​ប្រដាល់​ឡាវ​ទាំង​២​រូប​វិញ​នោះ​មាន​Yodkhunphon Ek Bangsai និង ឈ្មោះ Orono Champasak ។​

​    ​លោក​ម៉ា សេរី​បាន​បញ្ជាក់ថា​Orono Champasak ធ្លាប់​មក​ប្រកួត​នៅ​ស្រុក​ខ្មែរ ២ ដង​ដែល​ដំបូង​ឈ្នះ​ឃីម​ឌី​ម៉ា​ក្លឹប​រស្មី​ភូមិ​គាប ខេត្តបន្ទាយមានជ័យ​ដោយ​ពិន្ទុ និង ក្រោយមក​ចាញ់​ឡុង សុវណ្ណ​ឌឿ​ន​ក្លឹប​សាល​វ័​ន្ដ​កីឡា​នៅ​ទឹក​ ទី ៤​ដែ​ល​ការ​ចាញ់​នោះ​ដោយសារ​សុវណ្ណ​ឌឿ​ន​មាន​ទម្ងន់​ធ្ងន់​ជាង ។​

​     ​គួរបញ្ជាក់​ថា​នេះ​ជា​វគ្គ​ទី ៣ ហើយ​ដេ​លវគ្គ​ទី ១ ជាការ​ប្រកួត​សម្រាប់​ទម្ងន់​៦៣,៥០​គីឡូក្រាម​ដែល​ខ្សែក្រវាត់​បាន​ទៅ​អ្នក​ ប្រដាល់​ថៃ ហើយ​វគ្គ​ទី ២​ជាការ​ប្រកួត​សម្រាប់​ទម្ងន់​៦០​គីឡូក្រាម​ដែល​ខ្សេ​ក្រវាត់​បាន​ទៅ​យ៉េន ឌី​ណា​ក្លឹប​អប្សរា​គុន​ខ្មែរ​របស់​កម្ពុជា ។​

​    ​សម្រាប់​វគ្គ ៣ នេះ​មិនដឹងថា​បាន​ទៅ​អ្នក​ប្រដាល់​ថៃ ឬ ឡាវ ឬ អ្នក​ប្រដាល់​កម្ពុជា​នោះទេ ?