Q&A : គួរ​ធ្វើ​ដូចម្តេច បើ​ភរិយា​ខ្ញុំ​មិនមាន​អារម្មណ៍​សិច ដោយសារ​ស្ត្រេ​សនឹង​ការងារ ?​

Sanofi

សំណួរ ៖ ភរិយា​របស់ខ្ញុំ​មាន​អាយុ ៣៥ ឆ្នាំ រៀបការ​ជាមួយគ្នា​បាន​មួយរយៈ​ក៏​ផ្លាស់​ផ្ទះ​ទើប​ធ្វើឱ្យ​នាង​ត្រូវ​ប្តូរ​ការងារ ។ មួយរយៈ​ក្រោយនេះ នាង​ច្រើនតែ​មក​រៀបរាប់​ពី​ទុក្ខលំបាក​ប្រាប់​ខ្ញុំ​ទាក់ទង​ទៅនឹង​ការងារ​របស់​នាង មើលទៅ​ហាក់ដូចជា បញ្ហា​នេះ​ជា​មូល​ហេតុដែល​ធ្វើឱ្យ​នាង​មិនមាន​អារម្មណ៍​ចង់​មាន​សិច​ដូច​ពីមុន មិន​ចំពោះ​ថា​ខ្ញុំ​ខំ​បបោសអង្អែល​យ៉ាងណា​ក៏​មិនល្អ​ដូច​មុន​ដែរ តើ​គួរតែ​ធ្វើ​ដូចម្តេច ?

​ចម្លើយ ៖ ដំបូង​អ្នក​ត្រូវ​យល់ថា កាលណាស្ត្រី​កើតមាន​អាការ​តានតឹង​ក្នុង​អារម្មណ៍ ឬ ស្ត្រេ​សវា​នឹងធ្វើ​ឱ្យអស់​អារម្មណ៍​សិច ដែល​កត្តា​នេះ​ផ្ទុយគ្នា​ទាំងស្រុង​ជាមួយ​បុរស ។ ដូច្នេះ​ចូរ​អ្នក​សាកល្បង រក​វិធី​ណា​ដែល​ធ្វើឱ្យ​នាង​បាន​ល្ហែល្ហើយ​ស្បើយ​ក្នុង អារម្មណ៍​ដូចជា​ជួយ​ម៉ាស្សា​ខ្លួន​ឱ្យ​នាង​ថ្នមៗ រួច​សឹម ចាប់ផ្តើម​បបោសអង្អែល​នោះ វា​អាចធ្វើឱ្យ​ប្រសើរ ឡើងវិញ ប៉ុន្តែ​ដំណោះស្រាយ​រយៈពេល​វែង គឺ​អ្នក​ទាំងពីរ​ត្រូវ​អង្គុយ​ជជែក​គ្នា ពិភាក្សាគ្នា ហើយ​អ្នក​ត្រូវ​ជួយ​លួងលោម​ផ្តល់​កម្លាំងចិត្ត​ដល់​នាង​ក្នុង​រឿង ការងារ​ដែល​នាង​ស្ត្រេ​ស ។ កាលណា​ស្ត្រេ​សត្រូវ បាន​កាត់បន្ថយ ភរិយា​របស់​អ្នកនឹង​ត្រឡប់​មករក​ស្ថានភាព​សិច​ល្អ​ដូច​មុន​វិញ ។



Related