Tweak សំខាន់ៗមួយចំនួន ដែលអ្នកប្រើប្រាស់ iOS 9 ទាំងអស់គួរតែតម្លើងទុក

ជាការពិតណាស់ Cydia Tweak ពិត​ជា​ផ្តល់​អត្ថប្រយោជន៍ ដល់​ការ​ប្រើ​ប្រាស់ ស្មាត​ហ្វូន​ប្រចាំ​ថ្ងៃ របស់យើង ទាំង​អស់​គ្នា បាន​ច្រើន​ណាស់ និយាយ​រួមទៅ​ វាអាចធ្វើអ្វីមួយបាន ដែលឧបករណ៍ មិនទាន់ jailbreak នោះ មិនអាចធ្វើបានឡើយ។

Tweak សំខាន់ៗមួយចំនួន ដែលអ្នកប្រើប្រាស់ iOS 9 ទាំងអស់គួរតែតម្លើងទុក

យ៉ាងណាមិញ យើងក៏សង្កេតឃើញផងដែរថា ចំពោះអ្នកប្រើប្រាស់ iDevice នៅក្នុងប្រទេសកម្ពុជា យើងនេះ គឺភាគច្រើនណាស់ សុទ្ធតែបាន jailbreak iDevice របស់ខ្លួន រួចជាស្រេចតែម្តង ដើម្បីអាចតម្លើង Tweaks ផ្សេងៗបាន ក៏ដូចជា ជួយក្នុងការលេងស្ទីល ទូរស័ព្ទរបស់គេ អោយកាន់តែ ទាក់ទាញ ផងដែរ។ ចុះលោកអ្នកវិញ តើបាន jailbreak ស្មាតហ្វូនរបស់ខ្លួន ហើយឬនៅ? បើសិនជាហើយ ដឹងថា Tweaks អីខ្លះ ដែលត្រូវតម្លើងអត់? ចង់ដឹងអោយកាន់តែច្បាស់ ថាតើគួរត្រូវតម្លើង Tweak ណាខ្លះទុកនោះ សូមតាមដាន ទាំងអស់គ្នា!

  1. Activator

ជា Tweak មួយដែល ជួយសន្សំសំចៃ ថាមពលថ្ម ទូរស័ព្ទ របស់អ្នក អោយប្រើប្រាស់ បានកាន់តែយូរ ដោយបន្ទាប់ពីបាន តម្លើងវាហើយនោះ វានឹងតម្រូវអោយលោកអ្នក បង្កើតនូវ Profile មួយ ដើម្បីធ្វើការកំណត់ មុខងារណាខ្លះ ដែលចង់បើកអោយប្រើប្រាស់ នៅក្នុង Profile នោះ (បញ្ជាក់ថា ចំពោះមុខងារណា ដែលមិនបានកំណត់នោះ វានឹងមិនអនុញ្ញាតិ អោយអ្នក បើកប្រើប្រាស់បានឡើយ)។

អ្នកអាចទស្សនាវីដេអូ អំពីការប្រើប្រាស់ Tweak មួយនេះ ខាងក្រោមនេះបាន៖

  1. iCleaner

ដូចដែល ប្រិយមិត្តទាំងអស់គ្នា ធ្លាប់បានដឹង អញ្ចឹងគឺថា បន្ទាប់ពីការប្រើប្រាស់ កម្មវិធីណាមួយហើយនោះ វាតែងតែបន្សល់ទុកនូវ ឯកសារមិនការ ដែលគេហៅថា Cache ឬ Junk Files ជាដើមនោះ ដែលជាបញ្ហាមួយ ធ្វើអោយ ស្មាតហ្វូនឆាប់ពេញទិន្នន័យ (Full Storage)។ ហេតុដូច្នេះហើយ បើសិនជាអាច លោកអ្នក គួរតែតម្លើង កម្មវិធីមួយនេះទុកទៅ ព្រោះថា វាមានសមត្ថភាព អាចលុប ឯកសារទាំងអស់នោះ បានយ៉ាងងាយស្រួល ដើម្បីជួយបន្ធូរ Space នៅក្នុងស្មាតហ្វូនរបស់អ្នក បានខ្លះ។

អ្នកអាចទស្សនាវីដេអូ អំពីការប្រើប្រាស់ Tweak មួយនេះ ខាងក្រោមនេះបាន៖

  1. Virtual Home

ថ្វីត្បិតតែ Tweak នេះ រៀងស៊ីថ្មបន្តិច ក៏ប៉ុន្តែវាពិតជាជួយសម្រួល ក្នុងការប្រើប្រាស់ របស់អ្នក បានយ៉ាង អស្ចារ្យខ្លាំងណាស់ ព្រោះថា វាអាចអោយអ្នក ចេញទៅកាន់ Homescreen បានដោយមិនចាំបាច់ ចុច ប៊ូតុង Home ឡើង គឺអ្នក គ្រាន់តែ ស្គេនក្រយ៉ៅដៃទៅ វានឹងចេញ ទៅកាន់ Homescreen តែម្តង។

អ្នកអាចទស្សនាវីដេអូ អំពីការប្រើប្រាស់ Tweak មួយនេះ ខាងក្រោមនេះបាន៖

គួរបញ្ជាក់ផងដែរថា បើសិនជាលោកអ្នក ជួបប្រទះ Tweak ខាងលើ ណាមួយ ដែលមិនបាន ដាក់អោយ ទាញយកដោយ Free នោះ សូមលោកអ្នក ធ្វើការ Add Source មួយចំនួន ជាមុនសិន ដែលមានដូចជា repo.biteyourapple.net ឬ repo.hackyouriphone.org ជាដើម ដើម្បីអាច ទាញយក Tweak បានដោយឥតគិតថ្លៃ។

សរុបមកវិញ ចំពោះ Tweak ដែលបានរៀបរាប់ ខាងលើនេះ គឺសុទ្ធតែផ្តល់ អត្ថប្រយោជន៍ ច្រើនណាស់ ដល់ស្មាតហ្វូនរបស់លោកអ្នក ហើយអ្នក ក៏មិនចាំបាច់ត្រូវតម្លើង Tweaks ច្រើនពីនេះទៀតផងដែរ ព្រោះ ថា​ប៉ុណ្ណេះ គឺវាគ្រប់គ្រាន់ហើយ សម្រាប់អ្នកប្រើប្រាស់ទូទៅនោះ។

  • ដោយ: Mai
  • 11:36 PM, 31 October
  • ប្រភព: Cambo Report
  • Tag: ចំណេះដឹងទូទៅ