កាយ៉ាក់ និង កំពែង ខ្មៅឈ្នះដូចគ្នា

ភ្នំពេញ:    ​ភ្នំពេញ​:​សម្រាប់​ការប្រកួត​លើស​ង្វៀន​អប្សរា​ថ្ងៃទី​៣១​តុលា​នោះ​អ្នក​ ប្រដាល់​កម្ពុជា​កំពែង ខ្មៅ​ក្លឹប​ក្រសួង​ក​សិ កម្មបាន​យកឈ្នះ​អ្នក​ប្រដាល់​ថៃ Ve Tam ។​នៅ​ទឹក​ទី ២ ក្នុងខណៈដែល​បាង កា​យ៉ាក់​ក្លឹប​អប្សរា​គុន​ខ្មែរ​បាន​ផ្ដួល​អ្នក​ប្រដាល់​ថៃ Jorm Hot នៅ​ទឹក​ទី ២ ដែរនោះ ។​

+​សង្វៀន TV5

​    ​ភ្នំពេញ​:​លើស​ង្វៀន TIFFY ARENA របស់ TV5​យប់​ថ្ងៃទី​៣១​តុលា​នោះ​អ្នក​ប្រដាល់​កម្ពុជា​ហុន ឈុន​ហេង​ក្លឹប​សម្រែក​រាជសីហ៍​បាន​យកឈ្នះ​អ្នក​ប្រដាល់​ថៃ Phach Ngen នៅ​ទឹក​ទី ២ ។​

​    ​ចំពោះ​ការប្រកួត​រវាង​អ្នក​ប្រដាល់​រួម​ជាតិ​វិញ​នោះ​យ៉ា​ម ឡយ​ក្លឹប​រស្មី​កុមារកំព្រា​បាន​យកឈ្នះ​ប្រាក់ វិឆ័យ​ក្លឹប​ តា​ឯក​ដំបង​ដែក​មាន​រិ​ទ្ធ​ដោយ​ពិន្ទុ ។ ឆេង លាង​ក្លឹប​ទ័ព​ឆ័​ត្រ​យោង​៩១១ ផ្ដួល​ហាក់ ប៉ាន់​ធី ក្លឹប​រ៉ា​ហាប់​ស្វាយប៉ាក​នៅ​ទឹក​ទី ៣  ។​

+​សារឿន ចាន់​ឈ្នះ -​ពេជ្រ សីហា​ចាញ់​

​     ​ភ្នំពេញ​:​លើស​ង្វៀន K-Cement របស់ SEA-TV​រសៀល​ថ្ងៃទី​៣១​តុលា​អ្នក​ប្រដាល់​សារឿន ចាន់​ក្លឹប​សម្រែក​រាជសីហ៍​ផ្ដួល​អ្នក​ប្រដាល់​ថៃ Sen Keng​នៅ​ទឹក​ទី ៤ ក្នុងខណៈដែល​អ្នក​ប្រដាល់​ពេជ្រ សីហា​សមាគម​ប្រដាល់​ក្រ​សួង​ការពារជាតិ​ចាញ់​អ្នក​ប្រដាល់​ថៃ Debanchong Fartex ដោយ​ពិន្ទុ​នោះ ។​