ឡុង សុភីបង្ហាញមុខលើសង្វៀន Ganzberg

ភ្នំពេញ:    ​ភ្នំពេញ​:​អ្នក​ប្រដាល់​ឡុង សុ​ភី​ក្លឹប​សាល​វ័​ន្ដ​កីឡា​នឹង​ឡើង​សង្វៀន Ganzberg របស់ SEA-TV​នៅ​ព្រឹក​ថ្ងៃទី​១វិច្ឆិកា​ដើម្បី​ប្រកួត​ជាមួយ​អ្នក​ប្រដាល់​ថៃ​ ឈ្មោះ Tom Tam ។​

​    ​ពួកគេ​ប្រកួត​គ្នា​ក្នុង​ប្រភេទ​ទម្ងន់​៦៩​គីឡូក្រាម ។ មួយរយៈ​នេះ​សុ​ភី​ខានមក​ប្រកួត​លើស​ង្វៀន SEA-TV យូរ​ហើយៗ​ការបង្ហាញ​មុខជា​ថ្មី​ន​ហ​មិនដឹងថា​គេ​អាច​កសាង​ជ័យជំនះ​បាន​ឬ​អត់ ​នោះទេ ។​សុ​ភី​មាន​ប្រវត្តិ​ប្រកួត​ចំនួន​១២៧​ដង​ក្នុងនោះ​ឈ្នះ​៩៦​ដង ចាញ់​២៣​ដង និង ស្មើ​ពិន្ទុ​៨​ដង ។​

​    ​ចំពោះ​អ្នក​ប្រដាល់​ថៃ Tom Tam វិញ​គេ​ពុំ​ធ្លាប់​មក​ប្រកួត​នៅ​ស្រុក​ខ្មែរ​ឡើយ​តែបើ​តាម​លោក​ថៃ អ៊ូ​ដែលជា​ប្រតិភូ​នាំ​អ្នក​ប្រដាល់​ថៃ​មក​ប្រកួត​នៅ SEA-TV នោះ​និយាយថា​អ្នក​ប្រដាល់​ថៃ​ដែល​លោក​យកមក​គឺមាន​សមត្ថភាព​ ប្រហាក់ប្រហែលគ្នា​ជាមួយ​អ្នក​ប្រដាល់​ខ្មែរ ។​អ្នក​ប្រដាល់​ថៃ​រូបនេះ​មាន​ប្រវត្តិ​ប្រកួត​ចំនួន​៨៨​ដង ឈ្នះ​៧៣​ដង ចាញ់​១៥​ដង ។​

​    ​ស្ថិតិ​ប្រកួត​របស់​Tom Tam​មិនសូវ​ជា​អស្ចារ្យ​នោះទេ​គឺ​សុ​ភី​ល្អ​ជាង ។ ចាំមើល​ជំនួប​មួយ​នេះ​ឡុង សុ​ភី​ជា​អ្នក​ ឈ្នះ ឬ Tom Tam ជា​អ្នកឈ្នះ ?

​    ​ពេជ្រ ម្តេ​ស​ខ្មាំង​ក្លឹប​អា​រុណ​រះ​កីឡា​ប្រកួត​ជាមួយ​អ្នក​ប្រដាល់​ថៃ​ឈ្មោះ Deth Div ។ អ្នក​ប្រដាល់​ទាំង ២​រូប​នេះ​ប្រកួត​គ្នា​ក្នុង​ប្រភេទ​ទម្ងន់​៥៤​គីឡូក្រាម ។​

​    ​Deth Div ក៏​ពុំ​ធ្លាប់​មក​ប្រកួត​នៅ​ស្រុក​ខ្មែរ​ដែរ​តែ​ស្ថិតិ​ប្រកួត​របស់គេ​ល្អ​ គឺ​ក្នុង​ប្រវត្តិ​ប្រកួត​ចំនួន​៥៨​ដង គេ​បានទទួល​ជ័យជំនះ​៥៤​ដង និង ចាញ់ ៤ ដង​ប៉ុណ្ណោះ ។ ចំពោះ​អ្នក​ប្រដាល់​កម្ពុជា​ពេជ្រ ម្ទេសខ្មាំង​វិញ​នោះ​មាន​ប្រ​វ​ត្តិ​ប្រកួត​ចំនួន​៦០​ដង គេ​បានទទួល​ជ័យជំនះ​៥៤​ដង​ចាញ់ ៥ ដង និង​ស្មើ​ពិន្ទុ ១ ដង ។​

​    ​អ្នកលេង​កណ្ដាប់ដៃ​ពេជ្រ​ម្ទេសខ្មាំង​អាច​យកឈ្នះ​លើ​អ្នក​ប្រដាល់​ថៃ Deth Div បាន​ឬទេ ?​គួ​បញ្ចាក់​ថា​អ្នក​ប្រដាល់​ថៃ​រូបនេះ​ក៏​មិន​អន់​ដែរ ។​

​     ​អ្នកខ្លាំង​វ័យក្មេង​ហ៊ឹម សេរី​ក្លឹប​តា​ព្រហ្ម​មានជ័យ​ត្រូវបាន​ផ្គុ​រ​ផ្គង​ឲ្យ​ប្រកួត​ជាមួយ​អ្នក​ ប្រដាល់​វ័យក្មេង​ថៃ​ដែល​មាន​ឈ្មោះថា Phou Long ដោយ​ពួកគេ​ប្រកួត​គ្នា​ក្នុង​ប្រភេទ​ទម្ងន់​៥១​គីឡូក្រាម ។​

​    ​សេរី​មាន​ប្រវត្តិ​ប្រកួត​ចំនួន​៦២​ដង ឈ្នះ​៥៦​ដង ចាញ់​៦​ដង អ្នក​ប្រដាល់​រូបនេះ​មិន​ងាយ​នឹង​ប្រកួត​ចាញ់​នោះ​ទេ​ បើ​គេ​ចាញ់​ក៏​គូប្រកួត​របស់គេ​ទ្រម​ខ្ល​យ​ន​ដែរ ។​ចំពោះ Phou Long វិញ​មាន​ប្រវត្តិ​៧៩​ដង ឈ្នះ​៥៩​ដង​ចាញ់​៦៧​ដង ឈ្នះ​៥៩​ដង​ចាញ់​៦​ដង​ស្មើ​២​ដង ។ នរណា​ឈ្នះ​រវាង​អ្នក​ទាំង ២ នេះ ?