ម៉ន សាម៉េតជួបឡាវ ឯ ព្រំ សំណាងជួប ថៃ

ភ្នំពេញ:     ​ភ្នំពេញ​:​លើស​ង្វៀន Black Cat របស់ SEA-TV នា​យប់​ថ្ងៃទី​១​វិច្ឆិកា​អ្នក​ប្រដាល់​កម្ពុជា​ម៉ន សា​ម៉េ​ត​ក្លឹប​កា​រិ​យា​ល័យ​ទី ៥​កងទ័ពជើងគោក​ត្រូវបាន​ផ្គូរ​ផ្គង​ឲ្យ​ប្រកួត​ជាមួយ​អ្នក​ប្រដាល់​ឡាវ Super Sam ។​

​    ​អ្នក​ប្រដាល់​ទាំង ២ រូបនេះ​ប្រកួត​គ្នា​ក្នុង​ប្រភេទ​ទម្ងន់​៥៧​គីឡូក្រាម ។​សា​ម៉េ​ត​ជា​អ្នក​ប្រដាល់​ល្អ​មួយរូប​តែ​គេ​ហាក់ដូចជា​ឆេវឆាវ​បន្តិច​ ព្រោះ​ពេលខ្លះ​គេ​វាយ​បន្ថែម​លើ​គូប្រកួត​ខណៈដែល​គូប្រកួត​ដួល​ទៅហើយ ឬ​បន្ទាប់​អាជ្ញា​កណ្ដាល​ឃាត់​ទៅហើយនោះ ។​

​    ​សា​ម៉េ​ត​ឆាប់​ស្រុត​កម្លាំង​ដែរ​ទេ គេ​មាន​ប្រវត្តិ​ប្រកួត​ចំនួន​១២៩ ដង ឈ្នះ​៩៩​ដង ចាញ់​២៧​ដង និង ស្មើ​ពិន្ទុ ៣ដង​។​ចំពោះ​អ្នក​ប្រដាល់​ឡាវ Super Sam ពុំ​ធ្លាប់​មក​ប្រកួត​នៅ​ស្រុក​ខ្មែរ​ទេ​តែ​គេ​ជា​អ្នក​ប្រដាល់​ជើង​ខ្លាំង​ មួយរូប​ដែល​មាន​ប្រវត្តិ​ប្រកួត​រហូតដល់​ទៅ​១០៤​ដង ឈ្នះ​៩២​ដង ចាញ់​១០​ដង និង ស្មើ​ពិ​ន្តុ ២ ដង ។​

​    ​ការជួបគ្នា​នេះ​គេ​មិនដឹងថា​សា​ម៉េ​ត​អាច​យកឈ្នះ Super Sam បាន​ឬក៏​យ៉ាងណា​នោះទេ​ព្រោះ​អ្នក​ប្រដាល់​​ឡាវ រូបនេះ​ក៏​អះអាងថា​គេ​ត្រូវតែ​ឈ្នះ​ក្នុងការ​ប្រកួត​នេះដែរ ។​អ្នក​ប្រដាល់​ឡាវ​ដេ​ល​មក​ប្រក​យ​ត​នៅ​ស្រុក​ខ្មែរ​កន្លង​ មក​ច្រើនតែ​ខ្លាំង​តែ​អ្នក​ប្រដាល់​ឡាវ​រូបនេះ​មិនដឹងថា​ខ្លាំង ឬ ខ្សោយ​នោះទេ ។​

​    ​ព្រំ សំណាង​ក្លឹប​ទ័ព​ឆ័​ត្រ​យោង​៩១១​ត្រូវបាន​ផ្គូរ​ផ្គង​ឲ្យ​ប្រកួត​ជាមួយ​អ្នក ​ប្រដាល់​ថៃ​Phach Bopha អ្នក​ប្រ​ដាល់​ទាំង ២ រូបនេះ​ប្រក​យ​ត​គ្នា​ក្នុង​ប្រភេទ​ទម្ងន់​៧៥​គីឡូក្រាម ។​

​    ​សំណាង​ជា​អ្នក​ប្រដាល់​មួយរូប​ដែល​ដែល​ការប្រកួត​របស់គេ​ភាគច្រើន​គឺ​ បញ្ចប់​គូប្រកួត​មុន​ទឹក​ទី ៥ ។​ជង្គង់​ និង កែង​របស់គេ​អស្ចារ្យ​ណាស់ ។​គេ​តែងតែ​ប្រើ​អាវុធ​ទាំង ២ នេះ​ផ្ដួល​គូប្រកួត​ជានិច្ច ។ អ្នក​ប្រដាល់​កម្ពុជា​រូបនេះ​មាន​ប្រវត្តិ​ប្រកួត​ចំនួន​៧០​ដង ឈ្នះ​៦០​ដង​ចាញ់​៨​ដង និង ស្មើ​ពិ​ន្តុ ២ ដង ។​

​    ​ចំពោះ​អ្នក​ប្រដាល់​ថៃ Phach Bopha​វិញ​មាន​ប្រវត្តិ​ប្រកួត​ចំនួន​១០៩​ដង ឈ្នះ​៨៩​ដង ចាញ់​១៨​ដង ស្មើ​ពិ​ន្តុ ២ ដង ។ Phach Bopha អាច​តស៊ូ​ជាមួយ​អ្នក​ប្រដាល់​កម្ពុជា​ព្រំ សំណាង​បាន​ឬទេ ?

​    ​ចំពោះ​ការប្រកួត​រវាង​អ្នក​ប្រដាល់​រួម​ជាតិ​វិញ​នោះ​នួន ភិ​រក្ស ក្លឹប​តា​ព្រហ្ម​មានជ័យ​ប្រកួត​ជាមួយ​ពុទ្ធ សារុន​ក្លឹប​ពុទ្ធ​សេរី​វង្ស​ក្នុង​ប្រភេទ​ទម្ងន់​៥៧​គីឡូក្រាម ។​

​     ​ការប្រកួត​ប្រដាល់​សាកល​ក្របខ័ណ្ឌ​អា​ជ័ព​ដែលមាន ៦ ទឹក​នោះ​ប្រាក់ ចេ​ម​ក្លឹប​អា​រុណ​រះ​កីឡា​ប្រកួត​ជាមួយ​អ្នក​ប្រដាល់​វ៉ាន់ សារ៉ាត់​ក្លឹប​កុមារ​ទេព ។​