ជើងខ្លាំងទាំង ៤ ចុងក្រោយដែលត្រូវបញ្ចប់ជុំទី ៣

ភ្នំពេញ:     ​ភ្នំពេញ​:​ព្រឹត្តិការណ៍​TIFFY Super Fight នៅ​យប់​ថ្ងៃទី​១ វិច្ឆិកា​គឺជា​ការប្រកួត​ចុងក្រោយ​នៃ​ជុំ​ទី ៣ ដែល​ត្រូវមាន​អ្នក​ប្រដាល់ ២​រូប​ទៀត​ដើរចេញ និង ២​រូប​មានឱកាស​ឡើង​បន្ត​នៅ​វគ្គ​ពាក់កណ្ដាល​ផ្ដាច់ព្រ័ត្រ ។​

​    ​២​ប្រកួត​ចុងក្រោយ​នេះ​មួយ​ប្រកួត​ដំបូង​គឺជា​ការជួបគ្នា​រវាង​ឡុង សំណាង​ក្លឹប​សាល​វ័​ន្ដ​កីឡា ជាមួយ​ថន ភឿ​ត ក្លឹប​ឃ្លាំងមឿង​កីឡា ។​កាល​ជុំ​ទី ១ ឡុង សំណាង​ឈ្នះ​ម៉ន គឹម​ឡុង​ក្លឹប​ការិយាល័យ​ទី ៥ កងទ័ពជើងគោក​ដោយ​ ពិន្ទុ ថន ភឿ​ត​ឈ្នះ​ផល សីហា​ក្លឹប​សុភា​នូ​មានជ័យ​ដោយ​ពិន្ទុ​ដែរ ។​

​    ​នៅ​ជុំ​ទី ២ ឡុង សំណាង​ឈ្នះ​ផុន ថុល​ក្លឹប​តា​ព្រហ្ម​មានជ័យ​ដោយ​ពិន្ទុ ក្នុងខណៈដែល​ថន ភឿ​ត​ឈ្នះ​យ៉ា​ម ឡយ ក្លឹប​រស្មី​កុមារកំព្រា​ដោយ​ពិន្ទុ​នោះ ។​

​    ​សម្រាប់​ពេលនេះ​ពួកគេ​ត្រូវ​ប្រជែង​គ្នា​យក​កៅអី​មួយ​ហេតុនេះ​មិនដឹងថា​ នរណា​ជា​អ្នកដើរ​ចេញពី​ការប្រកួត​ហើយ​នរណា​ជា​អ្នក​រកបាន​កៅអី​សម្រាប់​វគ្គ ​បាក់​កណ្ដាល​ផ្ដាច់ព្រ័ត្រ​នោះឡើយ ។​

​    ​ប្រកួត​ក្នុង​ព្រឹត្តិការន៍​នេះដែរ​ធន ចាន់​តាក់​របស់​ក្លឹប​កង​យោធ​ពម​ខេមរភូមិន្ទ​ត្រូវ​ប្រកួត​ជាមួយ​អ្នក​ ប្រដាល់​ឌុន ប៊ុនធឿន​ក្លឹប​អប់រំ​កាយ និង កីឡា​ខេត្តព្រៃវែង ។​

​    ​កាល​ជុំ​ទី ១ ចាន់​តាក​ឈ្នះ​អ្នក​ប្រដាល់​ម៉ឺន ដា​ក្លឹប​ខ្លារខិន​មាន​រិ​ទ្ធ​ដោយ​ពិន្ទុ ឯ ប៊ុនធឿន​ឈ្នះ​ឈ្នះ​ធឿន បូ​ឡា​ក្លឹប​កងពលតូច​លេខ ៨​នៅ​ទឹក​ទី ២ ។​នៅ​ជុំ​ទី ២ ចាន់​តាក់​ឈ្នះ​ប្រាក់ រ៉ា​ម៉ាញ​ក្លឹប​តា​ឯក​ដំបង​ដែក​មាន​រិ​ទ្ធ​ដោយ​ពិន្ទុ ឯ​ ប៊ុនធឿន​ឈ្នះ​ទេស ឧ​ត្ត​ម​ក្លឹប​កងពលតូច​លេខ ៧០​នៅ​ទឹក​ទី ២ ។​

​    ​នៅ​ជុំ​ទី ៣ នេះ​មិនដឹងថា​ចាន់​តាក់ ឬ ប៊ុនធឿន​ជា​អ្នក​ដើរចេញ​នោះទេ​តែ​គេ​ជឿថា​ប៊ុនធឿន​ប្រហែល​ជាមាន​ឱកាស​ឈ្នះ​ច្រើនជាង ។​