លាស់ យីននឹងធ្វើឲ្យហ៊ែល វ៉ាវេទនា

ភ្នំពេញ:     ​ភ្នំពេញ​:​អ្នក​ប្រដាល់​លាស់ យីន​នៃ​ក្លឹប​សម្រែក​រាជសីហ៍​ត្រូវ​ឡើង តស៊ូ​ជាមួយ​អ្នក​ប្រដាល់​ហ៊ែ​ល វ៉ា ក្លឹប​ឃ្លាំងមឿង​កីឡា​លើស​ង្វៀន CTN ថ្ងៃទី ១​វិច្ឆិកា​នេះ ។​

​    ​នរណា​ខ្លាំង នរណា​ខ្សោយ​ពិតជា​មិនអាច​និយាយបាន​មុន​ទេ​តែ​គេ​ជឿថា​ប្រសិនបើ​ហែល វ៉ា​ឈ្នះ​នោះ​ក៏​លាស់ យីន​ធ្វើ​ឲ្យ​វេទនា​ដែរ ។ លាស់ យីន​ជា​អ្នក​ប្រដាល់​ចិត្តធំ​មួយរូប​ដែល​នៅក្នុង​ការប្រកួត​ទោះបីជា​អ្នកនោះ ​ខ្លាំង​ប៉ុណ្ណា​ក៏​គេ​សម្រុកចូល​ដោយ​គ្មាន​ញញើត​ដែរ ។​តែបើ​គេ​វ៉ៃ​ត្រូវ​ធ្ងន់​គឺ​សន្លប់​ភ្លាម​តែម្ដង ។​

​    ​ចំពោះ​ហែល វ៉ា​ក៏​ជា​អ្នក​ប្រដាល់​មិន​ខ្សោយ​ដែរ​ទេ​តែ​គេ​ជឿថា​ប្រាកដជា​វេទនា​ហើយ ។ មាន​អ្នក​ប្រដាល់​ជើង​ខ្លាំង​មិនតិច​ទេ​ដែល​នៅពេល​ជួប​លាស់ យីន​ដែល​ខ្សោយ​ជាង​នោះ​បែរជា​វ៉ៃ​ចេញ​មិន​រួច ។​ចាំមើល​ហ៊ែ​ល វ៉ា​យ៉ាងម៉េច​ ដែរ ?

​    ​ព្រំ វី​ក្លឹប​ខ្លារខិន​មាន​រិ​ទ្ធ ប្រកួត​ជាមួយ​អ្នក​ប្រដាល់​គុន សំណង​មកពី​ក្លឹប​គី​សែ​មាន​រិ​ទ្ធ ។ អ្នក​ប្រដាល់​ទាំង ២​រូបនេះ​ប្រកួត​គ្នា​ក្នុង​ប្រភេទ​ទម្ងន់​៥៧​គីឡូក្រាម ។​

​    ​អ្នក​ប្រដាល់​ទាំង ២ រូបនេះ​មាន​សមត្ថ​ភាពមិន​លើសខ្វះ​គ្នា​ទេ​ហើយ​ពួកគេ​មានឱកាស​ឈ្នះ​ដូចគ្នា​ តែបើ​នរណា​ហ៊ាន​ប្រហែស ឬ មើលស្រាល​គូប្រកួត​នោះ​អាច​នឹង​ជួប​រឿង​ស៊យ​ហើយ ។ ចាំមើល​ជ័យជំនះ​ជា​របស់​នរណា ?

​    ​កុយ ចាន់តូ​ក្លឹប​គី​សែ​មាន​រិ​ទ្ធ​ដែរនោះ​ត្រូវបាន​ផ្គូរ​ផ្គង​ឲ្យ​ប្រកួត​ ជាមួយ​អ្នក​ប្រដាល់​ប៊ី ចាន់ថុល​ក្លឹប​ម​ហិ​ទ្ធិ​រិ​ទ្ធ​តា​ ដំបង​ដែក​ដោយ​ពួកគេ​ប្រកួត​គ្នា​ក្នុង​ប្រភេទ​ទម្ងន់​៦០​គីឡូក្រាម ។​

​    ​មាន​សមត្ថភាប​ប៉ុនគ្នា​បែបនេះ​អ្នកចាញ់ និង អ្នកឈ្នះ​ប្រាកដជា​វេទនា និង ទ្រមខ្លួន​ដូចគ្នា​ហើយ ។​