ធ្លាក់យន្តហោះដឹកអ្នកដំណើររុស្ស៊ី អាចស្លាប់ ២២៤ នាក់

ធ្លាក់យន្តហោះដឹកអ្នកដំណើររុស្ស៊ី អាចស្លាប់ ២២៤ នាក់

ដោយ៖ សូរ្យរិទ្ធ

BBC រាយការណ៍បន្ទាន់ថា យន្តហោះដឹកអ្នកដំណើរ អ៊ែរបឺស 321 ជើងហោះហើរ 7k9268 ដែលផ្ទុកអ្នកដំណើរ ២២៤ នាក់ បាន​ធ្លាក់នៅកណ្តាលសមុទ្រសៃណៃ ប្រទេសអេហ្ស៊ីប ហើយត្រូវបានគេសន្មត់ថា អាចមិនមានអ្នករួចជីវិត ។

យន្តហោះនេះ ជាជើងហោះហើរខូឡាវៀ របស់រុស្ស៊ី 7K9268 ធ្វើដំណើរពីទីក្រុងឆាម អេលឈីក ប្រទេសអេហ្ស៊ីប ឆ្ពោះទៅរាជធានីសេនពីទ័របឺក ប្រទេសរុស្ស៊ី កាលពីព្រឹកថ្ងៃទី ៣១ ខែតុលា ឆ្នាំ ២០១៥​ ប៉ុន្តែក្រោយពីហោះឡើងបានត្រឹមតែ ២៣ នាទី ស្រាប់តែយន្តហោះបាត់ការទាក់ទង ។ ក្រោយបន្តិច ខាងប្រទេសអេហ្ស៊ីបបានជូនដំណឹង ថា យន្តហោះនេះបានធ្លាក់នៅ​កណ្តាលសមុទ្រ​សៃណៃ ហើយបានឃើញសាកសពយន្តហោះបែបយ៉ាប់ ។

អ្នកដំណើរនៅលើយន្តហោះបោះ មានចំនួន ២១៧ និង ពិឡុត បុគ្គលិក ៧ នាក់ ហើយអ្នកដំណើរភាគច្រើនជាអ្នកទេសចរជនជាតិរុស្ស៊ី ។ តំបន់ដែលយន្តហោះ​នេះធ្លាក់ ជាតំបន់ភ្នំ ហើយអាកាសធាតុអាក្រក់ ៕

ធ្លាក់យន្តហោះដឹកអ្នកដំណើររុស្ស៊ី អាចស្លាប់ ២២៤ នាក់

ធ្លាក់យន្តហោះដឹកអ្នកដំណើររុស្ស៊ី អាចស្លាប់ ២២៤ នាក់

រូបភាពពី : OLGA MALTSEVA / AFP