អេនឌី ចោល​​ដី​អូស្ត្រាលី​វិល​មក​កម្ពុជា​វិញ​យប់​នេះ


អេនឌី ចោល​​ដី​អូស្ត្រាលី​វិល​មក​កម្ពុជា​វិញ​យប់​នេះ

លោក អេនឌី និង​មិត្ត​រួម​អាជីព​ផ្សេង​ដែល​បាន​ធ្វើ​បេសកកម្ម​ទៅ​ច្រៀង​កំដរ​អារម្មណ៍​បង​ប្អូន​ខ្មែរ​នៅ​អូស្ត្រាលី​ប្រមាណ​១​ខែ​មក​ហើយ​នោះ ត្រៀម​នឹង​ចាក​ចេញ​ពី​ប្រទេស​នេះ​វិញ​ហើយ ដើម្បី​វិល​មក​កាន់​ទឹក​ដី​កំណើត​កម្ពុជា​វិញ។

 

តាម​រយៈ​សារ​អេឡិចត្រូនិក តារា​ប្រុស​ដៃគូ បេនីយុំាង រូប​នេះ ប្រាប់​ថា លោក​បាន​បញ្ចប់​ការ​សម្ដែង Show ចុង​ក្រោយ​របស់​លោក​ត្រឹម​យប់​មិញ ដោយ​ទទួល​បាន​ការ​គាំទ្រ​ពី​បង​ប្អូន​ខ្មែរ​យើង​យ៉ាង​ច្រើន។ ដូច្នេះ​យប់​ថ្ងៃ​ទី​១នេះ គឺ​ពេល​ដែល​លោក​ត្រូវ​លា​ទឹក​សត្វ​កង់ហ្គូរូ​នេះ ឆ្ពោះ​មក​កាន់​កម្ពុជា​វិញ​ហើយ។

 

អេនឌី ចោល​​ដី​អូស្ត្រាលី​វិល​មក​កម្ពុជា​វិញ​យប់​នេះ

 

លោក ថ្លែង​ថា “យប់​ហ្នឹង ខ្ញុំ​ចេញ​ទៅ​វិញ​ហើយ​បង…និយាយ​ទៅ​អាល័យ​ដែរ តែ​ធ្វើ​ម៉េច ការងារ​យើង​ចប់​ហើយ ត្រូវ​តែ​ទៅ​វិញ មក​យូរ​ដែរ​ហើយ ​រវល់​តែ​នៅ​ឯណេះ ស្រួល​មិន​ស្រួល​បង​ប្អូន​ឯណេះ​ភ្លេច​មុខ(សើច)!”។

 

តាម​គម្រោង​ក្រុម​របស់ អេនឌី ដែល​មាន​លោក និង ចេន សាយចៃ រួម​ទាំង​កញ្ញា ធី ណាតា នឹង​ត្រូវ​មក​ដល់​កម្ពុជា​វិញ​នៅ​រង្វង់​ម៉ោង​អាហារ​ថ្ងៃ​ត្រង់​នៅ​កម្ពុជា​ថ្ងៃ​ទី​២ វិច្ឆិកា នេះ មុន​ពេល​បន្ត​សកម្មភាព​សិល្បៈ​នានា​ក្នុង​ស្រុក។ ពួក​គេ បាន​ចាក​ចេញ​ពី​កម្ពុជា​តាំង​ពី​មុន​បុណ្យ​ភ្ជុំ​បិណ្ឌ ទៅ​អូស្ត្រាលី​ធ្វើ​បេសកកម្ម​សិល្បៈ​រយៈ ៤០ បម្រើ​អារម្មណ៍​បង​ប្អូន​ខ្មែរ​រស់​នៅ​ទី​នោះ។

 

រយៈ​ពេល​នេះ អេនឌី ប្រាប់​ថា ក្រុម​របស់​ទទួល​បាន​ផ្លែផ្កា​ល្អ ដោយ​ត្រូវ​បង​ប្អូន​ខ្មែរ​យើង​ទទួល​ស្វាគមន៍​ និង​រាក់​ទាក់ រួម​ទាំង​ផ្ដល់​ការ​គាំទ្រ​ការ​សម្ដែង​របស់​ពួក​លោក​ខ្លាំង​ថែម​ទៀត​ផង ដែល​ធ្វើ​ម្នាក់​ប្រឹង​រាំ​ច្រៀង មិន​ខ្លាច​បង់​កម្លាំង។ លោក បន្ត​ថា “ដោយ​សារ​តែ​អីចឹង​ហើយ ទើប​មិន​ចង់​មក​ហ្នឹង…សង្ឃឹម​ថា លើក​ក្រោយ​អាច​វិល​ទៅ​ជួប​ពួក​គាត់​បន្ត​បន្ទាប់​ទៀត​ចុះ​បង!”។

 

អេនឌី ចោល​​ដី​អូស្ត្រាលី​វិល​មក​កម្ពុជា​វិញ​យប់​នេះ

 

អេនឌី និងសារីណា ស៊ុក សុភា នៅ​អូស្ត្រាលី

 

អេនឌី ចោល​​ដី​អូស្ត្រាលី​វិល​មក​កម្ពុជា​វិញ​យប់​នេះ

 

អេនឌី និង គឹម លីហ្សា ចេន សាយចៃ និង ធី ណាតា

 

រយៈ​ពេល ៤០​ថ្ងៃ​នៅ​លើ​ទឹក​ដី​អូស្ត្រាលី អេនឌី មាន Show សម្ដែង​រាល់​សប្ដាហ៍ ប៉ុន្តែ​សប្ដាហ៍​ចុង​ក្រោយ​មុន​ចាក​ចេញ គឺ​ពួក​លោក​សម្ដែង​៣ Show តែ​ម្ដង​ទុក​ជា​ការ​លា​បង​ប្អូន​ខ្មែរ​នៅ​ទី​នោះ។ ក្រៅ​ពី​ការ​សម្ដែង លោក បាន​ដើរ​កម្សាន្ត​តាម​ទី​កន្លែង​មួយ​ចំនួន និង​បាន​ជួប​​មិត្ត​រួម​អាជីព​ខ្លះ​ៗ​​ដែល​បាន​ទៅ​រស់​នៅ​ទី​នោះ​ មាន​ដូច​ជា ប្ដី​ប្រពន្ធ ស៊ុក សុភា និង​គឹម លីហ្សា ជា​ដើម៕

 

អេនឌី បញ្ចេញ​ឈុត​កៀកកើយ បេនីយុំាង ថ្មី​ខាង​ស្រី​អស់​អាវ​រលីង​

 

សុធារី​ លាក់​​រឿង​ក្នុង​ចិត្តយូរ​ហើយ​​ទើប​​​​តែ​ប្រាប់ មករា

 

ទៅ​មើល​ជ្រុង​ខ្លះ​នៃ​ប្រទេស​អូស្ត្រាលី​ទាំង​អស់​គ្នា…!

 

អេនឌី ចោល​​ដី​អូស្ត្រាលី​វិល​មក​កម្ពុជា​វិញ​យប់​នេះ

 

អេនឌី ចោល​​ដី​អូស្ត្រាលី​វិល​មក​កម្ពុជា​វិញ​យប់​នេះ

 

អេនឌី ចោល​​ដី​អូស្ត្រាលី​វិល​មក​កម្ពុជា​វិញ​យប់​នេះ

 

អេនឌី ចោល​​ដី​អូស្ត្រាលី​វិល​មក​កម្ពុជា​វិញ​យប់​នេះ

 

អេនឌី ចោល​​ដី​អូស្ត្រាលី​វិល​មក​កម្ពុជា​វិញ​យប់​នេះ

 

រូប​ថត៖ ផ្ដល់​ដោយ អេនឌី

 

អត្ថបទ៖ ទារិកា