យន្តហោះដឹកអ្នកដំណើរ របស់រុស្ស៊ី ធ្លាក់នៅក្នុងប្រទេសអេហ្ស៊ីប សង្ស័យមនុស្សជាង២០០នាក់ស្លាប់

អេហ្ស៊ីប ៖ យោងតាមព័ត៌មានក្រៅប្រទេសបានអោយដឹងថា កាលពីយប់ ថ្ងៃទី៣១ខែតុលា ឆ្នាំ២០១៥ យន្តហោះរបស់ក្រុមហ៊ុនរុស្ស៊ី នៅប្រទេសអេហ្ស៊ីប ដែលដឹកមនុស្សនៅលើយន្តហោះ២២៤នាក់ធ្វើដំណើរចាកចេញពីរមណីយដ្ឋាន  Sharm el-Sheikh ប្រទេសអេហ្ស៊ីបឆ្ពោះទៅកាន់ទីក្រុង St Petersburg របស់ រុស្ស៊ីនោះបានបាត់ចេញពីប្រព័ន្ធរ៉ាដា(ធ្លាក់)ដែលស្ថិតនៅទីតាំង Cypriot នោះ។
ព័ត៌មាន Reuters បន្តថា នៅលើយន្តហោះដែលធ្លាក់នោះ សុទ្ធសឹងតែជនជាតិ រុស្ស៊ី២១៧ក្នុងនោះមានក្មេង១៧នាក់និងសហសេវិក៧នាក់។ ក្រុមជួយសង្គ្រោះ បានរកឃើញសាកសពជាង ១០០នាក់ នៅកន្លែងកើតហេតុ និងកំពុងស្វែងរក ប្រអប់ខ្មៅ (Black Box)។

យោងតាមសំដីរបស់មន្ត្រីអាកាសយានដ្ឋានបានឲ្យដឹងថា យន្តហោះ Airbus A321 ជើងហោះហើរ Kolavia Flight 7K9268 បានបាត់ពីប្រព័ន្ធតារាជាមួយនឹង អ្នកដំណើរជនជាតិរុស្ស៊ី ២១៧នាក់ និងសហនាវិក ៧នាក់ បន្ទាប់ពីហោះ ហើរ បាន ២៣នាទី ចេញពីអាកាសយានដ្ឋាន Sharm El-Sheikh ប្រទេសអេហ្ស៊ីប ទៅកាន់អាកាសយានដ្ឋាន St. Petersburg ក្នុងប្រទេសរុស្ស៊ី។

នាយករដ្ឋមន្រ្តីរុស្ស៊ី លោក Medvedev បានបញ្ជាឲ្យលោក Maksim Sokolov រដ្ឋមន្រ្តីក្រសួងដឹកជញ្ជូននិងក្រុមជួយសង្រ្គោះរបស់រុស្សីទៅអេហ្ស៊ីបដើម្បីពិនិត្យ មើលស្ថានការណ៍ករណីធ្លាក់យន្តហោះ។ចំណែកប្រធានាធិបតី បានបញ្ជាឲ្យ បើកការ ស៊ើបអង្កេតរកមូលហេតុ នៃការធ្លាក់យន្តហោះដឹកអ្នកដំណើរនេះ៕

http://media.smh.com.au/featured/relatives-of-bucharest-nightclub-fire-gather-6974713.html?next_video=true
 

យន្តហោះដឹកអ្នកដំណើរ របស់រុស្ស៊ី ធ្លាក់នៅក្នុងប្រទេសអេហ្ស៊ីប សង្ស័យមនុស្សជាង២០០នាក់ស្លាប់ យន្តហោះដឹកអ្នកដំណើរ របស់រុស្ស៊ី ធ្លាក់នៅក្នុងប្រទេសអេហ្ស៊ីប សង្ស័យមនុស្សជាង២០០នាក់ស្លាប់ យន្តហោះដឹកអ្នកដំណើរ របស់រុស្ស៊ី ធ្លាក់នៅក្នុងប្រទេសអេហ្ស៊ីប សង្ស័យមនុស្សជាង២០០នាក់ស្លាប់