មន្រ្តីរដ្ឋាភិបាលអេហ្ស៊ីប បញ្ជាក់ថា គ្មានអ្នកណាម្នាក់ នៅរស់រានមានជីវិតនោះទេ ក្នុងហេតុការណ៍ ធ្លាក់យន្តហោះ នៅអេហ្ស៊ីប

អេហ្ស៊ីប៖ យោងតាមព័ត៌មាន Reuters ចេញផ្សាយមុននេះបន្តិចនាយប់ថ្ងៃទី៣១ ខែតុលានេះថា គ្មានអ្នកណាម្នាក់ នៅរស់រានមានជីវិតនោះទេ ក្នុងហេតុការណ៍ ធ្លាក់យន្តហោះ របស់ក្រុមហ៊ុន រុស្ស៊ី នៅប្រទេសអេហ្ស៊ីប, ដោយនៅលើយន្តហោះនោះ មានមនុស្ស២២៤នាក់ នេះបើយោងតាមមន្រ្តីរដ្ឋាភិបាល របស់អេហ្ស៊ីប បានបញ្ជាក់យ៉ាងដូច្នេះ។

នាយករដ្ឋមន្រ្តីរុស្ស៊ី លោក Medvedev បានបញ្ជាឲ្យលោក Maksim Sokolov រដ្ឋមន្រ្តី ក្រសួងដឹកជញ្ជូន និងក្រុមជួយសង្រ្គោះ របស់រុស្សីទៅអេហ្ស៊ីប ដើម្បីពិនិត្យមើលស្ថានការណ៍ ករណីធ្លាក់យន្តហោះ។ ចំណែកប្រធានាធិបតី បានបញ្ជាឲ្យបើកការ ស៊ើបអង្កេតរកមូលហេតុ នៃការធ្លាក់យន្តហោះដឹកអ្នកដំណើរនេះ។

អាជ្ញាធរអេហ្ស៊ីបានបញ្ជាក់ថា នៅលើយន្តហោះដែលធ្លាក់នោះ  សុទ្ធសឹងតែជនជាតិរុស្ស៊ី ២១៧ ក្នុងនោះមានក្មេង១៧នាក់ និងសហសេវិក៧នាក់។ ក្រុមជួយសង្គ្រោះ កំពុងស្វែងរកប្រអប់ខ្មៅ (Black Box)។

យោងតាមសំដីរបស់មន្ត្រីអាកាសយានដ្ឋានបានឲ្យដឹងថា យន្តហោះ Airbus A321 ជើងហោះហើរ Kolavia Flight 7K9268 បានបាត់ពីប្រព័ន្ធតារា ជាមួយនឹង អ្នកដំណើរជនជាតិរុស្ស៊ី ២១៧នាក់ និងសហនាវិក ៧នាក់ បន្ទាប់ពីហោះហើរបាន ២៣នាទី ចេញពីអាកាសយានដ្ឋាន Sharm El-Sheikh ប្រទេសអេហ្ស៊ីប ទៅកាន់អាកាសយានដ្ឋាន St. Petersburg ក្នុងប្រទេសរុស្ស៊ី។

នៅមុននោះបន្តិច ក្រុមជួយសង្គ្រោះរបស់ប្រទេសអេហ្ស៊ីប បាននិយាយថា ពួកគេបានឮសម្លេង ចេញពីកន្លែងគំនរបែកបាក់យន្តហោះ, ហើយក្រុមជួយសង្គ្រោះ បានរកឃើញសាកសពជាច្រើន ហើយកំពុងបន្តស្វែងរក និងជួយសង្គ្រោះបន្ត។

យោងតាមព័ត៌មានរបស់រុស្ស៊ី បានឲ្យដឹងថា ក្រុមជួយសង្គ្រោះបានរកឃើញសាកសពជាង ១០០នាក់ នៅកន្លែងកើតហេតុ។

បើតាមព័ត៌មាន Sky News បានផ្សាយថា អ្នកបើកយន្តហោះ បានរាយការណ៍សុំជំនួយ ដោយសារម៉ាស៊ីនយន្តហោះ មានបញ្ហាមុននឹងធ្លាក់។

យន្តហោះស៊ីវិលដឹកអ្នកដំណើរ២២៤នាក់ របស់រុស្ស៊ី ត្រូវបានធ្លាក់នៅកណ្ដាលទីក្រុង Sinai ប្រទេសអេហ្ស៊ីប នេះបើយោងតាមនាយករដ្ឋមន្ត្រីអេហ្ស៊ីបបញ្ជាក់យ៉ាងដូច្នេះ។

ស្របពេលជាមួយគ្នានោះផងដែរថា មន្ត្រីជាន់ខ្ពស់ទទួលបន្ទុកផ្នែកសន្តិសុខជាតិអេហ្ស៊ីប បានថ្លែងឲ្យដឹងថា គ្មានភស្ដុតាង ឬការបង្ហាញណាមួយបញ្ជាក់ថា យន្តហោះរុស្ស៊ីនោះ ត្រូវបានបាញ់ទម្លាក់នោះទេ៕