​តើ​គួរតែ​ធ្វើ​អ្វីខ្លះ​នៅពេល​ដែល​អ្នក​មាន​ផ្ទៃពោះ​៦​ខែ ដើម្បី​ឲ្យមាន​សុខភាព​ល្អ​?

​តើ​គួរតែ​ធ្វើ​អ្វីខ្លះ​នៅពេល​ដែល​អ្នក​មាន​ផ្ទៃពោះ​៦​ខែ ដើម្បី​ឲ្យមាន​សុខភាព​ល្អ​?

​នៅពេល​ដែល​អ្នក​មាន​ផ្ទៃពោះ​ចំនួន​៦​ខែ មានន័យ​ថា​អ្នក​កំពុង​តែ​ស្ថិតនៅ​ចន្លោះ​ដំណាក់កាល​កណ្តាល​នៃ​ការ​មាន​ផ្ទៃពោះ​ហើយ ដូចនេះ​អ្នក​ម្តាយ​គួរតែ​ធ្វើ​ដូចម្តេច​ទើប​អាច​មាន​សុខភាព​ល្អ​នោះ​?

ប្រយ័ត្ន​ពី​អា​ការៈកូន​កើតមុន​ខែ​
នៅពេល​ដែល​អ្នក​មាន​ផ្ទៃពោះ​ចំនួន​៦​ខែ អ្នក​គួរតែ​ប្រយ័ត្ន​ពី​អា​ការៈកើត​មុន​ខែ​នេះ ព្រោះ​បើ​កូន​កើត​នៅ​ខែ​នេះ វា​អាច​ប៉ះពាល់​ដល់​សុខភាព​កូន​ខ្លាំងណាស់​។​

វិលមុខ​
នៅពេល​ដែល​អ្នក​តែងតែ​មាន​អា​ការៈវិល​មុខ ព្រិល​ភ្នែក ឬ​តែងតែមាន​អារម្មណ៍​នឿយហត់ នោះ​អ្នក​ត្រូវតែ​ប្រញាប់​ទៅ​ជួប​គ្រូពេទ្យ ព្រោះ​អ្នក​ប្រហែលជា​មាន​ជំងឺ​ខ្វះ​ឈាម​ហើយ​។​

មិន​ត្រូវ​ស្រូបយក​កាលស្យូម​ច្រើនពេក​ទេ​
អ្នក​មិន​ត្រូវ​មិន​ឆ្លងកាត់​យោបល់​គ្រូពេទ្យ ហើយ​តែងតែ​បរិភោគ​អាហារ​ដែល​មាន​កាលស្យូម​ច្រើន​ហួសកំណត់​នោះទេ​ព្រោះ​វា​អាច​ធ្វើឲ្យ​អ្នក​ពិបាក​សម្រាលកូន ដូចនេះ​អ្នក​គួរតែ​ទៅ​ពិគ្រោះ​ជាមួយ​គ្រូពេទ្យ​សិន ទើប​ដឹងថា​អ្នក​គួរតែ​ស្រូប​យក​កាលស្យូម​ចំនួន​ប៉ុន្មាន​។​

មិន​ត្រូវ​ជក់បារី​
អ្នក​មិន​ត្រូវ​ជក់បារី​ទេ ព្រោះ​វា​អាច​ធ្វើ​ឲ្យ​កូន​អ្នក​លូតលាស់​យឺត​ក្នុង​ផ្ទៃ ជា​ហេតុ​ដែល​អាច​ធ្វើឲ្យ​កូនអ្នកតូច ហើយ​ជាងនេះទៅទៀត អ្នក​ត្រូវ​តែ​បរិភោគ​អាហារ​ដែល​មាន​សារធាតុចិញ្ចឹម ទើប​កូន​អ្នក​លូតលាស់​ល្អ​ក្នុង​ផ្ទៃ​។​

ជំងឺ​ហើម​
អ្នក​ត្រូវ​តែ​ផឹកទឹក​ឲ្យបាន​ច្រើន ដើម្បី​រក្សា​ជាតិ​ទឹក​ក្នុង​ខ្លួន ទើប​អ្នក​មិនមាន​ជំងឺ​ហើម ម្យ៉ាងទៀត អ្នក​អាច​ប្រយ័ត្ន​ពី​របប​អាហារ​របស់​អ្នក​បាន​ដោយ​មិន​ត្រូវ​បរិភោគ​ប្រៃ​ពេក ទើប​អ្នក​អាច​ចៀស​ពី​ជំងឺ​ហើម​នេះ​បាន​។​

ជំងឺ​សំពាធ​ផ្លូវចិត្ត​
នៅ​ដំណាក់កាល​នេះ អ្នក​គួរតែ​បើក​ចិត្តឲ្យទូ​លាយ មិន​ត្រូវ​ភ័យ​ខ្លាំង គិត​ច្រើន និង​មិន​សប្បាយចិត្ត ព្រោះ​វា​សុទ្ធ​តែ​អាច​ឲ្យ​អ្នក​មាន​ជំងឺ​ផ្លូវចិត្ត​បាន​។​

ជំងឺ​ទល់លាមក​
ជំងឺ​ទល់លាមក​នេះ​គឺ​បណ្តាលមកពី​មូលហេតុ​ជាច្រើន ដូចជា របប​អាហារ​ជាដើម ដូចនេះ​អ្នក​គួរតែ​ប្រយ័ត្ន​ពី​របប​អាហារ​របស់​អ្នក​ដើម្បី​ចៀស​ពី​ជំងឺ​នេះ​បាន ប៉ុន្តែ​បើ​ធ្ងន់ធ្ងរ អ្នក​គួរតែ​ទៅ​ពិគ្រោះ​ជាមួយ​គ្រូពេទ្យ​។​

ពិនិត្យ​
អ្នក​គួរតែ​ទៅ​ពិនិត្យ​ឲ្យបាន​ទៀងទាត់ ហើយ​ជា​ពិសេស​ត្រូវ​ពិនិត្យ​ជាតិ​ស្ករ និង​ពិនិត្យមើល​ឈាម​អ្នក​តើ​មាន​ខ្វះ​ឬទេ ព្រោះ​វា​សុទ្ធ​តែ​អាច​ប៉ះពាល់​ដល់​សុខភាព​អ្នក និង​កូន​ខ្លាំងណាស់ នៅពេល​ដែល​អ្នក​មាន​ជំងឺ​នេះ​។​

មិន​ត្រូវ​បរិភោគ​ផ្អែម​ច្រើន​
នៅ​ដំណាក់កាល​នេះ អ្នក​មិន​ត្រូវ​បរិភោគ​អាហារ​ដែល​ផ្អែម​ច្រើន​នោះទេ ព្រោះ​វា​អាច​ធ្វើឲ្យ​រាងកាយ​អ្នកលើស​ជាតិ​ស្ករ ជា​ហេតុ​ដែល​ធ្វើ​អ្នក​អាច​មាន​ជំងឺ​ទឹកនោម​ផ្អែម​បាន​៕

 ប្រែ​សម្រួល​ដោយ ៖ កញ្ញា Tina
 

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.health.com.kh ដោយគ្មានការអនុញាតិ បើលោក លោកស្រីត្រូវការអត្ថបទសូមទំនាក់ទំនង 012 267 277

ត្រួតពិនិត្យដោយ www.health.com.kh ថ្ងៃទី01  វិច្ឆកា ឆ្នាំ 2015

រាល់​ការ​បញ្ចេញ​មតិយោបល់​មិន​ឆ្លុះ​បញ្ចាំង​ពី​ទស្សនៈ​ និង​ការ​ទទួលខុសត្រូវ​របស់​វេ​ប​សាយ​www.health.com.kh​ឡើយ​។